អត្ថបទថ្មីៗ :

ថ្នាំ​​ពេទ្យ Tylenol ​បន្ថយ​​ពី ៨ មក​ត្រឹម ៦គ្រាប់​ក្នុង​១​ថ្ងៃ

Sunday, December 11, 2011

tylenolថ្នាំ​ពេទ្យ Tylenol នេះ​គឺ​ជា​ថ្នាំ​ដែលគេ​និយម​ប្រើ​ច្រើន​នៅ​អាមេរិក ហើយ​នៅ​ស្រុក​ខ្មែរ​យើង​ក៏​មាន​អ្នក​ប្រើ​​មួយ​ចំនួន​ដែរ។ ថ្នាំ​នេះ​គេ​ប្រើ​សំរាប់​ បំបាត់​ការ​ឈឺ​ចាប់​ ដូចជា ឈឺ​ក្បាល ផ្តាស​សាយ​ធម្មតា ឈឺខ្នង ឈឺធ្មេញ ឈឺ​សាច់ដុំ ហើយ​វា​អាច​ជួយ​បញ្ចុះ​កំដៅ​នៅ​ក្នុង​ខ្លួន​យើង​ទៀត​ផង។ បាន​ជា​គេ​ប្រើ​វា​ច្រើន​មក​ពី​វា​ជា​ថ្នាំ​ងាយ​ស្រួល​លេប ហើយ​ល្បី​ឈ្មោះ​នៅ​សហរដ្ឋអាមេរិក​ទៀត​ផង ហើយ​បើប្រើ​ថ្នាំ​នេះ ភាគច្រើនគេ​មិន​ប្រើ​ជា​មួយ​ថ្នាំ​ដទៃ​ទៀត​ទ្បើយ។
នៅ​លើ​សំបក ឬ​កំប៉ុង នៃ​ថ្នាំ​នេះ គេ​បាន​ប្រាប់​អ្នក​ប្រើ​ប្រាស់​ថា អ្នក​អាច​លេបថ្នាំនេះ ២​គ្រាប់​ក្នុង​រយៈពេល ៤​ ទៅ ៦​ម៉ោង ដូច​នេះ​អ្នក​អាច​លេបបាន ៨​គ្រាប់​ក្នុង​១​ថ្ងៃ គឺ​លេប ៦​ម៉ោង​ម្តង។ ហើយ​នៅ​លើ​សំបក​ ឬ​កំប៉ុង​នោះ​គេ​ក៏​បាន​ប្រាប់​ដែរថា បើ​ប្រើ​លើស​កំណត់ ឬ​លេប លើសពី ៨​គ្រាប់​ក្នុង​១​ថ្ងៃ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម​របស់​អ្នក ព្រោះ​ថា​ថ្នាំ​នេះ​មាន​ជាតិ acetaminophen។
តែ​ថ្មី​ៗ មាន​ព័ត៌​មាន​មក​ថា ក្រុម​ហ៊ុន Johnson & Johnson បាន​ប្រ​កាស​ថា ថ្នាំ Tylenol នឹងកាត់​បន្ថយ​បរិមាណសំរាប់​អ្នក​ប្រើ​ប្រាស់​​មក​ត្រឹម ៦​គ្រាប់​វិញ​ក្នុង ១​ថ្ងៃ ដើម្បី​ការពារ​ ការ​ប្រើ​ប្រាស់​លើស​កំរិត​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម និង​គ្រោះ​ថា្នក់​ផ្សេងៗ​ទៀត។ ការ​កំណត់​ថ្មី​នេះ​គឺ​ជា​ចម្លើយ​មួយ​​សំរាប់​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រង​គ្រោះ​ដោយ​សារ​តែ​ប្រើ​ថ្នាំ​នេះ​ហូស​កម្រិត។​ ​នៅ​សហរដ្ឋអាមេរិកជាឧទាហរណ៍​ស្រាប់​ មាន​មនុស្ស​ជាង ២០០​នាក់​បាន​ស្លាប់​ និង មាន​មនុស្ស ៥៦ ០០០​នាក់​បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​រាល់​ឆ្នាំ ដោយ​សារ​តែ​ផឹក​ថ្នាំ​ដែល​មាន​ជាតិ​ acetaminophen ហួស​កម្រិត។
នៅ​រដូវ​ស្លឹក​ឈើ​ធ្លាក់​នៅ​អាមេរិក ខាង​មុខ​នេះ គឺ​នៅពាក់​កណ្តាល​​ខែ កញ្ញា​នេះ​តែ​ម្តង ក្រុមហ៊ុន Johnson & Johnson នឹង​ចេញ​លក់​ថ្នាំ Tylenol របស់​ខ្លួន​ដែល​មាន​បិទ​ការ​ណែនាំ​នៃ​ការប្រើ​ប្រាស់​ថ្មី​ដល់​អ្នក​ប្រើ​ប្រាស់ គឺ​ប្រើ​មិន​ឲ្យ​លើស​ពី​ ៦​គ្រាប់​ក្នុង​១​ថ្ងៃ។
សូម​បញ្ជាក់​ផង​ដែរ ថា​មិន​មែន​តែ​ថ្នាំ ​Tylenol តែ​មួយ​មុខ​ទេ​ដែល​យើង​គួរ​បន្ថយ​ការ​ប្រើ​ប្រាស់​​ និយាយ​រួម​ទៅ ឲ្យ​តែ​ថ្នាំ សំរាប់​បំបាត់​ការ​ឈឺ​ចាប់ ឬ​ក៏​ថ្នាំ​ដែល​មាន​ជាតិ acetaminophen យើង​មិន​គួរ​លេប​វា​ច្រើន​នោះ​ទេ​។ វា​ប៉ះពាល់​ដល់​សុខភាព​របស់យើង ​ជា​ពិសេស​ថ្លើម​តែ​ម្តង។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.