អត្ថបទថ្មីៗ :

ប្រេង​អូលីវ​ជួយ​ការពារ​មិនឲ្យ​កើត​ជំងឺស្រ្ដូក​ពេល​ចាស់​

Sunday, December 11, 2011

ប្រេងអូលីវ
មិន​ត្រឹម​តែ​អាច​ប្រើ​ក្នុង​ការ​ចម្អិន​ម្ហូប​នោះ​ទេ ប៉ុន្ដែ​ប្រេង​អូលីវ​ថែម​ទាំង​អាច​ជួយ​ការ​ពារ​លោក​អ្នក​ពី​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ឬ​ស្រ្ដូក​បាន​ទៀត​ផង​នៅ​ពេល​ដែល​លោក​អ្នក​ឈាន​ដល់​វ័យ​ចាស់​។
ជំងឺ​ស្រ្ដូក​ ដែល​ជា​ជំងឺ​ដ៏​សាហាវ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​អស់ជាច្រើន​លាន​នាក់​នៅទូទាំង​ពិភពលោក​។ ជំងឺ​នេះកើត​ឡើង​នៅ​ពេល​ដែល​សរសៃ​ឈាមក្រហម​​នៅ​ក្នុង​ខួរ​ក្បាល ឬ​សរសៃ​ឈាមក្រហម​​ដែល​នាំ​ឈាម​ទៅ​កាន់​ខួរ​ក្បាល ត្រូវ​បាន​ទប់​ស្កាត់​ ដោយ​ឈាម​កក។ នៅ​ពេល​នោះ ខួរ​ក្បាល​នឹង​ឈប់​ដំណើរ​ការ ហើយ​អាចនាំ​ទៅ​ដល់​ការ​បាត់​បង់​ស្មារតី ឬ​ក៏​ស្លាប់​ភ្លាម​ៗ​ក៏មាន​។
ការ​ស្រាវ​ជ្រាវ​ដែល​រក​ឃើញពី​អត្ថ​ប្រយោជន៍​ប្រេង​អូលីវនេះ គឺ​ធ្វើ​ឡើង​ចំពោះ​មនុស្ស​ជាង ៧០០០នាក់​ ចាប់​ពី​អាយុ​ ៦៥​ឆ្នាំ​ឡើង​ទៅ​ ហើយ​បាន​រក​ឃើញ​ថា
អ្នក​ដែល​ប្រើ​ប្រេង​អូលីវ​ដើម្បីចំអិនអាហារ​ មាន​អត្រា​កើត​ជំងឺ​ដ៏សាហាវ​នេះ តិច​ជាង​អ្នក​ដែល​មិន​ធ្លាប់​ប្រើ​។​
មិន​ត្រឹម​តែ​អាច​ការពារ​ជំងឺ​ស្រ្ដូក​បានប៉ុណ្ណោះ​​ទេ អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​វិទ្យាស្ថាន​សុខា​ភិបាល​ជាតិ​ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឱសថ​បុក​ដូ របស់​បារាំង​ ក៏​បាន​អះ​អាង​ដែរ​ថា មនុស្ស​ចាស់​អាចរស់​នៅ​បាន​យូរ​ ប្រសិន​បើ​ពួកគាត់​ទទួល​ទាន​អាហារ​ដែល​ប្រើ​ប្រេង​អូលីវ​ច្រើន​។
លោក Cecilia Samieri មក​ពី​សាកល​វិទ្យាល័យ​បុកដូ ប្រទេស​បារាំង ដែល​ជា​អ្នកដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​និយាយថា ជំងឺ​ស្រ្ដូក​ គឺ​ជា​ជំងឺ​ដែល​មនុស្ស​ចាស់​ត្រូវ​ប្រឈម​មុខ​ ហើយ​ប្រេង​អូលីវ​ នឹង​ក្លាយ​ជា​អ្នក​ការ​ពារ​ជំងឺ​នេះ​ដ៏ល្អ និង​មិន​មាន​តម្លៃ​ថ្លៃ​។​
យោង​តាម​របាយ​ការណ៍​នៃ​ការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ថា អ្នក​ដែល​ប្រើ​ប្រេង​អូលីវ​នៅ​ក្នុ​ងចំណីរ​អាហារ​របស់​ពួក​គេ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំងឺ​ស្រ្ដូក​បាន​ចំនួន ៤១ភាគ​រយ​ បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​មិន​ប្រើ​។​
លោក​វេជ្ជ​បណ្ឌិត Sharlin Ahmed មកពី​សមាគម​ជំងឺ​ស្រ្ដូក​ប្រទេស​អង់គ្លេស​ ក៏បាន​ថ្លែង​ដែរ​ថា ប្រេង​អូលីវ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពីគុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ជា​យូរ​ណាស់​មក​ហើយ​។ វា​អាច​ទប់​ស្កាត់​ជាតិ​កូឡេស្ដេរ៉ូល​ខ្ពស់ ទប់ស្កាត់​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺបេះ​ដូង​ទៀត​ផង។​
ទោះ​បី​ជា​ប្រេង​អូលីវ​អាច​ជួយ​ការពារ​ជំងឺ​ស្រ្ដូក​ ប៉ុន្ដែមិន​មែន​ន័យ​ថា​ ប្រេង​អូលីវ​មួយ​មុខ​អាច​ការពារ​បាន​នោះ​ទេ សំខាន់​យើង​ត្រូវ​ចេះ​ថែរក្សា​សុខ​ភាព​របស់​យើង​ចាប់​ពីវ័យ​ក្មេង​នេះ​ទៅ ដូចជា​ញ៉ាំ​អាហារ​ត្រឹមត្រូវ ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ជាដើម​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.