
ស្លឹកតែខៀវ
អ្នកស្រាវជ្រាវនៅឯវិទ្យាស្ថាន Laura W. Bush សម្រាប់សុខភាពស្ត្រីបានធ្វើការសិក្សានេះ នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខភាពសាកលវិទ្យាល័យតិចសាស់តិច ដោយបានផ្ដោតទៅលើស្ត្រីក្រោយពេលអស់រដូវ និង បានអង្កេតលើសក្ដានុពលនៃតែបៃតងរួមជាមួយការហាត់ក្បាច់តៃជិដើម្បីធ្វើឲ្យប្រសើរនូវឆ្អឹងរបស់ស្ត្រីទាំងនោះ។
ក្បាច់តៃជិ មានដើមកំណើតក្នុងប្រទេសចិន ជាការហាត់ប្រាណរាងកាយ និងខួរក្បាលមួយ... បែបដែលមានភាពទន់ភ្លន់ មានចលនាយឺតៗដើម្បីពង្រឹងកម្លាំង និងភាពរហ័សរហួន ក៏ដូចជាការដកដង្ហើមវែងៗ និង ការការលម្ហែដើម្បីនាំយកថាមពលសំខាន់ៗទៅចិញ្ចឹមរាងកាយគ្រប់កន្លែង។
ការពិសោធនេះបានសិក្សាទៅលើមនុស្សចំនួន ១៧១នាក់ មានអាយុជាមធ្យមចំនួន៥៧ដែលមានឆ្អឹងខ្សោយ។ ការសិក្សា មានរយៈពេលប្រាំមួយខែ ដែលក្នុងពេលនោះគេបានប្រមូលទឹកនោម និង ឈាម ហើយក៏មានការវាយតម្លៃពីភាពរឹងមាំរបស់សាច់ដុំដែរ។
នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានធ្វើការពិសោធលើគំរូសត្វកណ្ដុរ ដែលគេអាចរកឃើញពីប្រសិទ្ធភាពនៃការញ៉ាំតែខៀវ ដែលអាចការពារការបាក់ឆ្អឹង នេះបើតាមព្រឹត្តិបត្ររបស់ AAAS នោះ។
សម្រាប់មនុស្សករណីនេះ អាចនាំទៅរករោគឆ្អឹងស្ពោត ដែលកើតមានច្រើនលើស្ត្រីចំណាស់។ អ្នកស្រាវជ្រាវនិយាយថា អ្វីដែលគេបានដឹងពីករណីរបស់សត្វនោះ វាអាចអនុវត្តបានចំពោះករណីស្ត្រីក្រោយពេលអស់រដូវ។
អ្នកស្រាវជ្រាវនាំមុខគឺលោកបណ្ឌិត Chhwan-Li Shenដែលជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបាននិយាយថា មានផលល្អចំពោះការបរិភោគតែខៀវទៅលើការធ្វើគំរូឆ្អឹងឡើងវិញក្នុងដំណាក់កាលមុនពេលឆ្អឹងស្ពោតរបស់មនុស្ស។
អ្នកស្រាវជ្រាវមានគម្រោងនឹងបញ្ចប់ការសិក្សារយៈពេលវែងក្នុងបច្ចេកទេសនៃការវាស់វែងដង់ស៊ីតេឆ្អឹង នេះបើតាមព្រឹត្តិបត្រ AAAS នេះ។
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|











0 comments:
Post a Comment