អត្ថបទថ្មីៗ :

ផឹក​ស្រា​អាច​ការពារ​ជំងឺ​មហារីក​ស្បែក​បាន​

Sunday, December 11, 2011

wineនេះ​ប្រហែល​ជា​ព័ត៌មាន​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ស្រាក៏​ថា​បាន ព្រោះ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ បាន​រក​ឃើញថា ការ​ផឹក​ស្រា អាច​ការពារ​អ្នក​ពី​ជំងឺ​មហារីក​ស្បែក​បាន​។
តាម​ពិតទៅ​ ការ​ញ៉ាំ​ស្រាដែល​តិច​ល្មម ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ជាយូរមក​ហើយ ដូច​ជា​ការពារ​កូឡេស្ទេរ៉ូល​ដែល​អាក្រក់​ និង​បញ្ហា​ជំងឺបេះដូង​ជា​ដើម​។​ រឹត​តែពិសេ​ស​ជាង​នេះ​ទៀត ការ​ស្រាវ​ជ្រាវ​មួយ​ក៏បាន​​រក​ឃើញ​ដែរ​ថា ការ​ផឹក​ស្រា​ក្នុង​កម្រិត​​មួយ​តិច​ល្មម គឺ​អាច​ពន្យារ​អាយុ​សង្ឃឹម​រស់​របស់​បុរស​បានពីរ​បី​ឆ្នាំ​​ទៀត​ផង​។​
ងាក​មក​ការ​សិក្សា​​ថ្មី​នេះវិញ អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​បាសេឡូណា នៃ​ប្រទេស​អេស្ប៉ាញ និង​ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​របស់​អេស្ប៉ាញ បាន​រក​ឃើញ​ថា​ ការ​ផឹក​ស្រា​អាច​ការ​ពារ​ប្រឆាំង​នឹង​កាំ​រស្មី​ព្រះ​អាទិត្យ​បាន​ដោយ​សារ​ អ្នក​ស្រាវ​ជ្រា​វ​ទាំង​នោះ​បាន​ប្រទះ​ឃើញ​ថា​ ផ្លែ​ទំពាំង​បាយ​ជូរ​ ដែល​ជា​គ្រឿ​ង​ផ្សំ​សំខាន់​នៅ​ក្នុង​ស្រា មាន​ផ្ទុក​នូវ​
​សារធាតុ​គីមី​ម្យ៉ាង​ដែរ​អាច​ការ​ពារ​ការ​ខូច​ខាត​កោសិកា ក៏​ដូច​ជា​ផ្ដល់​នូ​វការ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ស្បែក និង​ពន្យារ​ភាព​ចាស់​ជ្រីវ​ជ្រួញ​បាន​ទៀត​ផង​។
សារធាតុគីមី​នេះ មាន​ឈ្មោះ​ថា Flavonoids អាច​ការពារ​កោសិកា​ពី​កាំ​រស្មី​ UV របស់​ព្រះ​អាទិត្យ​បាន​។ កាំ​រស្មី UV នេះ​ គឺ​ជា​បញ្ហា​កំពូល​ក្នុង​ការ​នាំ​ទៅ​ដល់​បញ្ហាផ្សេង​ៗ​ទាក់​ទង​នឹ​ង​ស្បែក​ ដែល​រួម​មាន​មហារីក​ស្បែកជាដើម​។
ក្រៅ​ពី​ស្រា​ដែល​ផ្សំ​ពី​ទំពាំង​បាយ​ជូរ គ្រឿ​ង​សម្អាង​ និង​ថ្នាំ​ដែល​មាន​លាយ​ជាតិ​ទំពាំង​បាយជូរ​​ក៏មាន​នោះ​ដែរ តែ​របៀប​ដែល​គ្រឿង​សម្អាង និង​ថ្នាំ​ទាំង​នោះ ជួយ​ទប់ស្កាត់​កាំ​រស្មី​ព្រះអាទិត្យ​ និង​ការ​ការ​ពារ​កោសិកា​ គឺ​មិនទាន់​មាន​ការ​ពន្យល់​ច្បាស់​លាស់​នៅ​ឡើយ​ទៅ​ គិត​មក​ទល់​បច្ចុប្បន្ន​នេះ​។​
អ្នក​ស្រី​ Cascante ដែល​ជាអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​លើក​នេះ ក៏​ជា​ការ​ជួយ​គាំទ្រ​នូវ​ផលិត​ផល​ការពារ​ស្បែក​ទាំង​នោះ​ផង​ដែរ​ ក៏​ដូច​ជា​បង្កើន​កា​រយល់​ដឹង​ដល់​មនុស្ស​គ្រប់​រូប​ឲ្យ​ចេះ​ថែរក្សា​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា ការ​រក​ឃើញ​នេះ ក៏​អាច​ជួយ​អភិវឌ្ឍ​ក្រែម​ការពារ​ស្បែក និង​ផលិត​ផល​ផ្សេង​ទៀត ដែល​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​បាន​ទៀត​នោះ​ដែរ​។
ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ស្រាវ​ជ្រាវ​នេះ​ បាន​បញ្ជាក់​ច្បាស់​ណាស់​ថា ផឹក​ស្រា​ក្នុង​កម្រិត​មួយ​សម​ល្មម មិន​មែន​ផឹក​ដល់​ថ្នាក់ស្រវឹង​លែង​ដឹង​អ្វី​នោះ​ទេ។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.