អត្ថបទថ្មីៗ :

ញ៉ាំ​ស្រាតិច​ល្មម អាច​ការ​ពារ​ជំងឺ​ខួរ​ក្បាល​

Sunday, December 11, 2011

moderate drinkក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អាមេរិកាំង​មួយ​ក្រុម​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ស្រា ឬ​ស្រាបៀ ក្នុង​កម្រិត​មួយ​តិច​ល្មម​ ត្រឹម​មួយ​ទៅពីរកែវ​ ក្នុងមួយ​ថ្ងៃ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ទាក់​ទង​នឹង​ខួរក្បាល ដែល​មាន​ដូ​ច​ជាជំងឺសរសៃ​ប្រសាទ​ជាដើម​។​
អ្នក​ស្រា​វជ្រាវ​ដែល​មក​ពី​សាកល​វិទ្យាល័យ Loyola University Chicago Stritch School of Medicin ​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ការ​សិក្សា​ចំនួន ១៤០​ផ្សេង​គ្នា ដែល​ធ្វើ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧​មក​ ហើយ​មាន​ការ​ចូល​រួម​ចំនួន ៣៦៥០០០នាក់​ ហើយ​ជា​លទ្ធ​ផល​ពួក​អ្នក​វិទ្យាសាស្រ្ដទាំង​នេះ បាន​រក​ឃើញ​ថា អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង ដែល​មាន​ដូច​ជា​ស្រា ឬ​ស្រាបៀ​ជា​ដើម មាន​អត្រា​កើត​ជំងឺ​សរសៃ​ប្រសាទ​ ឆ្កួត​រវើ​រវាយ ទាប​ជាង​គេ​ ​២៣ភាគ​រយ​។
ការ​ញ៉ាំ​គ្រឿង​ស្រវឹង ដែល​ចាត់​ទុក​ថា តិច​ល្មម គឺ​ច្រើន​បំផុត​ត្រឹម ២កែវ​ក្នុង​មួយ​ថ្ងៃសម្រាប់​បុរស និង​មួយ​កែវ​សម្រាប់​ស្រ្ដី​។
មិន​ត្រឹម​តែ​កាត់​បន្ថយ​រោគ​ទាក់​ទង​នឹង​ខួរ​ក្បាល​ប៉ុណ្ណោះទេ ការសិក្សា​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ពី​សារៈ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ស្រា​តិច​ផង​ដែរ ដោយ​ក្នុង​នោះ​ អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​បេះ​ដូងជាដើម​។
តាម​រយៈ​ការ​ស្រាវ​ជ្រាវ​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ទោះ​បី​ជាមាន​ប្រយោជន៍​ដូច​គ្នា ក៏ស្រា​ហាក់​ដូច​ជា​ល្អ​ជាង​ស្រាបៀ​ ប៉ុន្ដែ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត មិន​បាន​បញ្ជាក់​ត្រង់​ចំនុច​នេះ​ទេ​។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​ញាំ​ស្រា​ច្រើន​លើស​កម្រិត​នោះ​ (បី​ ទៅ​៥កែវ​ក្នុង​មួយ​ថ្ងៃ ឬ​លើស​ពី​នេះ) អ្នក​នឹង​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃ​ប្រសាទ​វិញ​។​
អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​លោក Neafsey និង​លោក Michael A. Collins ហើយ​បាន​បោះពុម្ភ​នៅ​ក្នុង​ព្រឹត្ត​បត្រ ​Neuropsychiatric Disease។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.