ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មនុស្ស១,១លាននាក់នៅអង់គ្លេស បានទទួលស្គាល់ថា ពិតជាបានចូលមន្ទីរពេទ្យដោយសារតែការផឹកគ្រឿងស្រវឹង ពោលគឺកើនឡើង២៥% ពី៥ឆ្នាំមុន។
នៅក្នុងចំណោមអ្នកផឹកដ៏ច្រើននេះ ទីក្រុងលីវើភូល គឺជាទីក្រុងដែលសម្បូរអ្នកផឹកច្រើនជាងគេ ពោលគឺមានដល់ទៅ ៣១១៤នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់នៅក្នុងទីក្រុងនេះ។
អ្វីដែលមិនគួរឲ្យជឿនៅអង់គ្លេសនោះគឺ ករណីនៃអ្នកដែលផឹកដល់ថ្នាក់ចូលពេទ្យច្រើនជាងគេ គឺជាស្រ្ដីមិនមែនជាបុរសនោះទេ។ ក្រុមអ្នកជំនាញបានធ្វើការព្រមានថា វប្បធម៌នៃការជួបជុំគ្នាផឹកស៊ី ការលក់គ្រឿងស្រវឹងក្នុងតម្លៃថោក ហើយងាយស្រួលរក គឺជាការជួយបង្កើនឲ្យមានការផឹកគ្រឿងស្រវឹងទាំងនោះកាន់តែច្រើនឡើងៗ ហើយបញ្ហាគ្រោះថ្នាក់ចរាចរតាមផ្លូវ និងបញ្ហាចូលពេទ្យក៏កាន់តែច្រើនផងដែរ។
ទិន្នន័យដដែលនេះ ក៏បានបង្ហាញផងដែរថា ៧,៦ភាគរយនៃអ្នកផឹកទាំងអស់ ពេលនេះ កំពុងតែស្ថិតក្នុងគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរហើយ ដែលអ្នកទាំងនោះភាគច្រើនស្លាប់ដោយសារជំងឺថ្លើម។
សរុបមកវិញ ចំនួនអ្នកផឹកគ្រឿងស្រវឹង មិនមែនកើនច្រើនតែនៅប្រទេសអង់គ្លេសនោះទេ ពោលគឺស្រុកខ្មែរយើងក៏មិនចាញ់អង់គ្លេសប៉ុន្មានដែរ ដោយយើងអាចសង្កេតមើលតាមហាងផឹកស៊ីព្រោងព្រាតនៅទីក្រុងភ្នំពេញ ក៏ដូចជាបណ្ដាខេត្តនានា។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment