
ស្រ្ដីមានផ្ទៃពោះកំពុងគេងបែរទៅស្ដាំ
អ្នកជំនាញបាននិយាយថា គ្រោះថ្នាក់នឹងកើនឡើងទ្វេដងក្នុងរយៈពេល៣ខែចុងក្រោយនៃការពរពោះ បើប្រៀបធៀបជាមួយអ្នកដែលគេងបែរទៅខាងឆ្វេង។
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Auckland នៃប្រទេសញូវហ្សើលែននេះ បានណែនាំថា ការគេងបែរទៅស្ដាំ ឬគេងផ្ងា (ខ្នងស្មើគ្រែ) នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរឈាមហូរទៅផ្គត់ផ្គង់នៅស្បូន។
ទោះបីជាយ៉ាងណាក៏ដោយ កម្រិតនៃគ្រោះថ្នាក់ហាក់ដូចជាមិនសូវធ្ងន់ធ្ងរប៉ុន្មាននោះទេ ពោលគឺ
អ្នកដែលគេងបែរទៅស្ដាំមានអត្រាគ្រោះថ្នាក់ ៣,៩៣ ក្នុងចំណោម១០០០ ខណៈដែលអ្នកដែលមិនគេងបែរទៅស្ដាំមាន ១,៩៦ ក្នុងចំណោម១០០០។ដើម្បីរកឃើញនូវរបកគំហើញថ្មីនេះ អ្នកស្រី Tomasina Stacey មកពីសាកលវិទ្យាល័យ Auckland រួមនឹងក្រុមការងាររបស់អ្នកស្រី បានធ្វើការតាមដាន និងពិសោធស្រ្ដីចំនួន ៤៥០នាក់នៅទីក្រុង Auckland។ ស្រី្ដទាំងនោះត្រូវបានគេសួរអំពី របៀបនៃការគេង រយៈពេលនៃការគេង និងចំនួនដងនៃការចូលបន្ទប់ទឹកនៅពេលយប់ជាដើម។
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាហេតុអ្វីបានជាការគេងបែរទៅស្ដាំ មានគ្រោះថ្នាក់ជាងការគេងបែរទៅឆ្វេង អ្នកស្រី Stacey បានបញ្ជាក់បន្ថែមថា ការគេងបែរទៅស្ដាំបានធ្វើការទប់ស្កាត់ការផ្គត់ផ្គង់ឈាម រវាងគក៌ក្នុងផ្ទៃ និងបេះដូងរបស់មាតា ដែលមានន័យថា មិនមានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ទៅដល់សារពាង្គកាយរបស់ទារកក្នុងផ្ទៃ។
អ្នកស្រីវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមទៀតថា ប្រសិនបើទារកក្នុងផ្ទៃមានសុខភាពល្អ នោះវាមិនសូវមានបញ្ហានោះទេ ប៉ុន្ដែបើទារកនោះមិនមានស្ថានភាពល្អ ហើយមិនទទួលបានការផ្គត់ផ្គង់អុកស៊ីហ្សែនគ្រប់គ្រាន់ទៀត នោះបញ្ហានឹងអាចកើតមានឡើង។
យ៉ាងណាមិញ ការស្រាវជ្រាវបន្ថែម នឹងត្រូវធ្វើជាបន្តទៀត មុនពេលដែលមានការប្រកាសជាផ្លូវការពីស្ថាប័នសុខាភិបាលអំពីរបៀបនៃការគេងរបស់អ្នកមានផ្ទៃពោះនេះ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment