អត្ថបទថ្មីៗ :

ប៉ូ​តា​ស្យូម​កាត់​បន្ថយ​ជំងឺ​ស្រ្ដូក​

Sunday, December 11, 2011

អា​ហារ​ដែល​សំបូរ​ជាតិ​ប៉ូ​តា​ស្យូម​
ការ​សិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​ទទួល​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តាស្យូម​ខ្ពស់​អាចកាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់នៃ​ការ​កើត​ជំងឺស្រ្ដូក​ ឬ​ការ​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​​។
តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ចំនួន​ ១១​ផ្សេង​គ្នា​ លើ​ចំនួន​ក្មេង​ជំទង់​ជិត​ ២៥​ម៉ឺន​នាក់​ បាន​រក​ឃើញ​ថា អ្នក​ដែល​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប៉ូ​តាស្យូម​​ច្រើន ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​គ្រោះ​ថ្នាក់​ជំងឺ​ស្រ្ដូក​។
ជាតិ​ប៉ូ​តាស្យូម​ គឺ​ជា​សារ​ធាតុ​រ៉ែ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ចង្វាក់​បេះ​ដូង ជំនួយ​សរសៃ​ប្រ​សាទ និង​ជំនួយ​សាច់​ដុំ​។ ក្មេង​ជំទង់​ភា​គ​ច្រើន​ត្រូវ​ការ​ប៉ូ​តា​ស្យូម​ប្រ​មាណ ​៤៧០០​​មីលីក្រាម​​ក្នុង​មួយ​ថ្ងៃ​។
ដោយ​សារ​តែ​របក​គំហើញ​នេះ​ហើយ​ ទើប​អ្នក​ជំនាញ​បាន​ធ្វើ​ការ​អប់​រំ​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់​បន្ថយ​នូវ​ជំងឺ​ស្រ្ដូក​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​។
ជាតិ​ប៉ូតាស្យូម​ត្រូវ​បាន​រក​ឃើញ​នូវ​ក្នុង​ផ្លែ​ឈើ​ និង​បន្លែ​មួយ​ចំនួន​ដូច​ជា​ ដំឡូង ប៉េង​ប៉ោះ​ ចេក និង​ទំពាំង​បាយ​ជូរ​ក្រៀម​ជា​ដើម​ ដែល​មាន​ជាតិ​ប៉ូតាស្យូម​ច្រើន​ជាង​គេ​។​ ចំណែក​ឯ​សណ្ដែក​ ទឹក​ដោះ​គោ​ មាន​បន្ទាប់​បន្សំ​។
នៅ​ក្នុង​ទ្រឹស្ដី​ អា​ហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​គ្រប់​គ្រាន់​ អាច​កាត់​បន្ថយ​នូវ​ជំងឺ​បេះ​ដូង និង​ជំងឺ​ស្រ្ដូក​ ព្រោះ​ប៉ូ​តាស្យូម​អាច​ជួយ​បញ្ចុះ​​នូវ​កម្រិត​ឈាម​។ ​ប៉ុន្ដែ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញថា​ការ​ទទួល​ទាន​ជាតិ​ប៉ូ​តា​ស្យូម​បន្តិច​ក៏​អា​ច​បន្ថយនូវ​ជំងឺ​ស្រ្ដូក​ និង​ជំងឺ​បេះ​ដូង​បាន​ដែរ​។
សម្រាប់​ការ​សិក្សាថ្មី​​ដែល​ដឹក​នាំ​ដោយ​វេជ្ជ​បណ្ឌិត​ Lanfranco Delia នៃ​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្រ្ត​ Naples នៅ​អ៊ី​តាលី បាន​ធ្វើ​ការ​បញ្ចូល​គ្នា​នៃ​ការ​ស្រាវ​ជ្រា​វ​ជា​អន្តរ​ជាតិ​ចំនួន​១១​ផ្សេង​គ្នា​ ហើយ​ជា​លទ្ធផល​បង្ហាញ​ថា​ ជាតិ​ប៉ូ​តាស្យូម​ ១៦៤០​ក្រាម​ក្នុង​មនុស្ស​ម្នាក់​ អាច​បន្ថយ​​ជំងឺ​ស្រ្ដូក​បាន​ ២១ភាគ​រយ​។ អត្រា​ ២១ភាគ​រយ​នេះ អាច​កាត់​បន្ថយ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ស្រ្ដូក​បាន​ ១,១៥​លាន​នាក់​ទូទាំង​ពិភព​លោក​ក្នុង​មួយ​ឆ្នាំ​។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.