អត្ថបទថ្មីៗ :

ញ៉ាំ​ផ្លែ​ឈើ​ដែល​មាន​សាច់​ពណ៌ស ការពារ​ជំងឺ​ស្រ្ដូក

Sunday, December 11, 2011


ផ្លែ​ប៉ោម ជា​ប្រភេទ​ផ្លែ​ឈើ​មាន​សាច់​ពណ៌ស
ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ហុល្លង់​ បាន​រក​ឃើញ​ថា ផ្លែ​ឈើ និង​បន្លែ​ដែល​មាន​សាច់​ខាង​ក្នុង​ពណ៌​ស (ឧ. ផ្លែ​ប៉ោម) អាច​ជួយ​បញ្ចុះ​កម្រិត​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ស្រ្ដូក (ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល) បាន​។
ការ​សិក្សា​មុន​ៗ បាន​បញ្ជាក់​តែ​ពី​អត្ថ​ប្រយោជន៍​នៃ​ ផ្លែ​ឈើ ឬ​បន្លែ​ដែល​មាន​សាច់​មាន​ពណ៌​ប៉ុណ្ណោះ ដែល​មាន​ដូច​ជា​ អាច​ទប់​ស្កាត់​ជំងឺ​មហារីក​បាន​មួយ​ចំនួន និង​អត្ថ​ប្រយោជន៍​ដទៃ​ទៀត ប៉ុន្ដែ​ពេល​នេះ ផ្លែ​ឈើ ឬ​បន្លែ​ដែល​មាន​សាច់​ពណ៌​ស ក៏ត្រូវ​បាន​រក​ឃើញ​ថា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាពផង​ដែរ​។
ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដែលមក​ពី​សាកលវិទ្យាល័យ Wageningen នៅក្នុង​ប្រទេស​ហុល្លង់​នេះ បាន​បញ្ជាក់​ថា មិន​ត្រឹម​តែ​បន្លែ ផ្លែ​ឈើ​ដែល​មាន​ពណ៌​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ ដែល​មាន​ប្រយោជន៍​ច្រើន​នោះ ប៉ុន្ដែ​ផ្លែ​ប៉ោម ឬ​ផ្លែ​ទាំង​ឡាយ​ណា​ដែល​មាន​សាច់​ពណ៌​ស​នោះ ក៏​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ក្នុង​ការ​ទប់​ស្កាប់​ជំងឺ​ស្រ្ដូក​ដ៏​សាហាវ​បាន​ផង​ដែរ​។
នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ លោក Oude Griep ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ និង​សហការី​របស់​លោក បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្លែ​ឈើ​ដែ​ល​មាន​សាច់​ខាង​ក្នុង​ពណ៌​ ក្នុង​បរិមាណ​ច្រើន គឺ​អាច​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​នូវ​កម្រិត​គ្រោះ​ថ្នាក់​នៃ​ការ​កើត​ជំ​ងឺ​ស្រ្ដូក​ ជា​ជាង​បន្លែ និង​ផ្លែ​ឈើ​ដទៃ​ទៀត​។ លោក Griep បាន​បញ្ជាក់​ថា ដើម្បី​ការ​ពារ​ជំងឺ​ការ​កើត​ជំងឺ​ស្រ្ដូក ចាំ​បាច់​ត្រូវ​តែ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​សាច់​ស​ ឲ្យ​បាន​ច្រើន​។ ឧទាហរណ៍ ដូច​ជា ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​វិធី​ដ៏​ងាយ​ស្រួ​ល​បំផុត​ ប្រសិន​បើ​អ្នក​មិន​ចង់​ញ៉ាំ​ផ្លែ​ឈើ​ដទៃ​ទៀត​។
សម្រាប់​ការ​ស្រាវ​ជ្រាវ​នេះ​ដែរ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​អស់​នេះ បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​មនុស្ស​ពេញ​វ័យ​ចំនួន ២០០៦៩នាក់ ដែល​មាន​ជា​មធ្យម​ ៤១​ឆ្នាំ​។ ក្រោយ​ពីរយៈ​ពេល​១០ឆ្នាំ នៃ​ការ​ស្រាវ​ជ្រាវ​នេះ លទ្ធ​ផល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​អស់​ មាន​២៣៣នាក់ កើត​ជំងឺ​ស្រ្ដូក​។ ក្នុង​ចំណោម​ផ្លែ​ឈើ និង​បន្លែ​គ្រប់​ពណ៌ មាន​តែ​ពណ៌ស​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​ពី​ប្រសិទ្ធិ​ភាព​នៃ​ការ​កាត់​បន្ថយ​ជំងឺ​នេះ​បាន​។
លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​បោះ​ពុម្ភផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ​សប្ដាហ៍​មុន នៅ​ក្នុង ព្រឹត្តបត្ររបស់​សមាគម​បេះ​ដូង​អាមេរិកាំង​(American Heart Association)។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.