អត្ថបទថ្មីៗ :

ញ៉ាំ​កាហ្វេ​បីពែង​ក្នុង​មួយ​ថ្ងៃ ល្អ​ចំពោះ​សុខ​ភាព​!

Sunday, December 11, 2011


កាហ្វេ
ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​ទេ អ្នក​អាច​នឹង​ប្ដូរ​ចិត្ត​ក្រោយ​ពី​បាន​លឺ​ដំណឹង​នេះ​។ ការ​ញ៉ាំ​កាហ្វេ​ចាប់ពី​ពីរ​ពែង ដល់​បួន​ពែង​ (ជាមធ្យម​បី​ពែង) អាចជួយ​ឲ្យ​លោក​អ្នក​ជៀស​ផុត​ពីជំងឺ​ស្រ្ដូក​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។
ការ​សិក្សា​ថ្មី ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​នៃ​វិទ្យាស្ថាន Karolinska នៅ​ទីក្រុង Stockholm នៃ​ប្រទេស​ស៊ុយ​អែត​នេះ បាន​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ថា កាហ្វេ​ពិត​ជា​ល្អ​ចំពោះ​សុខ​ភាព ឬ​ក៏​អាក្រក់​ ព្រោះ​ថា​កាល​ពី​ពេល​កន្លង​មក មាន​​កា​រ​ជជែក​វែក​ញែក​មិន​ដាច់​ស្រេច​រវាង​គុណ​សម្បត្តិ និ​ងគុណ​វិបត្ត​របស់​កាហ្វេ​។
ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​នេះ បាន​ធ្វើ​ឡើង​ចំពោះ​មនុស្ស​កន្លះ​លាន​នាក់ ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​២០១១​នេះ ដែល​ជា​លទ្ធ​ផល​បាន​បង្ហាញ​ថា មនុស្ស​ដែល​ផឹក​កាហ្វេ​ពី​ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ស្រ្ដូក​បាន​ ១៤ភាគ​រយ។ បន្ថែម​លើ​នេះ​ទៀត​ ប្រសិនបើ​បន្ថែម​មួយ​ពែង​ពី​លើ​នេះ​ទៀត នឹង​ធ្វើ​ការ​មាន​ប្រសិទ្ធិ​ភាព​កាន់​តែ​ខ្លាំង ពោ​ល​គឺកាត់​បន្ថយ​បាន​ ១៧ភាគ​រយ។
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​ជឿ​ជាក់​ថា សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​មាននៅ​ក្នុង​កាហ្វេ បាន​ដើរ​តួ​នាទី​ជា​អ្នក​ការ​ពារ​ដ៏​រឹង​មាំ​ ប្រឆាំង​នឹង​ការ​កើត​ឡើង​នៃ​ជំងឺ​ស្រ្ដូក​ ឬ​អាច​និយាយ​បាន​ថា​ប្រឆាំង​នឹ​ង កូឡេស្ទេរ៉ូល​ដែល​អាក្រក់​។
រឹត​តែ​គួរឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ល្អ​នេះ គឺ​មាន​តែ​នៅ​ក្នុង​កាហ្វេ​ប៉ុណ្ណោះ​ ហើយ​មិន​មាន​នៅ​ក្នុង​ភេសជ្ជៈ​ផ្សេង​នោះ​ទេ ដូច​ជា តែ ជាដើម​។
យ៉ាង​ណា​មិញ អ្នក​ក៏មិន​ត្រូវ​ញ៉ាំ​កាហ្វេច្រើន​ពេកនោះ​ដែរ ដោយ​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​ធ្វើ​ការ​ព្រមាន​ថា ការ​ញ៉ាំកាហ្វេ​ច្រើនជ្រុល​ (លើស​ពី​៦ពែង​ក្នុង​មួយ​ថ្ងៃ) អាច​ធ្វើ​ឲ្យ​ការ​កាត់​បន្ថយ​ជំងឺ​ស្រ្ដូក​ថយ​មក​នៅ​ត្រឹម​ ៧ភាគ​រយ​ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ញ៉ាំ​ឲ្យ​បាន​សម​ល្មម​។
ការ​សិក្សា​នេះ ក៏​បាន​ធ្វើ​ការ​ព្រមាន​ទៀត​ថា ការ​ជជែក​វែក​ញែក​ពីកាហ្វេ​នៅមិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ ព្រោះ​វា​ផ្សំ​ឡើង​ដោយ​សារធាតុ​ចម្រុះ​គ្នា ទាំ​ង​ល្អ​ និង​អាក្រក់​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.