អត្ថបទថ្មីៗ :

អ្នក​នៅ​លីវ​ មាន​អាយុ​ខ្លី​ជាង​អ្នក​ដែល​រៀប​ការ​

Sunday, December 11, 2011

អ្នក​អត់​គូតើ​អ្នក​កំពុង​តែ​រស់​នៅ​ក្នុង​ជីវិត​មិន​ទាន់​មាន​គូ​មែន​ទេ​? អ្នក​អាច​រក្សា​ភាព​នៅ​លីវ​របស់​អ្នក​បាន​ ប៉ុន្ដែ​ត្រូវ​ប្រាកដ​ថា ភាព​នៅ​លីវ​នេះ​មិននៅ​ជាមួយ​អ្នក​ជា​រៀង​រហូត​នោះ​ឡើយ ព្រោះ​ថា​ការ​សិក្សា​​ថ្មី​មួយរបស់​អាមេរិក​​ បាន​បង្ហាញ​ថា​ ការ​រស់​នៅ​តែ​ម្នាក់​ឯង​ អាច​ឈាន​ទៅ​ដល់​ការ​ប៉ះ​ពាល់​សុខ​ភាព​ ហើយ​ក៏​នឹង​អាច​បណ្ដាល​ឲ្យ​ស្លាប់​មុន​អ្នក​ដែល​រៀប​ការ​ ប្រហែល​១០ឆ្នាំ​។​
នៅ​ក្នុង​ការ​សិក្សា​ដែល​បាន​បោះ​ពុម្ភ​នៅ​ American Journal of Epidemiology នេះ បាន​បង្ហាញ​ថា ​អាយុ​សង្ឃឹម​រស់​ចំពោះ​អ្នក​អត់​មាន​គូ​ស្រករ​ (ទាំង​បុរស​ និង​ស្រ្ដី​ដែល​មិន​ធ្លាប់​រៀប​ការ​សោះ) មាន​ភាព​ខ្លី​ជាង​អ្នកមាន​ប្ដី ឬ​ប្រពន្ធ​ ហើយ​ក្នុង​នោះ​បុរស​នៅ​លីវ មាន​ផល​ប៉ះ​ពាល់​អាក្រក់ជាង​ស្រ្ដី​នៅ​លីវ​។
នៅ​ក្នុង​ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ម​ក​ពី​សាកល​វិទ្យាល័យ​ Louisville នៅ Kentucky សហរដ្ឋ​អាមេរិក​នេះ ​បាន​បង្ហាញ​លទ្ធផល​ថា ហានីភ័យ​ផ្នែក​ចិត្ត​សាស្រ្ដ​របស់​ស្រ្ដីដែល​អត់​ប្ដី មាន​ខ្ពស់​ជាង​ស្រ្ដី​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​។ ចំណែក​កម្លោះចាស់​វិញ គឺ​កាន់​តែអាក្រក់​ថែម​ទៀត ដោយ​មាន ៣២ភាគរយ​ អាច​នឹង​ស្លាប់​មុន​អាយុ បើ​ប្រៀប​ធៀប​ជាមួយ​បុរស​ដូច​គ្នា​ដែល​បាន​រៀប​ការ​។
អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ គឺ​លោក​ David Roelfs ដែល​ជា​សាស្រ្ដាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ Louisville បាននិយាយ​ថា ការ​សិក្សា​មុនៗ​មួយ​ចំនួន​ ក៏​បាន​បញ្ជាក់​រួច​មក​ហើយ​អំពី​ធាតុ​ពិត​ដែល​មនុស្ស​រស់​នៅ​តែ​ឯង​ មិន​មាន​ជីវិត​ល្អ (សុខ​ភាព និង​អាយុ​​វែង) ដូច​អ្នក​ដែល​មាន​ដៃ​គូ​ជីវិត​នោះ​ដែរ​ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​នេះ​ បាន​បង្ហាញ​ច្បាស់​ជាង​មុន​ ថា​មនុស្ស​អត់​គូ គឺ​ពិត​ជា​គួរ​ឲ្យ​អាណិត​។
ដើម្បី​ចេញ​ជា​លទ្ធផល​នេះ លោក Roelfs និង​សហសេវិក​របស់​គាត់​ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ទិន្នន័យ​នៃ​មនុស្ស​ប្រហែល​ ៥០០លាន​នាក់ ដែល​មាន​នៅ​ក្នុង​ការ​សិក្សា​មុន​ៗ​ចំនួន​៩០ផ្សេងគ្នា តាំង​ពី​​ជាង​៦០ឆ្នាំ​ រហូត​មក​ទល់​បច្ចុប្បន្ន​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​ប្រើ​ទិន្នន័យ​នៃមនុស្ស​ដ៏​ច្រើន​នេះ ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​ ហានីភ័យ​នៃ​ចិត្ត​សាស្រ្ដ​ចំពោះ​មនុស្ស​នៅ​លីវ (កម្លោះ​ចាស់ ឬ​ក្រមុំ​សៅកែ) ជាមួយ​នឹង​ក្រុម​អ្នក​ដែល​រៀប​ការ​ហើយ​ រួម​បញ្ចូល​ទាំង​ពោះ​ម៉ាយ និង​មេម៉ាយ​ និយាយ​ជា​រួម​ គឺ​ឲ្យ​តែ​ធ្លាប់​រៀប​ការ។
លទ្ធផល​ដ៏​គួរ​ឲ្យ​រន្ធត់​សម្រាប់​អ្នក​អត់មាន​គូ​ស្រករ​បាន​បង្ហាញ​ឡើង​ ក្រោយ​ពី​ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ទាំង​នេះ បាន​ធ្វើ​ការ​វិភាគ​រួច​រាល់ ពោល​គឺ​បុរស​ដែល​អត់ប្រពន្ធ​ អាច​ស្លាប់​មុន​អ្នក​ដែល​មាន​ប្រពន្ធ​ដល់​ទៅ​១៧ឆ្នាំ​។
មិន​ទាន់មាន​ការ​រក​ឃើញ​ពី​ហេតុ​ផល​នៃ​ការ​រក​ឃើញ​នេះ​នៅឡើយ​ទេ ប៉ុន្ដែ​ក្រុម​អ្នក​ស្រាវ​ជ្រា​វដដែល​នេះ បាន​ជឿ​ជាក់​ថា នេះ​ប្រហែល​បណ្ដាល​ម​ក​ពី​កត្តា​ សង្គម និង​សេដ្ឋ​កិច្ច ដោយ​សារ​តែ​ អ្នក​នៅ​លីវ​មាន​បញ្ហា​សុខ​ភាព​ខ្សោយ​ជាង ឬ​ដោយ​សារ​ខ្វះ​ជំនួយ​ការ​ប្រចាំ​ជីវិត និង​អាច​បណ្ដាល​មក​ពី​ចំណូល​តិច​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.