អត្ថបទថ្មីៗ :

ហេតុ​អ្វី​មនុស្ស​ស្រី​ត្រូវ​គេងឲ្យ​បាន​គ្រប់គ្រាន់​?

Sunday, December 11, 2011

ស្រ្ដី​កំពុង​តែគេង
មាន​មនុស្ស​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រជា​ជន​ពិភពលោក​សរុប បាន​ខក​ខាន​មិន​បាន​គេង​ឲ្យ​បានគ្រប់​ ៦ទៅ​៨ម៉ោង​ក្នុង​មួយយប់​នោះ​ទេ​ ដែល​ធ្វើ​ឲ្យប្រឈម​នឹង​ផល​ប៉ះ​ពាល់​ជាច្រើន​។
មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​ និង​គ្រោះ​ថ្នាក់​នៅ​កន្លែង​ធ្វើ​ការ​ (ធ្វើ​ការ​ប្រើ​កម្លាំង​កាយ) នោះទេ ប៉ុន្ដែ​វា​ថែម​ទាំង​ជា​មូល​ហេតុ​នៃ​ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម​ លើស​ឈាម និង​ការ​ធាត់​លើស​ទម្ងន់​ទៀត​ផង​។
ហើយ​នៅ​ពេល​នេះ​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​មួយ​ បាន​រក​ឃើញថាស្រ្ដី​គឺ​ជា​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​បំផុតចំពោះ​ការ​គេង​មិន​គ្រប់គ្រាន់​ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។​
ក្រុម​អ្នក​វិទ្យា​សាស្រ្ដដែល​មក​ពី​
សាកល​វិទ្យាល័យ​វេជ្ជ​សាស្រ្ដ​ Warwick បាន​រាយ​ការណ៍​ថា មាន​ភាព​ទាក់​ទង​គ្នា​ខ្លាំង​ណាស់ រវាង​ការ​គេង​តិច និង​ជំងឺ​លើស​ឈាម​ចំពោះ​ស្រ្ដី​ ខណៈ​ដែល​បុរស​មិនមាន​នោះ​ទេ​។
ជា​ង​នេះ​ទៀត កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុម​អ្នក​អ្នកស្រាវ​ជ្រា​វមក​ពី​សាលា​វេជ្ជសាស្រ្ដ Pittsburgh នៃ​សហរដ្ឋ​អាមេរិក​ ក៏​បាន​រាយ​ការណ៍​ដែរ​ថា នៅ​ពេលដែលស្រ្ដី​គេ​ង​មិន​គ្រប់គ្រាន់​ វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ស្នេហា​ទៀ​ត​ផង​។
កាន់​តែ​គ្រោះ​ថ្នាក់​ជា​ង​នេះ​ទៀត មាន​ការ​ស្រាវជ្រាវជា​ច្រើន បាន​រក​ឃើញ​ដូច​គ្នា​ថា ការ​គេង​តិច​ពេក គឺ​នឹ​ង​ធ្វើ​ឲ្យ​ទាំង​បុរស​ និង​ស្រ្ដី​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​មុន​អាយុ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្រ្ដា​ចារ្យ​ Francessco Cappuccio មកពី​សាលាវេជ្ជសាស្រ្ដ Warwick។
ទោះ​បី​ជា​គ្រោះ​ថ្នាក់​មាន​ទាំង​លើ​បុរស​ និ​ង​ស្រ្ដី ក៏​ប៉ុន្ដែ​យើ​ង​គួរ​តែ​ផ្ដោត​ទៅ​លើ​ស្រ្ដី​ច្រើនជាង ព្រោះអត្រា​គ្រោះ​ថ្នាក់​របស់​ស្រ្ដីមាន​ច្រើន​ជាង​បុរស​។ ស្រ្ដី​ដែល​គេង​បាន​ត្រឹម​ ៥ម៉ោង ឬ​តិច​ជាង​នេះ នឹង​ប្រឈម​មុខ​នឹង​ការ​លើស​ឈាម ជាង​ស្រ្ដី​ដែល​គេង​បាន​ ៧ម៉ោង​ក្នុង​មួយ​យប់​ ខណៈ​ដែល​បុរស​មិន​ប៉ះ​ពាល់​ត្រង់​ចំណុច​នេះ​ទេ​។​
ទោះ​បី​ជា​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​បែប​នេះ ក៏​ពិបាក​ណាស់​ក្នុង​ការ​គេង​ឲ្យបានច្រើន​ម៉ោង ព្រោះស្រ្ដី​នៅ​សម័យ​ទំនើប​នេះ ភាគ​ច្រើន​គិត​ថា ការ​គេង​ច្រើនពេក ធ្វើ​ឲ្យ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ឥត​ប្រយោជន៍​។
សរុប​មក​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ទាំង​សុខ​ភាព និង​ការ​ងារ យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ផ្អៀង​ទៅ​ខាង​ណា​ខ្លាំង​ពេក ពោល​គឺ​មិន​ត្រូវ​គេង​តិច​ពេក ហើយ​ក៏មិន​ត្រូវ​គេង​ច្រើន​ពេក​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.