ការសិក្សាថ្មី ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្ដនៃវិទ្យាស្ថាន Karolinska នៅទីក្រុង Stockholm នៃប្រទេសស៊ុយអែតនេះ បានធ្វើឡើងដើម្បីបញ្ជាក់ថា កាហ្វេពិតជាល្អចំពោះសុខភាព ឬក៏អាក្រក់ ព្រោះថាកាលពីពេលកន្លងមក មានការជជែកវែកញែកមិនដាច់ស្រេចរវាងគុណសម្បត្តិ និងគុណវិបត្តរបស់កាហ្វេ។
ការស្រាវជ្រាវដ៏ធំនេះ បានធ្វើឡើងចំពោះមនុស្សកន្លះលាននាក់ ចន្លោះពីឆ្នាំ១៩៦០ ដល់ឆ្នាំ២០១១នេះ ដែលជាលទ្ធផលបានបង្ហាញថា មនុស្សដែលផឹកកាហ្វេពីពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានីភ័យនៃជំងឺស្រ្ដូកបាន ១៤ភាគរយ។ បន្ថែមលើនេះទៀត ប្រសិនបើបន្ថែមមួយពែងពីលើនេះទៀត នឹងធ្វើការមានប្រសិទ្ធិភាពកាន់តែខ្លាំង ពោលគឺកាត់បន្ថយបាន ១៧ភាគរយ។
ក្រុមអ្នកវិទ្យាសាស្រ្ដបានជឿជាក់ថា សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងកាហ្វេ បានដើរតួនាទីជាអ្នកការពារដ៏រឹងមាំ ប្រឆាំងនឹងការកើតឡើងនៃជំងឺស្រ្ដូក ឬអាចនិយាយបានថាប្រឆាំងនឹង កូឡេស្ទេរ៉ូលដែលអាក្រក់។
រឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត សារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អនេះ គឺមានតែនៅក្នុងកាហ្វេប៉ុណ្ណោះ ហើយមិនមាននៅក្នុងភេសជ្ជៈផ្សេងនោះទេ ដូចជា តែ ជាដើម។
យ៉ាងណាមិញ អ្នកក៏មិនត្រូវញ៉ាំកាហ្វេច្រើនពេកនោះដែរ ដោយអ្នកស្រាវជ្រាវទាំងនេះ បានធ្វើការព្រមានថា ការញ៉ាំកាហ្វេច្រើនជ្រុល (លើសពី៦ពែងក្នុងមួយថ្ងៃ) អាចធ្វើឲ្យការកាត់បន្ថយជំងឺស្រ្ដូកថយមកនៅត្រឹម ៧ភាគរយ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺញ៉ាំឲ្យបានសមល្មម។
ការសិក្សានេះ ក៏បានធ្វើការព្រមានទៀតថា ការជជែកវែកញែកពីកាហ្វេនៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះវាផ្សំឡើងដោយសារធាតុចម្រុះគ្នា ទាំងល្អ និងអាក្រក់។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment