អត្ថបទថ្មីៗ :

អាហារជំនួយខូរក្បាល បង្កើនការចងចាំ

Sunday, December 11, 2011

ខួរក្បាល​ត្រូវ​ការ​អាហារ​ដែល​ល្អ​
តើ​អ្នក​ធ្លាប់​ភ្លេច​ភ្លាំង​ញឹក​ញាប់​ ឬ​គិត​អ្វីមិនចេញ​ដែរ​ឬទេ? បើ​ធ្លាប់​ ខាង​ក្រោម​នេះ គឺ​ជា​អាហារ​ទាំង​៦ប្រភេទ ដែល​អាច​ជំនួយ​ដល់​ខួរ​ក្បាល​លោក​អ្នក និ​ង​បង្កើន​ការ​ចង​ចាំ​។​
ប្រសិនបើ​អ្នក​ចង់​បង្កើន​នូវ​សមត្ថ​ភាព​នៃ​ការ​គិត គិត​បាន​លឿន និង​ចង​ចាំ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ ចូរ​សាក​ល្បង​ទទួល​ទាន​នូវ​អាហារ​ទាំង​៦ ប្រភេទខាង​ក្រោមនេះ៖
១. ជាតិ​កាហ្វេអ៊ីន ធ្វើ​ឲ្យអ្នក​គិត​បាន​រហ័ស
សារជាតិ​កាហ្វេអ៊ីន ដែល​មាន​នៅ​ក្នុងកាហ្វេ សូកូឡា និង​ភេសជ្ជៈ​បង្កើន​ថាម​ពល គឺ​ជា​សារជាតិ​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​មាន​ការ​គិត​បាន​រហ័ស និង​ជួយ​ទប់​ស្កាត់​ភាព​នឿយ​ហត់​នៃ​ខួរ​ក្បាល​។
ប្រយ័ត្ន: ទទួល​ទាន​ជាតិ​កាហ្វេអ៊ីន
ច្រើនពេកក៏មិន​ល្អ​ដែរ ជាពិសេស​ចំពោះ​មនុស្ស​ដែល​មាន​ភាព​ខឹង​ក្រវ​ក្រោធ​ខ្លាំង (ធ្វើ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​មួម៉ៅ)។ គួរ​ទទួល​ទានក្នុង​កម្រិត​មួយ​សម​ល្មម​។
២. ត្រី
ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ត្រី​គឺ​ជា​ប្រភព​មួយ​នៃ Omega-3 ដែល​ជួយ​ដល់​កោសិកា​ខួរ​ក្បាល។ ត្រី​ដែល​មាន​ Omega-3 ច្រើន​ មានដូច​ជា​ ត្រីទូណា ត្រី​សាល់ម៉ុន ត្រី​ស្បៃកា និងត្រី​​សាឌីនជា​ដើម​។
ក្រៅ​ពី​បង្កើន​នូវ​សកម្មភាពខួរ​ក្បាល​ និង​បង្កើន​ការ​ចង​ចាំ​ អាហារ​ដែល​សម្បូរ​ Omega-3 ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​ដែល​ជួយ​ទប់​ស្កាត់​ជំងឺ​រវើ​រវាយ និង​សរសៃ​ប្រសាទ​ផង​ដែរ​។
៣. គ្រាប់​ធញ្ញជាតិ និង​សូកូឡា
មិន​ត្រឹម​តែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប្រភេទអាហារ​ទាំង​ពីរ​ប្រភេទ​នេះ គឺ​ថែម​ទាំង​មាន​នូវ​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ទៀត​ផង​។ គ្រាប់​ធញ្ញជាតិ គឺ​ជា​ប្រភព​នៃ​វីតាមីន​ E ដែល​ជួយ​ជំនួយ​ដល់​ខួរ​ក្បាល​។ ចំណែក​ឯ​សូកូឡា​ពណ៌​ខ្មៅ​វិញ អាច​ជួយ​ជម្រុញ​ឲ្យ​ខួរ​ក្បាល​គិត​រហ័ស និង​ផ្តោត​លើ​អ្វីមួយ​ច្បាស់​លាស់​។
ការ​ទទួលទាន​នូវ​សូកូឡា និង​គ្រាប់​ធញ្ញជាតិក្នុង​ចំនួន​តិច​ណា​មួយ​ជារៀង​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ដំណើរ​ការ​ល្អ​។​
៤. យិន​ស៊ិន​
យិនស៊ិន គឺ​ជា​មើម​ថ្នាំ​បុរាណ​ចិន​ដែល​ល្បី​ល្បាញ​ខ្លាំង​បំផុត​។ វា​ត្រូវ​បានគេ​ប្រើ​ប្រាស់​ជា​ច្រើន​សតវត្ស​មក​ហើយ​នៅ​ក្នុង​ប្រទេស​ចិន។ យិនស៊ិន មាន​ធាតុផ្សំ​ ដែល​មាន​ប្រយោជន៍​ជាច្រើន​ចំពោះ​សុខ​ភាព​យើង ដែល​ក្នុង​នោះក៏​ជួយ​ដល់​ខួរ​ក្បាល​ផង​ដែរ​។
យិនស៊ិន​អាច​បង្កើន​នូវ​កម្រិត​ឈាម​ហូរ​ទៅកាន់​ខួរ​ក្បាល​ បង្កើន​កម្រិត​អុក​ស៊ី​ហ្សែន ជួយ​បង្កើនសមត្ថភាព​នៃការ​គិត​ បង្កើន​នូវ​ជំនាញ​នៃ​ការដោះ​ស្រាយ​បញ្ហា​ និង​ជា​ពិសេស​បង្កើន​នូវ​សមត្ថ​ភាព​នៃការ​ចង​ចាំ​។
៥. អាហារ​បៃ​តង​
ការ​សិក្សា​ជា​ច្រើន​បានរក​ឃើញ​ថា បន្លែ​បៃ​តង​ចាស់ ដូច​ជា​ស្ពៃ​ប្រូកូលី មើមស្ពៃ turnip, សណ្ដែក​ មើម​ស្ពៃក្រហម (ស្ពៃ​បារាំង radishes), ស្ពៃ​ខ្មៅ Spinach (ស្ពៃ​ក្នុង​រឿង Pop Eye) និ​ង​បន្លែ​បៃតងជាច្រើនទៀត​។ បន្លែ​ទាំង​នេះ មាន​សារជាតិ​ដែល​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ផ្ដោត​អារម្មណ៍ ខ្ពស់ និង​សារធាតុ​រ៉ែ​មានប្រយោជន៍​ដទៃ​ទៀត​។​ ក្រៅ​ពី​នេះ​បន្លែ​បៃ​តង មាន​ផ្សំនូវ​វីតាមីន​ B6 ដែល​ជួយ​កែ​ប្រែ​ពី​ ទ្រី​តូហ្វាន ទៅ​ជា​សេរ៉ូតូនីន ដែល​ជា​សារធាតុ​គីមី​ម៉្យាងដែល​ជួយ​បង្កើន​សមត្ថ​ភាព​ខួរ​ក្បាល​។
៦. បាយ​ និង​ ស្រូ​វសាឡី
បាយ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ និង​អាហារ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ពី​ស្រូវ​សាឡី គឺ​ជា​ប្រភព​នៃ​កាបូហ៊ីដ្រាត​។ វា​ថែមទាំង​ផ្គត់​ផ្គង់ ជាតិគ្លុយ​កូស ដែល​បង្កើតឲ្យ​មាន​ការ​គិត​បាន​រហ័ស​នៃ​ខួរ​ក្បាល​។​
អាហារ​ទាំង​៦​ប្រភេទ​ខាង​លើនេះ​ គឺ​ជា​អាហារ​ដែល​ល្អ​សម្រាប់​ខួរ​ក្បាល​។ ចាប់​ផ្ដើម​ញ៉ាំ​វា​ឥលូវ​នេះ ប្រសិន​បើ​មាន​មួយ​ណា​ដែល​លោក​អ្នក​មិន​ទាន់​បាន​ញ៉ាំ ឬ​យូរៗ​ញ៉ាំ​ម្ដង​ ដើម្បី​ឲ្យ​លោក​អ្នក​ក្លាយ​ទៅ​ជា​អ្នក​ដែល​គិត​បាន​រហ័ស​ និង​ចង​ចាំ​បាន​ល្អ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.