កាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា ក្មេងៗប្រើទូរសព្ទមិនមានផលប៉ះពាល់ ឬបង្កឲ្យកើតជំងឺមហារីកនោះទេ តែពេលនេះមានអ្នកចេញមកជំទាស់ហើយ។
ការសិក្សាថ្មីមួយ ដែលចេញផ្សាយកាលពីម្សិលម៉្ងៃនេះនៅក្នុងព្រឹត្តបត្រនៃវិទ្យាស្ថានមហារីករបស់សហរដ្ឋអាមេរិក បានរកឃើញថា ទូរសព្ទពិតជាបង្កើនគ្រោះថ្នាក់នៃការកើតជំងឺមហារីកចំពោះក្មេងៗពិតប្រាកដមែន។
អ្នកជំនាញដែលបានស្រាវជ្រាវចុងក្រោយនេះ បាននិយាយថា ការរកឃើញថាក្មេងៗប្រើទូរសព្ទ មិនមានផលប៉ះពាល់នោះ គឺជាការឆ្គាំឆ្គងមួយ ដែលឪពុកម្ដាយដែលអនុញ្ញាតឲ្យកូនតូចប្រើទូរសព្ទគួរតែគិតគូរឡើងវិញ។
គួររំលឹកផងដែរថា ការសិក្សាដែលបានរកឃើញថា
មិនមានផលប៉ះពាល់ ឬការកើតជំងឺមហារីកចំពោះក្មេងៗដែលប្រើទូរសព្ទនោះ គឺជាការធ្វើការសិក្សាទៅលើក្មេងៗដែលប្រើទូសព្ទចំនួន ១០០០នាក់ ចន្លោះអាយុពី ៧ទៅ១៩ឆ្នាំ។ ជាលទ្ធផលពេលនោះ អ្នកស្រាវជ្រាវបានរកឃើញថា មិនមានការបង្កើនហានីភ័យនៃជំងឺមហារីកខួរក្បាលនោះទេ បើប្រៀបធៀបជាមួយក្មេងដែលមិនប្រើទូរសព្ទ។ អ្នកស្រី Devra Davis ដែលជាប្រធាន និងជាអ្នកបង្កើតក្រុមការងារតស៊ូមតិផ្នែកសុខភាព បានលើកឡើងទៀតថា ការស្រាវជ្រាវដែលរកឃើញពីសុវត្ថភាពនៃការប្រើប្រាស់ទូរសព្ទរបស់កុមារ និងយុវជន គឺមិនអាចទទួលយកបាននោះទេ។ អ្នកស្រីរូបនេះបានលើកឧទាហរណ៍ប្រឆាំងថា ចូរធ្វើការសិក្សាទៅលើក្មេងអាយុ ១៦ឆ្នាំដែលជក់បារី តើអ្នកអាចរកឃើញថាក្មេងនោះកើតមហារីកសួតឬក៏អត់? ចម្លើយគឺអត់នោះទេ។ ដូច្នេះតើក្មេងៗដែលជក់បារី គឺមានសុវត្ថិភាពផ្នែកសុខភាពមែនទេ។លោកវេជ្ជបណ្ឌិ Keith Black ដែលជាអ្នកជំនាញខាងខួរក្បាលមកពីមន្ទីរពេទ្យ Cedars-Sinai នៅឡូសអ៊ែនជើលែស បានយល់ស្របនូវការលើកឡើងរបស់អ្នកស្រី Davis ដោយបានបន្ថែមថា ជាទូទៅយើងត្រូវការពេលជាច្រើនឆ្នាំ ដើម្បីដឹងថាមនុស្សណាម្នាក់ មានហានីភ័យខ្ពស់ក្នុងការកើតជំងឺមហារីកបាន ខណៈដែលការស្រាវជ្រាវដែលរកឃើញថាការប្រើប្រាស់ទូរសព្ទមិនបង្កជំងឺមហារីកចំពោះក្មេងៗនោះ គឺប្រើរយៈពេលខ្លីមែនទែន។
យោងតាមអង្គការសុខភាពពិភពលោក បានប៉ាន់ស្មានថា ទូរសព្ទចំនួន ៤,៦ពាន់លានគ្រឿង កំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ដែលក្នុងនោះមានការកើនឡើងការប្រើប្រាស់ទូរសព្ទរបស់ក្មេងៗផងដែរ។
ទាំងលោកវេជ្ជបណ្ឌិត Black ទាំងអ្នកស្រី Davis បានទទួលស្គាល់ថា វាពិតជាពិបាកណាស់ប្រសិនបើគ្មានទូរសព្ទ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ន ដោយប្រើវាភ្ជាប់ជាមួយនឹងកាសស្ដាប់ត្រចៀក ហើយនិងទូរសព្ទចេញនៅកន្លែងណាដែលមានសេវាគ្រប់គ្រាន់ ឬក៏បិទនៅពេលដែលអ្នកគិតថា គ្មានការប្រើប្រាស់វា (ដូចជាពាក់កណ្ដាលអាធ្រាតជាដើម)។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment