អត្ថបទថ្មីៗ :

ដាក់​ផើង​ផ្កា​លើ​តុ​ បំបាត់​ភាព​ស្រ្តេសនៅ​កន្លែង​ធ្វើ​ការ​

Sunday, December 11, 2011

ផើង​រុក្ខជាតិ​
ការ​មាន​អារម្មណ៍​ស្រ្ដេសនៅ​កន្លែង​ការងារ​គឺ​ពិបាក​នឹង​ជៀស​ផុត​ណាស់ គ្រាន់​តែ​តិច​ ឬ ច្រើន​ប៉ុណ្ណោះ​។ ដោយ​សារ​តែ​បែប​នេះហើយ​ទើប​មានអ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​នាំ​គ្នា​រិះរក​វិធី​ដើម្បីកាត់​បន្ថយ​ភាព​ស្រ្ដេស​នេះ​។​
ជា​លទ្ធ​ផល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​ថា ការ​ដាក់​តាំង​ផើង​ផ្កា ឬ​ផើង​រុក្ខជាតិនៅលើ​តុ​ការិយាល័យ​របស់​អ្នក អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​នូវ​អារម្មណ៍​តាន​តឹង​ផ្លូវ​ចិត្ត ស្ងួត​បំពង់​ក ឈឺក្បាល ក្អក និង​ស្បែក​ស្ងួត​បាន​ផង​ដែរ​។​
ការ​ស្រាវ​ជ្រាវ​ដ៏​ថ្មី​ស្រឡាង​នេះ ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក​វេជ្ជបណ្ឌិត Tina Bringslimark អ្នក​ជំនាញ​ខាង​ចិត្ត​វិជ្ជា​ រួម​ជាមួយ​នឹង​សហសេវិក​របស់​គាត់​ដែល​មក​ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ដជីវិត​ Norwegian និង​សាកល​វិទ្យាល័យ​ Uppsala នៃ​ប្រទេស​ស៊ុយ​អែត​។
ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដល់​ទៅ
​ពីរ​ដង​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នេះ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អត្រា​សុំ​ច្បាប់​ឈប់​សម្រាក និង​ចំនួន​ផើង​ដាក់​រុក្ខជាតិ​នៅ​លើ​តុ​បុគ្គលិក​ម្នាក់​ៗ​។​ ជា​លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នកដែល​មាន​តាំង​ផើង​រុក្ខជាតិ​នៅ​លើ​តុ មាន​អត្រាអវត្ត​មានតិច​តួច​បំផុត​។
ការ​អះ​អាង​បែប​នេះ គឺ​មិន​មែន​មើល​តែ​លើ​ការ​រក​ឃើញ​តែ​មួយ​មុខ​នេះទេ តែ​បូក​រួម​ទាំង​ជំនាញ​ខាង​ចិត្ត​សាស្រ្ដ​របស់​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​ផង​ដែរ​។ ការ​ពន្យល់​មួយ​របស់​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​​បាន​ឲ្យ​ដឹង​ថា រុក្ខជាតិ​ និង​សារធាតុមីក្រុប​នៅ​ក្នុង​ដី​ក្នុង​ផើង គឺ​ជា​សារធាតុមួយ​ដ៏​ល្អ ព្រោះ​មាន​សារធាតុ​រ៉ែ​ដែល​ល្អ​ចំពោះ​សុខ​ភាព​។
ហើយ​បើ​គិត​ពី​ចិត្ត​វិទ្យា​វិញ មនុស្ស​បាន​ជឿ​ជាក់​ថា​រុក្ខជាតិ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ស្រស់​ថ្លា​ និង​កាន់​តែ​មាន​សុទិដ្ឋិនិយម​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកវេជ្ជបណ្ឌិត​ Bringslimark ដដែល​។ កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​ ផើង​ដាក់រុក្ខជាតិ​ ក៏ផ្ដល់​​ប្រយោជន៍​ចំពោះ​បន្ទប់​ការិយាល័យ​ណា​ដែល​គ្មានបង្អួច​បាន​ផង​ដែរ​។
ចំណែក​ឯ​នៅ​អាមេរិក​វិញ ក៏​មាន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ដែរ​ថា បុគ្គលិក​ដែល​មាន​ផើង​ផ្កា​នៅ​លើ​តុ​ មាន​ផលិតភាពការ​ងារ​ខ្ពស់​ជាង​បុគ្គលិក​ដែល​មិន​មាន​ផើង​នៅ​លើ​តុ ដល់ទៅ​១២​%​។ ពួកគេ​មាន​អារម្មណ៍ស្រ្ដេស​តិច និង​មាន​សម្ពាធ​ឈាម​ទាប​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.