អត្ថបទថ្មីៗ :

ផ្លែក្រូចជាផ្លែឈើអច្ឆរិយៈ ដោយ​ហេតុផលប្រាំយ៉ាង

Sunday, December 11, 2011

ផ្លែ​ក្រូច
ផ្លែ​ក្រូច​បាន​ក្លាយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្លែ​ឈើ​អច្ឆរិ​យៈ​ ដោយ​សារ​តែ​វា​មាន​ប្រយោជន៍​ច្រើនក្រាស់​ក្រែល​ ដែល​ប្រសិន​បើ​អ្នក​ញ៉ាំ​វា​មួយ​ផ្លៃ​ក្នុងមួយ​ថ្ងៃ​នោះ​អ្នក​នឹង​អាច​គេច​ពី​គ្រូពេទ្យ​បាន​ហើយ​ (លែង​ឈឺ)។
នេះ​គឺ​ជា​ការ​ពិត​ ដែល​ត្រូវ​បាន​ធានា​អះ​អាង​ដោយ​អ្នក​វិទ្យាសាស្រ្ដ​ជំនាញៗ​។ ដូច​លោ​ក​អ្នក​ធ្លាប់​ដឹង​ហើយ​ថា រាងកាយ​របស់​យើង​ត្រូវ​ការ​ចាំ​បាច់​នូវ​វីតាមីនA, B ហើយ​និង​C ដើម្បី​ឲ្យ​យើង​មាន​សុខ​ភាពល្អ ហើយ​វីតាមីន​សំខាន់​ទាំង​បីនេះ គឺ​ស្ថិត​នៅ​ក្នុង​ផ្លែ​ក្រូច​ទាំងអស់​។
ដូច្នេះ​តើ​មាន​មូល​ហេតុ​អ្វី​ខ្លះ​ ដែល​នាំ​ឲ្យ​ផ្លែ​ក្រូច​ត្រូវ​គេ​ហៅ​ថា​ជា​ផ្លែ​ឈើ​អច្ឆរិយៈ​​នោះ (Wonder Fruit ឬ Super Food)?

មុន​នឹង​ឈាន​ចូល​ដល់​ហេតុ​ផល​ទាំង​៥ ឬ​អត្ថ​ប្រយោជន៍​ធំ​ៗទាំង​៥​របស់​ផ្លែ​ក្រូច​ ខ្មែរ​សារិកា​សូម​បញ្ជាក់​ប្រាប់​ប្រិយ​មិត្ត​ទាំង​អស់​ឲ្យបាន​ជ្រាប​ថា គ្រាន់​តែ​ផ្លែ​ក្រូច​មួយ​ផ្លែ​ មាន​ហ្វាយប៊ើ (fiber) ២,៥៤​ក្រាម ហើយ​រាងកាយ​របស់​មនុស្ស​យើង​ ត្រូវ​ការ​១០​ភាគ​រយ​នៃហ្វាយ​ប៊ើ​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​។ មិនត្រឹម​តែល្បី​ថា​មាន​វីតាមីន C ច្រើន​នោះ​ទេ ផ្លែ​ក្រូច​ក៏​ផ្សំ​ទៅ​ដោយ​សារធាតុ​សំខាន់​ចំពោះ​រាង​កាយ​ចំនួន​៦០​ប្រភេទ និង​សារធាតុ​គីមីចំនួន​១៧០ប្រភេទ​ ​ដែល​ប្រឆាំង​នឹង​រោគ​មហារីក​ទៀត​ផង​។
មិន​ត្រឹម​តែ​ប៉ុណោះ​ទេ ផ្លែ​ក្រូច​នូវ​មាន​អត្ថ​ប្រយោជន៍​ធំៗ​ចំនួន៥​យ៉ាង​ទៀត ដែល​នេះ​គឺជាមួល​ហេតុ​ទាំង​៥ ដែល​នាំ​ឲ្យ​ផ្លែ​ក្រូច​ទៅជា​ផ្លែ​ឈើ​អច្ឆរិយៈ​។ ហេតុ​ផល​ទាំង​៥​យ៉ាង​នេះ មាន​ដូច​ខាង​ក្រោម​៖​ 
១- ផ្លែ​ក្រូច​ជួយ​បង្កើន​ថាមពាល​ខួរ​ក្បាល​៖ ប្រសិនបើ​អ្នកចង់​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ធ្វើ​ការ​បាន​ល្អ​ជាង​មុន សូម​កុំ​ភ្លេច​ញ៉ាំ​ផ្លែ​ក្រូច។ ជាតិ​វីតាមីនសេ នៅ​ក្នុង​ផ្លែ​នេះ នឹង​ជួយ​វាយ​កម្ចាត់​នូវ​រោគ​រវើ​រវាយ​និង​រោគ​ដែល​ទាក់​ទង​នឹង​សរសៃ​ប្រសា​ទ​ផ្សេង​ទៀត​។ វីតាមីនសេ រួម​ផ្សំ​ទៅ​ដោយ​សារធាតុអាស៊ីត​ហ្វូលីច ប៉ូតាស្យូម និង​សេឡេញ៉ូ​ម នឹង​ជួយ​ឲ្យ​កោសិកា​ខួរ​ក្បាល និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​អ្នក​​មាន​សុខភាព​ល្អ​។​
២- ផ្លែ​ក្រូច​អាច​ព្យាបាល​ជំងឺ​បាន៖ សម្រាប់​អ្នក​ដែល​មាន​ហានីភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក នៅពេល​នេះ​ផ្លែ​ក្រូច​គឺ​ហាក់​ដូច​ជា​កាដូ​ដែល​ទេវតា​ប្រទាន​ឲ្យ​អ្នក​ដូច្នេះ​ដែរ។​ កំពូល​ផ្លែ​ឈើ​នេះ មាន​រួមផ្សំ​ទៅ​ដោយ​ភ្នាក់​ងារ​វាយ​ប្រហារ​ជំងឺ​មហារីក ដែល​អាច​ជួយ​ការពារអ្នកពី​ជំងឺ​ដ៏​សាហា​វ​នេះ​បាន​ដល់​ពាក់​កណ្ដាល​។​
វា​ក៏ល្អ​ចំពោះ​អ្នកដែល​រងគ្រោះ​ដោយ​សារ​ជំងឺ​បេះ​ដូង​ ជំងឺ​ហឺត​ និង​ជំងឺ​សន្លាក់​ដៃ​ជើង​ទៀត​ផង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​ញ៉ាំ​ផ្លែ​ក្រូច​មួយ​ផ្លែ​ នឹង​ជួយ​ការ​ពារ​លោក​អ្នក​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង​។​ ក្រៅ​ពី​នេះ​ វា​ក៏​អា​ចជួ​យ​បញ្ចុះ​សម្ពាធ​ឈាម និង​កូឡេស្ទេរ៉ូល​បាន​ផ​ងដែរ​។​
៣- ផ្លែ​ក្រូច​ធ្វើ​ឲ្យ​អ្នកកាន់​តែ​ស្រស់​ស្អាត​៖ ការ​ញ៉ាំ​ផ្លែ​ក្រូច​មួយផ្លែ​ក្នុង​មួយថ្ងៃ​ មិន​ត្រឹម​តែ​កាត់​បន្ថយ​ជំងឺ​ស្រ្ដូក​បាន​២០% ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​អាច​ជួយ​ឲ្យ​លោក​អ្នក​ស្រស់​ស្អាត​ទៀត​ផង​។
វា​នឹង​ធ្វើ​ឲ្យ​ស្បែក​លោក​អ្នក​ក្មេង​ជាង​វ័យ​ ស្រស់​ថ្លា ដោយ​សារ​ជាតិ​វីតាមីនសេ​។ បន្ថែ​ម​លើ​នេះ វា​ក៏​នឹង​មិន​ធ្វើ​ឲ្យ​លោកអ្នក​ធាត់​នោះ​ទេ ព្រោះ​វា​ជា​ផ្លែ​ឈើ​ដែល​មាន​កាឡូរី​​ទាប (៤៣) ដែលជា​ជម្រើស​ល្អបំផុត​សម្រាប់​អ្នក​ដែល​ចង់​ញ៉ាំ​អាហារ​ដែល​​កាឡូរី​ទាប​។​
ផ្លែ​ក្រូច​ឆ្ងាញ់ និង​ងាយ​ស្រួល​រក៖ ប្រសិនបើ​ផ្លែ​ក្រូច​ពិបាក​ក្នុង​ការ​ញ៉ាំ ឬ​មិន​មាន​ជាតិ​អី​នោះ វា​ក៏​ប្រហែល​ជា​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពូល​ផ្លែ​ឈើ​នោះ​ទេ​។ រឹត​តែ​ពិសេស​ជាង​នេះទៀត លោក​អ្នក​ក៏​មិន​ពិបាក​ក្នុង​ការ​រក​ទិញ​នោះ​ដែរ ហើយ​ប្រសិនបើ​មានឱកាស​ទៅ​ដល់​ចម្ការ​ក្រូចពោធិ៍​សាត់​ នៅបាត់​ដំបងទៀត​ គឺ​កាន់​តែ​ប្រសើរ​។​
៥- ផ្លែ​ក្រូច​ធ្វើ​ឲ្យ​លោក​អ្នក​មានអារម្មណ៍​សប្បាយ​៖ យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញ​នា​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា សារធាតុ​នៅ​ក្នុង​ផ្លែ​ក្រូច​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​សប្បាយ​។ ការ​សិក្សាមួយ​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ដែរ​ថា ផ្លែ​ក្រូច​អាច​ជួយ​ឲ្យ​លោក​អ្នក​មាន​ការ​អត់​ធ្មត់​ខ្លាំង​ជាង​មុន (មិនឆាប់ខឹង) និង​ទប់​អារម្មណ៍​បាន​ល្អ​។
ដូច្នេះ​នៅ​ចាំ​អី​ទៀត ចាប់​ផ្ដើមញ៉ាំ​ផ្លែ​ក្រូច​ចាប់​ពីពេល​នេះ​តទៅ​ ដើម្បី​ឲ្យ​លោក​អ្នក​ទទួល​នូវ​អត្ថ​ប្រយោជន៍ជា​ច្រើន​ពី​ផ្លែ​ឈើ​អច្ឆរិយៈ​មួយ​នេះ៕


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.