អត្ថបទថ្មីៗ :

សាច់ត្រីសមុទ្រ​ មាន​ជាតិ​ពុល​ច្រើន​

Sunday, December 11, 2011

ត្រី​ទឹក​ប្រៃ
សាច់​ត្រី សព្វ​ថ្ងៃ​ ត្រូវ​បាន​បំ​ពុល ដោយ​សារ​ធាតុ គីមី នៅ​ក្នុង​ទឹក​ ភាគ​ច្រើនចេញ​មក​ពី​សំ​ណល់ រោង​ចក្រ។ កាល​ណា​ទឹក​ត្រូវ​បាន​បំ​ពុល​ដោយ​កាក​សំ​ណល់​ដែល​មាន ជាតិ​គីមី​ និង​ជាតិ​​ពុល​ច្រើន ត្រី ដែល​រស់​នៅ​ទី​នោះ​ បាន​ស្រូប​យក​សារ​ធាតុ​ពុល​ទាំង​នោះ ទៅ​ក្នុង​រាង​កាយ​វា។ បើ​វា​ជា​ត្រី​ធំ​វិញ សារ​ធាតុ​ពុល មាន​ច្រើន​ជាង​ត្រី​តូច​ៗ​ទៅ​ទៀត ព្រោះ​ថា​ត្រី​ធំ វា​ស៊ី​ត្រី​តូច​ដែល​ត្រូវ​បាន​បំ​ពុល​រួច​ម្តង​ហើយ។ ដូចនេះ រាល់​ជាតិ​ពុល​ទាំ​ង​អស់​ដែល​មាន​នៅ​ក្នុង​ត្រី​តូច​ នឹង​ផ្ទេរ​ទៅ​ឲ្យ​ត្រី​ធំ។
ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ញុំា​ត្រី​ទឺក​ប្រៃ អាច​ទទួល​គ្រោះ​ថា្នក់​ច្រើន​ជាង​ត្រី​ទឹក​សាប ពី​ព្រោះ​ទឹក​សមុទ្រ​មាន​ការ​បំ​ពុល​ច្រើន ហើយ​ម្យ៉ាង​ទៀត​រាល់​ជាតិ​ ពុល​នៅ​ក្នុង​ទឹក​សាប​ ក៏​បាន​ហូរ​ចូល​ក្នុង​ទឹក​សមុទ្រ​ដែរ។ គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែល​គេ​ជួប​ប្រ​ទះ​កន្លង​មក​មាន​ដូច​ជា ឈឺ​ចុក​ពោះ ក្រ​ពះ និង​រោគ​ស្បែក​ និង​ពេល​ខ្លះ​ប៉ះ​ពាល់​ដល់ ប្រ​ព័ន្ធ​ខូរ​ក្បាល​ទៀត​ផង។ នៅ​សហរដ្ឋ​អា​មេ​រិក គ្រោះ​ថ្នាក់​ដែល​កើត​ ពី អា​ហារ​ គឺ​មាន​ប្រ​ភព​មក​ពី​សត្វ​ត្រី​ច្រើនជាង​គេ។
ដូចនេះ​នៅ​ពេល​ដែល​យើង​ទៅ​ញុំា​អា​ហារ​ នៅ​ភោ​ជនី​ដ្ឋាន ធំ​ៗ យើង​ត្រូវ​គិត​ពី អា​ហារ​ដែល​យើង​​នឹង​កាម៉ង់។ ត្រី​សមុទ្រ​ ថ្លៃ​ជាង​ត្រី​ទឹក​សាប ហើយ​បើ​និយាយ​ពី​គ្រោះ​ថា្នក់​វិញ គឺ​វា​មាន​ច្រើន​ជាង​ទៀត។ សុខ​ភាព​របស់​អ្នក​សំ​ខាន់​ណាស់​សំ​រាប់​ខ្លួន​អ្នក។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.