អត្ថបទថ្មីៗ :

មើល​ទូរទស្សន៍​ច្រើន​ កាត់​បន្ថយ​អាយុ​

Sunday, December 11, 2011

watching tvការ​សិក្សា​ថ្មី​មួយ​បាន​ធ្វើ​ការ​ព្រមាន​ថា ការ​មើល​ទូរទស្សន៍​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​ខ្លី ពោល​គឺ​អ្នក​នឹង​ថយ​អាយុ​ដល់​ទៅ​៥ឆ្នាំ​។ ​មិន​ត្រឹម​តែ​ការ​សិក្សា​នេះ​ទេ ដែល​រក​ឃើញ​ពី​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​មើល​ទូរទស្សន៍ច្រើន​ពេក​នោះ ការ​ស្រាវ​ជ្រាវ​មុន​ៗ​ ក៏​បាន​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់​ចំពោះ​សុខ​ភាព​ផង​ដែរ ដូច​ជា​ កើត​ជំងឺ​ភ្នែក ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម​ ក៏​ដូចជា​ការ​ធាត់​លើស​ទម្ងន់​។
ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បំផុត ដែល​រក​ឃើញ​ពី​ការ​ស្លាប់​មុន​អាយុ​ដោយ​សារ​ការ​មើល​ទូរទស្សន៍​ច្រើន​នេះ​ បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​អូស្រ្ដាលី​។ លោក​វេជ្ជ​បណ្ឌិត J. Lennert Veerman មក​ពី​សាកលវិទ្យាល័យ Queensland និង​សហការី​របស់​គាត់​ បាន​រក​ឃើញ​ថា​ ការ​មើល​ទូរទស្សន៍​ពី​​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង បាន​ធ្វើ​ឲ្យ​អាយុ​សង្ឃឹម​រស់​របស់​មនុស្ស​ធ្លាក់​ចុះ​ចំនួន​២២នាទី សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​២៥ឆ្នាំ​ឡើងទៅ​។
ក្រោយ​ពី​ធ្វើ​ការ​វិភាព​ទៅ​លើ​ទិន្នន័យ​នៃ​ជន​ជាតិ​អូស្រ្ដាលី​រួច​មក ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ការ​មើល​ទូរទស្សន៍​រយៈ​ពេល ៦ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​អ្នក​ថយ​អាយុ​អស់​៥ឆ្នាំ​។ ការ​អង្គុយ​មើល​ទូរទស្សន៍​យូរ​ៗ​បែប​នេះ គឺ​មិន​សូវ​ខុស​គ្នា​ពី​ការ​មិន​ហា​ត់​ប្រាណ​ ការ​ធាត់ជ្រុល និង​ការ​ជក់​បារី​ប៉ុន្មាននោះ​ទេ​។
ដើម្បី​រក​ឲ្យ​ឃើញ​លទ្ធផល​បែប​នេះ ក្រុមអ្នក​ស្រាវ​ជ្រាវ​នេះ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ទិន្នន័យ​នៃ​អ្នក​ចូលរួម​ចំនួន ១១២៤៧​នាក់ ដែល​មាន​អាយុ​លើស​២៥ឆ្នាំ​។ ជា​លទ្ធផល​គឺ​ដូច​អ្វីដែល​បាន​បញ្ជាក់​ខាង​លើ​ហើយ​​ ពោល​គឺ​មើល​ទូរទស្សន៍​មួយ​ម៉ោង កាត់​បន្ថយ​អាយុ​២២នាទី​។ ហើយ​បើ​គណនា​ទៅ​ អ្នក​ដែល​មើ​លទូរទស្សន៍​ជា​មធ្យម​៦ម៉ោង​ក្នុង​មួយ​ថ្ងៃ នឹង​ត្រូវ​ខាត​អាយុ​អស់​ជិត​៥ឆ្នាំ បើ​ប្រៀប​ធៀបជាមួយ​អ្នក​ដែល​មិន​មើល​ទូរទស្សន៍​ច្រើន​។
សរុបមក​វិញ​ ប្រសិន​បើ​អ្នក​មាន​ពេល​ទំនេរ​ច្រើន​ គួរ​តែ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​នានា​ ជំនួស​ឲ្យ​ការ​អង្គុយ​សំលឹង​កញ្ចក់​ទូរទស្សន៍​វិញ​ ទើប​ប្រសើរ​ ព្រោះ​ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​ច្រើន​ណាស់ ដូច​អ្វី​ដែល​ខ្មែរ​សារិកា​បាន​លើក​យក​និយាយ​ក្នុង​ពេល​កន្លង​មក​នោះ​ (ហាត់ប្រាណ​១៥នាទី​បង្កើនអាយុ​បាន​បី​ឆ្នាំ​)។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.