ស្រ្ដីអាយុ២៣ឆ្នាំម្នាក់ ឈ្មោះ Kerri Dowdswell មកពីចក្រភពអង់គ្លេស បានជួបប្រទះនូវរោគសញ្ញាដ៏អាថ៌កំបាំងមួយ គឺនាងនឹងប៉ោងពោះដូចអ្ននមានផ្ទៃពោះនៅពេលដែលនាងទទួលទានចំណីរួចបានត្រឹមតែមួយនាទីនោះ (រូបក្នុងរង្វង់តូច)។ រយៈពេលមួយម៉ោងក្រោយមក នាងនឹងប្រែមកជាធម្មតាវិញ គឺអ្នកដែលមានពោះរាបស្មើ ប៉ុន្ដែបញ្ហាត្រង់ថា នាងត្រូវស្លៀកខោណាដែលមានចង្កេះធំបំផុតមុនពេលដែលនាងញ៉ាំអាហារ ព្រោះពោះរបស់នាង នឹងប៉ោងឡើងសារជាថ្មីទៀត នៅពេលនាងញ៉ាំអាហារសូម្បីតែបន្តិចចូលទៀតនោះ។
រោគសញ្ញារបស់នាង Kerri នេះបានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតឈឺក្បាលវិលមុខជាងមួយទសវត្សមកហើយ ដោយសារតែមិនអាចរកឃើញនូវមូលហេតុដែលនាំឲ្យនាងប៉ោងពោះបែបនេះ ទោះបីព្យាយាមយ៉ាងណាក៏ដោយនោះ។ ក្រុមវេជ្ជបណ្ឌិតបានសាកល្បងគ្រប់វិធី ប៉ុន្ដែចម្លើយនៅតែអវិជ្ជមាន ពោលគឺរកមិនឃើញមូលហេតុនោះទេ។ សូមបញ្ជាក់ថា រូបភាពរបស់នាង Kerri ដែលប៉ោងពោះ ដែលលោកអ្នកឃើញនាពេលនេះ គឺក្រោយពីនាងញ៉ាំបន្ទះនំតូចមួយប៉ុណ្ណោះ មិនមែនញ៉ាំអ្វីច្រើននោះទេ។
នាង Kerri បាននិយាយថា នាងមានការអៀនខ្មាស់យ៉ាងខ្លាំង ចំពោះរោគសញ្ញាដ៏ចម្លែករបស់នាង។ នាងបានកំណត់នូវចំណីរសម្រាប់ញ៉ាំយ៉ាងត្រឹមត្រូវ និងហាត់ប្រាណយ៉ាតទៀងទាត់ ប៉ុន្ដែនៅតែមិនអាចកែប្រែស្ថានការណ៍បាន។ នាងត្រូវបានអ្នកផងសួរថា ពេលណានាងសម្រាលកូនដែលនៅក្នុងផ្ទៃ ហើយនាងតែងតែពន្យល់ប្រាប់គេវិញថា មិនមែនជាកូននោះទេ គឺវាគ្រាន់តែជាអាហារពេលល្ងាចរបស់នាងប៉ុណ្ណោះ ។
ទោះបីជារោគសញ្ញាពោះប៉ោងធំនេះ មិនបានធ្វើឲ្យនាងឈឺចាប់សូម្បីតែបន្ដិចក៏ដោយ ក៏វាបានធ្វើឲ្យនាងមានអារម្មណ៍អៀនខ្មាស់ និងមានអារម្មណ៍មិនសុខស្រួល ឬមានផាសុខភាពនោះទេ។ នាងបានបញ្ជាក់ទៀតថា នាងស្ទើរតែអស់សង្ឃឹមក្នុងការព្យាបាលហើយពេលនេះ។
គួរបញ្ជាក់ផងដែរថា Kerri បានចាប់ផ្ដើមមានអាការៈប៉ោងពោះក្រោយញ៉ាំអាហារនេះ ដំបូងនៅពេលដែលនាងពេញក្រមុំ តែវាកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលដែលនាងកើនអាយុកាន់តែច្រើននោះ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment