អត្ថបទថ្មីៗ :

អត្ថ​ប្រយោជន៍​ដ៏​ច្រើន​អស្ចារ្យ​នៃ​ផ្លែ​ស្វាយ​

Sunday, December 11, 2011

ស្វាយ​កែវ​ចិន​នៅ​ស្រុក​ខ្មែរផ្លែ​ស្វាយ​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដ៏​ពេញ​និយម ហើយ​វា​មាន​ដើម​កំណើត​តាំង​ពី​៤០០០ឆ្នាំ​មុន​មក​ម្លេះ​នៅ​ប្រទេស​ឥណ្ឌា​។ មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​យើង​នូវ​រស​ជាតិ​ដ៏​ឆ្ងាញ់​ពិសារ​ប៉ុណ្ណោះ​ទេ ផ្លែ​ឈើ​ដែល​ងាយ​ស្រួល​រក​មួយ​ប្រភេទ​នេះ​ នៅ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត​ ដូច​ជា៖
១- ធ្វើ​ជា​ឱសថ​បុរាណ​
នៅ​ក្នុង​ឱសថ​បុរាណ​ចិន ផ្លែ​ស្វាយ​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ថា​ជា​ថ្នាំ​ដ៏​ស័ក្ត​សិទ្ធ​មួយ​ប្រភេទ ដែល​អាច​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​ក្រហម​, ជំងឺ​ទល់​លាមក ជំងឺ​ក្អក ផ្ដាសាយ ចង់​ក្អួត ពុល​រលក និង​ជំនួយ​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ​។
២- ផ្ទុក​នូវ​វីតាមីន​ជា​ច្រើន​
ផ្លែ​ស្វាយ​ គឺ​ជា​ឃ្លាំង​ស្ដុក​ទុក​នូវ​វីតាមីនជា​ច្រើន​ ដែល​មាន​ដូច​ជា​វីតាមីន​ A, B, C និង​មាន​សារធាតុ​រ៉ែ​ជា​ច្រើន​ទៀត​ ដូច​ជា ហ្វូស្វ័រ​រូស និង​កាល់​ស្យូម​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ ផ្លែ​ស្វាយ​ ក៏​មាន​ផ្ទុក​នូវ​វីតាមីន K និង​ម៉ាញ៉េ​ស្យូម​ផង​ដែរ​។
ជា​ពិសេស​ជាង​នេះ​ទៀត ស្វាយ​ គឺ​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោល​ជាតិ​ប៉ូតាស្យូម ដែល​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​​។ ផ្លែ​ស្វាយ​​ ក៏ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ បេតា​ការ៉ូទីន​ Quercetin និង Astragalin ផង​ដែរ​ ដែល​ទាំង​បី​ប្រភេទ​នេះ គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្មដ៏​ប្រសើរ​។
៣- ផ្លែ​ស្វាយ​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក
ផ្លែ​ស្វាយ​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ Phenols ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មដ៏​ខ្លាំង និង​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹ​ង​ជំងឺ​មហារីក។ បន្ថែម​លើ​នេះទៀត ស្វាយ​​ ក៏​មាន​ផ្ទុក​នូវ Pectin ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្ទេរ៉ូល​ទៀត​ផង​​។
ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​នូវ​អាហារ​ដែល​មាន​ជាតិ​ហ្វៃ​ប៊ើ​ច្រើន​ដូច​ជា​ផ្លែ​ស្វាយ នឹង​អាច​កាត់​បន្ថយនូ​វហានីភ័យ​នៃ​ជំងឺ​មហារីក​បាន​។
៤- អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ជា​ច្រើន​ដូច​ជា​៖
- ជួយ​ព្យាបាយ​បញ្ហា​តម្រង​នោម​ ដូច​ជា​រលាក​តម្រងនោម​ជាដើម​។
- ផ្លែ​ស្វាយ​ ក៏​សម្បូរ​ទៅ​ដោយ​ប្រភព​នៃ​វីតាមីន A (បេតាការ៉ូទីន) វីតាមីន E និង​សេលេស្យូម ដែល​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះ​ដូង។​
- ផ្លែ​ស្វាយ​ គឺ​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​ក្រោយ​ពី​ហាត់​ប្រាណ​អស់​កម្លាំង​រួច​មក ព្រោះវា​អាច​ជួយ​បំពេញ​បន្ថែម​នូវ​សារធាតុ​អំបិល និង​ថាម​ពល​ដែល​បាត់​បង់​។
- ទឹក​ផ្លែ​ស្វាយ​មួយ​ពែង ជួយ​ផ្ដល់​ឲ្យ​យើង​នូវ​ ២៥%​នៃ​វីតាមីន A ប្រចាំ​ថ្ងៃ ដែល​ជួយ​ឲ្យ​ភ្នែក​យើង​ភ្លឺ​ថ្លា
- ផ្លែ​ស្វាយ​ មាន​ផ្ទុក​នៅ​ អាស៊ីត​ Glutamine ដែល​អាច​ជួយ​បង្កើនការ​ចង​ចាំ​បាន​
- ផ្លែ​ស្វាយ​ ១០០ក្រាម មាន​ផ្ទុក​នូវ​ កាឡូរី ៧៥​ ដែល​អាច​ជួយ​បង្កើន​ទម្ងន់​ ចំពោះ​អ្នក​ដែល​ស្គម​ស្គាំង​
- ទទួល​ផ្លែ​ស្វាយ​ ជា​ប្រ​ចាំ​ ធ្វើ​ឲ្យ​មានស្បែក​រលោង​ស្រស់​ថ្លា​
- វីតាមីន E ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ស្វាយ ជា​បង្កើត​អ័រ​ម៉ូន​សិច និង​បង្កើន​ថាម​ពល​សិច ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​នូវ​សិច​ដ៏​ល្អ​ប្រសើរ​៕
សរុប​មក​វិញ ផ្លែ​ស្វាយ​ ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ខ្លាំង​ណាស់ ដូច្នេះ​ អ្នក​មិន​គួរ​មើល​រំលង​វា​នោះ​ទេ។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.