ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Harvard នេះ បានបង្ហាញនូវភស្ដុតាងថ្មី ដែលបញ្ជាក់ថា ការឈប់ផឹកភេសជ្ជៈដែលមានជាតិផ្អែម ដោយជំនួសមកវិញ នូវទឹក គឺពិតជាអាចកាត់បន្ថយទម្ងន់ ហើយអាចជួយកាត់បន្ថយហានីភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ ចំនួន ៧ភាគរយ។
លោកសាស្រ្ដាចារ្យ Frank Hu មកពីសាលា Harvard School of Public Health បានមានប្រសាសន៍ថា មានភស្ដុតាងដែលទើបរកឃើញថា ការញ៉ាំភេសជ្ជៈដែលមានជាតិស្កជាប្រចាំ គឺពិតជាធ្វើឲ្យបង្កើននូវហានីភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺធាត់លើសទម្ងន់ ហើយក៏ជាមូលហេតុចម្បងដែលធ្វើឲ្យកើតជំងឺបេះដូងផងដែរ។
ការកាត់បន្ថយនូវគ្រោះថា្នក់នៃការធាត់ជ្រុល និងគ្រោះថ្នាក់នៃជំងឺបេះដូង គឺពិតជាសំខាន់ណាស់ ក្នុងការកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមៗ មានជាតិហ្គាស់ទាំងនោះ ហើយជំនួសមកវិញ ដោយការញ៉ាំទឹក ឬក៏ទឹកតែ និងកាហ្វេដែលមិនដាក់ស្ក។
គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនលាននាក់បានកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក ដែលគ្រាន់តែនៅអង់គ្លេសមួយ មានអ្នកជំងឺទឹកនោមផ្អែមដល់ទៅ ២,៨លាននាក់បាត់ទៅហើយ ដែលក្នុងនោះ ជាង១លាននាក់ផ្សេងទៀត ក៏បានផ្ទុកនៅជំងឺនេះទាំងមិនដឹងខ្លួនផងដែរ។
មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ បានបាត់បង់សមត្ថភាពក្នុងការបំឡែងជាតិគ្លុយកូសទៅជាថាមពល ដូច្នេះហើយ វាបានបង្កឲ្យកម្រិតនៃជាតិស្កកើនឡើង។
ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលអាចបង្កើនឱកាសនៃជំងឺបេះដូងបានរហូតដល់ទៅ៥ដងឯណោះ។ អ្នកជំងឺទឹកនោមផ្អែម ត្រូវបង្កើនការហាត់ប្រាណឲ្យបានច្រើនជាងមុន និងញ៉ាំអាហារឲ្យបានត្រឹមត្រូវ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment