អត្ថបទថ្មីៗ :

ផឹក​ស្រា​ និង​ញុំា​ផ្លែទំពាំង​បាយ​ជូរ ការពារអ្នកពីកំដៅ​ថ្ងៃ

Sunday, December 11, 2011

wine help skinបើ​អ្នក​ដើរ​នៅក្រោម​កំដៅ​ថ្ងៃ​យូរ​ពេក​នោះ​ស្បែក​របស់​អ្នក​និង​ទ្បើង​ក្រហម ហើយ​អាច​រលាក​ នេះ​គេ​ហៅ​ថា​ការ​រលាក​ពី​កំដៅ​ថ្ងៃ(Sunburn)។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ស្រា​ និងទំពាំង​បាយ​ជូរ មាន​សារធាតុ​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ផុត​ពី​ការ​លាកស្បែក​​។
កម្មរស្មី​ព្រះ​អាទិត្យ​ដែល​មាន​ឈ្មោះ​ថា UV(Ultraviolet ) គឺ​ត្រូវ​បាន​បញ្ចេញ​ដោយ​ព្រះ​អាទិត្យ ដែល​ជា​អ្នក​បង្ករ​ឲ្យ​មាន​ជំងឺ​រោគ​ស្បែក​ជា​ច្រើន​សំរាប់​មនុស្ស ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់ និង ធ្វើ​ឲ្យ​មាន Sunburn​ ទៀត​ផង។
តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្រ្ត​ជនជាតិ អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថានៅ​ក្នុង ទំ​ពាំង​បាយជូរ មាន​សារធាតុ​មួយ​អាច​ការ​ពារ​កោ​សិកា​របស់​យើង​មិន​ឲ្យ​ខូច​ខាត​ដោយ​សារ​តែ​កម្មរស្មី​ UV នោះ​ទេ។
លោក​ស្រី​ Marta Cascante គឺជា ជីវគីមីវិទួ​មួយ​រូប នៅ​ឯសកលវិទ្យាល័យ Barcelona ហើយ​ជា​អ្នក​ដឹក​នាំ​នៃ​គំរោង​សិក្សាថ្មី​នេះ​ផង បាន​និយាយ​ថា ទំពាំង​បាយជូរ គឺ​ពិត​ជា​មាន​សមត្តភាព​អាច​ការ​ពារ​អ្នក​ពី Sunburn និង​ជំងឺ​រោគ​ស្បែក​ផ្សេងៗ​ទៀត ព្រោះ​ថា​គាត់​​និង​ក្រុម​របស់​គាត់​បាន​រក​ឃើញ សារធាតុ flavonoids នៅ​ក្នុង​ផ្លែទំពាំងបាយជូរ ដែល​អាច​បញ្ឈប់​ ប្រតិកម្មគីមីដែល​ធ្វើ​ឲ្យ​កោ​សិកា​របស់​យើង​ងាប់ ​​និងធ្វើ​ឲ្យ​​ខូច​ខាត​​ស្បែក​របស់​យើង។​ នៅពេល​ដែល​វា​លែង​មាន​ប្រតិកម្មគីមី​នេះ នោះ​កោសិកា​របស់​យើង​ក៏លែង​ងាប់​ ហើយ​ស្បែក​របស់​យើង​ក៏​លែង​ខូច​ដែរ។
ការ​សិក្សា ដែលធ្វើ​ទ្បើង​នៅ​ក្នុងសកលវិទ្យាល័យ​ Barcelona ប្រទេស អេស្ប៉ាញ បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ថ្មី​នេះ អាច​ជួយ​យើង​អាច​បង្កើត​បាន​ក្រែម​សំរាប់​លាប​​ស្បែក​ការពារ​ពីពន្លឺព្រះអាទិត្យ ហើយ​និង​អាចផលិត​ផល​មួយ​ចំនួន​ទៀត​ផង​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.