អត្ថបទថ្មីៗ :

ភាព​ឯកា ​កណ្ដោច​កណ្ដែង ធ្វើ​ឲ្យ​កើត​ជំងឺ​ស្រ្ដូក​

Sunday, December 11, 2011

dភាព​ឯកា​ រស់​នៅ​តែ​ម្នាក់​ឯង​កណ្ដោច​កណ្ដែង​លើ​វាល​វដ្ដ​សង្សារ​គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​ ដូច​ការ​ជក់​បារី​ដូច្នេះ​ដែរ​។ បើ​ស្ដាប់​មើល​ទៅ ដូច​ជា​មិន​ទំនង ប៉ុន្ដែ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ការ​រស់​នៅ​តែ​ម្ដង​ឯង​ ឬ​រស់​នៅ​ដាច់​ពី​គេ​ក្នុង​រយៈ​ពេល​យូរ​ គឺ​មាន​គ្រោះ​ថ្នាក់​ដូច​ការ​ជក់​បារី​១៥ដើម​ក្នុង​មួយ​ថ្ងៃ ឬ​ការ​ផឹក​គ្រឿង​ស្រវឹង​ដែរ​។
ការ​សិក្សា​ផ្សេង​ទៀត ក៏​បាន​រក​ឃើញ​ដែរ​ថា មនុស្ស​ដែល​ខ្វះ​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​ គឺ​នឹង​បង្កើន​អត្រា​ហានីភ័យ​នៃ​ការ​កើត​ជំងឺវិកល​ចរិត​ និង​ជំងឺ​លើស​ឈាម​​ ហើយ​ការរស់​នៅ​ឯកោ​ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក ឬ ជំងឺ​បេះ​ដូង​ថែម​ទៀត​ផង​។
ការ​ស្រាវ​ជ្រាវ​របស់ក្រុម​​លោក​ចិត្ត​វិទូ​ John Caciappo ប្រចាំ​រដ្ឋ​ជីកាហ្គោ​ បាន​រក​ឃើញ​ថា ភាព​ឯកា បាន​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្រេ្ដស​ និង​អាច​ជម្រុញ​នូវ​សម្ពាធ​ឈាម​ឲ្យ​ឡើង​ដល់​កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ ​គាំ​ង​បេះ​ដូង និង​ជំងឺដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល (ស្រ្ដូក)
លោក​ចិត្ត​វិទូដដែល​រូប​នេះ បាន​ថ្លែង​ទៀត​ថា​ថា​ អារម្មណ៍​ឯកោ និង​គ្មាន​សេចក្ដី​ស្រឡាញ់ ក៏​នឹង​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេង​ឲ្យ​លក់ ហើយ​និង​ជម្រុញទៅ​រក​ជំងឺ​វិកល​ចរិត​ទៀត​ផង​។
ការ​រស់​នៅ​ឯកា អាច​បណ្ដាល​មក​ពី​អាយុ​ចាស់​ជរា កូន​ៗ​មិន​រស់​នៅ​ជាមួយ ឬ​ដោយ​សារ​តែ​រៀប​ការ​នៅ​អាយុ​ច្រើន​ពេក មាន​កូន​តិច​ជាដើម​។ ចំណែក​ឯក្មេង​ៗ​វិញ​ មិន​សូវ​ឯកា​នោះ​ទេ ព្រោះមាន​មិត្ត​ច្រើន​នៅ​សាលារៀន កន្លែង​ធ្វើ​ការ​ ជាដើម ទោះ​បី​ជាមាន​អ្នក​ខ្លះ​ខូច​ចិត្ត​រឿង​ស្នេហា ក៏យ៉ាង​ហោច​ណាស់​ នៅ​មា​ន​មិត្ត​ភក្ដិ​នោះដែរ​។
ទោះ​បី​ជា​ភាព​ឯកា​ អាច​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខ​ភាព​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា មិន​សូវ​មាន​មនុស្ស​ដែល​ឯកា​នោះទេ​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើន​បាន​បង្កើន​ទំនាក់​ទំនង​ រាប់​អាន​មិត្ត​ភក្ដិ​ថ្មី​ៗ តាម​រយៈ​បណ្ដាញ​សង្គម​ក្នុង​អ៊ីន​ធើណិត​នានា ដូច​ជា​ Facebook, Twitter, Google Plus ឬ​ភូមិ​ខ្មែរ​សារិកា ដែល​ជា​បណ្ដាញ​សង្គម​របស់​ខ្មែរ​យើងជា​ដើម​​។​ ប៉ុន្ដែ​កត្ដា​វ័យ​ចំណាស់ ការ​ចូល​និវត្ត​ពី​ការ​ងារ​ គឺ​អាច​នាំ​ឲ្យ​មនុស្ស​ឈាន​ទៅ​រក​ភាព​ឯកា​បានដដែល​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.