អត្ថបទថ្មីៗ :

ការ​រៀប​ការ​អាច​ជួយ​ព្យាបាល​ជំងឺមហារីក​បាន​

Sunday, December 11, 2011

គូ​ស្វាមី​ភរិយាក្នុង​ថ្ងៃ​រៀប​ការ
អាពាហ៍ពិពាហ៍​ត្រូវ​បាន​គេ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ពិត​ជា​មានប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ ដែល​ក្នុង​នោះ​មានទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ផង​ដែរ​។ ហើយ​ប្រសិន​បើ​អាពាហ៍​ពិ​ពាហ៍​នោះ​អាច​នៅ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ នោះ​ក៏​នឹង​អាច​ជួយ​ឲ្យ​មាន​អាយុ​វែង​ទៀត​ផង​។ រឹត​តែ​ពិសេស​ជាង​នេះទៀត ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ Penn State University និង Brigham Young University ក៏​បាន​រក​ឃើញ​ដែរ​ថា មនុស្ស​ដែល​រៀប​ការ​ហើយដែល​មាន​ផ្ទុ​ក​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ គឺ​នឹង​អាច​មាន​ឱកាស​ច្រើន​ជាង​អ្នក​ជំងឺ​ដូច​គ្នានេះដែល​នៅ​លីវ ក្នុង​ការ​ជា​សះ​ស្បើយ​។​
កា​រ​ស្រាវ​ជ្រាវ​​ដែល​ធ្វើ​ឡើងដោយ​សាកល​វិទ្យាល័យ​ពីរ​ផ្សេង​គ្នា​នៅ​សហរដ្ឋ​អាមេរិក​នេះ បាន​បញ្ជាក់​ឲ្យឃើញ​ថា អ្នកជំងឺមហារីក​ពោះ​វៀន​ធំអាច​មាន​ឱកាស​នៃ​ការ​ជា​សះ​ស្បើ​យ​ច្រើន ប្រសិន​បើ​ពួក​គេ​រៀប​ការ​។​ ការ​ស្រាវ​ជ្រាវ​នេះ បាន​រកឃើញ​ទៀ​ត​ថា អ្នក​ជំងឺ​មហារីក​ពោះ​វៀន​ធំដែល​រៀប​ការ​ មាន​អត្រា​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទាប​ជាង​អ្នក​នៅលីវ​១៤%។​
ដើម្បី​ចេញ​ជា​លទ្ធ​ផល​បែប​នេះ អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​ពីរ​សាកល​វិទ្យាល័យ​នេះ បាន​ធ្វើ​ការ​វិភាគ​ទៅលើ​ទិន្ន​ន័យ​នៃ​អ្នក​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ចំនួន ១២៧,៧៥៣នាក់​ ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃជំងឺ​។ ជា​លទ្ធផល​ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់​នេះ​ អ្នក​ដែល​ចាប់​ផ្ដើម​រៀប​ការ​ មាន​អត្រា​រួច​ផុត​ពីគ្រោះ​ថ្នាក់​ច្រើន​ជាង​អ្នក​ដែល​មិនរៀប​ការ​។​
លោក​ Sven Wilson ដែល​ជា​សហ​ដឹក​នាំ​ការ​ស្រា​វជ្រាវ​នេះ​មក​ពី​សាកល​វិទ្យាល័យ Brigham Young បាន​និយាយ​ថា ការ​មាន​ដៃ​គូ​អាពាហ៍​ពិពាហ៍​ អាច​ជួយ​ឲ្យ​អ្នក​ជំងឺ​ជា​បាន​ឆាប់​រហ័ស អាច​បណ្ដាល​មក​ពី​ផ្នែក​ចិត្ត​សាស្រ្ដ ដែល​គិត​ថា​ប្ដី​ ឬ​ប្រពន្ធ​របស់​អ្នក​គឺ​ជា​អ្នក​ថែ​ទាំ​ជំងឺ​មួយ​ដ៏​ល្អ ដែល​នៅជិត​អ្នក​ស្ទើ​គ្រប់​ពេល​វេលា​។​ ហើយ​បើ​គិត​តាម​ន័យ​ធម្មតា​ក៏​ត្រូវ​ដែរ​ ព្រោះ​ពេល​មាន​ប្ដី​ ឬ​ប្រពន្ធ នោះ​អ្នក​ជំងឺ​ហាក់​ដូច​ជា​មាន​គ្រូពេទ្យ​ពេញ​ម៉ោង​ម្នាក់​នៅ​ចាំ​ថែរក្សា​ទាំង​យប់​ទាំង​ថ្ងៃដូច្នេះ​ដែរ​។​
អ្វីទៅ​ជា​ជំងឺ​មហារីក​ពោះ​វៀន​ធំ? 
ជំងឺ​មហារីក​ពោះ​វៀន​ធំ គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​រីក​លូត​លាស់​ខុស​ប្រក្រតី​នៃ​កោសិកា​នៅ​ក្នុង​ពោះ​វៀន​ធំ ឬនៅ​ផ្នែក​ខាង​ចុង​នៃ​ពោះ​វៀន​។
មិនមានរោគសញ្ញា​ព្រមាន​ទុក​ជា​មុន​នៃ​ជំងឺ​មហារីក​ប្រភេទ​នេះ​ទេ​។ ប៉ុន្ដែ​ នៅ​ពេល​ដែល​ជំងឺ​នេះ​ចាប់​ផ្ដើម​កើ​ត​ឡើង​ហើយ រោគ​សញ្ញា​មាន​ដូច​ជា​ ឈាម​នៅ​ក្នុង​លាមក ឈឺ​ចុក​ចាប់​នៅ​ពោះ​ ផ្លាស់​ប្ដូរ​ទម្លាប់​នៃ​ការ​បន្ទោ​បង់​ (ដូចជា​ទល់​លាមក ឬរោគ​ជា​ដើម) ស្រក​ទម្ងន់​ដោយ​មិនដឹង​មូល​ហេតុ ឬ​ហេវ​ហត់​អស់​កម្លាំង​។​
កត្តា​ហានីភ័យ​នៃ​ជំងឺ​មហារីក​ពោះ​វៀន​ធំ គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​របស់​អ្នក​ជំងឺ និង​របៀប​នៃ​ការ​រស់​នៅ​។ កត្តា​ហានីភ័យ​ផ្សេងទៀ​តរួម​មាន អាយុ (ចាស់) ជំងឺ​ពោះ​វៀន​ផ្សេង​ទៀ​ត និង​​ ប្រវត្តិ​គ្រួសារ​ (ដែល​មាន​អ្នក​កើត​ជំងឺ​នេះ​ឬ​អត់)។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.