នៅប្រទេសអាមេរិក មានអ្នកស្លាប់ដោយសារតែមេរោគស៊ីខួរក្បាលជារាងរាល់ឆ្នាំ តែចំនួនមិនមានច្រើននោះទេ គឺមានប្រមាណ ពី ពីរ ទៅបីនាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ ហើយពេលខ្លះមាន៤នាក់។ មេរោគនោះវារស់នៅក្នុងទឹកបឹង និងទន្លេរ ដែលមានសីតុណ្ហភាពក្តៅតិចៗ ហើយវាមានឈ្មោះថាAmoeba។
នៅប្រទេសអាមេរិកដដែល មានក្មេងពីរនាក់បានស្លាប់នៅរដូវក្តៅនេះ ដោយសារតែមេរោគ Amoebaនេះ។ ក្មេងស្រីម្នាក់អាយុ ១៦ឆ្នាំ មកពីរដ្ឋ Florida បានធ្លាក់ខ្លួនឈឺនៅពេលដែលនាងត្រលប់មកពីហែលទឹកវិញ។ ហើយក្មេងប្រុសម្នាក់ទៀតបានស្លាប់មួយសប្តាហ៍បន្ទាប់ពីវាបានមកពីស្ទូចត្រីវិញ។ ហើយមានបុរសម្នាក់ក៏បានស្លាប់ដែរតែគេមិនដឹងមូលហេតុឲ្យបា្រកដនោះទេ ព្រោះគាត់មិនបានទៅលេងទឺកបឹង ឬទឺកទន្លេរទេ។
វាជារឿងចំលែកមួយព្រោះថាមេរោគនេះវាឆ្លងតែមនុស្សមួយចំនួនប៉ុណ្ណោះចំណែកឯមនុស្សមួយចំនួនទៀតដែលបានចុះហែរទឹក និងស្ទូចត្រីមិនឆ្លងទេ។ មូលហេតុអ្វីបានជាវាឆ្លងតែមនុស្សខ្លះ ហើយមនុស្សខ្លះទៀតមិនឆ្លង នៅមិនទាន់ត្រូវបានគេបកស្រាយនៅទ្បើយទេ។ វាគឺជាអាថ៌កំបាំងមួយដែលអ្នកសិក្សាស្រាវជ្រាវកំពុងតែវិភាគរកហេតុផលឲ្យបានសមស្រប។
អ្វីដែលគួរឲ្យខ្លាចនោះ គឺមេរោគនេះមិនងាយព្យាបាលទេ ព្រោះថាតាំងគេបានប្រទះឃើញមេរោគនេះនៅក្នុង ឆ្នាំ ១៩៦០មក មានតែមួយករណីប៉ុណ្ណោះដែលគេអាចជួយសង្គ្រោះបានក្រៅពីនោះគឺស្លាប់ទាំងអស់។
ដើម្បីជៀសវាងវាបាន មានតែយើងកុំទៅលេងទឹកបឹង និងទន្លេដែលជាប្រភពនៃមេរោគនេះ ហើយបើគ្មានការចាំបាច់ទេកុំចុះទឹកបឹង ឬទន្លេរ ព្រោះថានៅក្នុងទឹកនោះយើងមិនដឹងថាមានមេរោគអ្វីខ្លះទេ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment