អត្ថបទថ្មីៗ :

ផ្សែង​ទ្បាន​ធ្វើ​ឲ្យ​កើត​ជំងឺ​គាំងបេះដូង

Sunday, December 11, 2011

car fumeនៅពេល​មនុស្ស​យើង​ហិត​ផ្សែង​ទ្បាន​ច្រើន​ អាច​បណ្តាល​ឲ្យ​កើត​មានជំងឺ​គាំងបេះដូង​កាន់​តែ​លឿនជាង​មុន​ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​មកពីប្រទេស​អង់គ្លេស។

ជាពិសេស​នៅពេល​ដែល​ស្ទះ​ចរាចរណ៍ និង​នៅតាម​ស្តុប​នានា​នៅលើ​លផ្លូវ​ ព្រោះ​ថា​នៅទី​កន្លែង​នោះ មាន​ទ្បាន​និង​ម៉ូតូឈប់ច្រើន ដែលធ្វើ​ឲ្យ​កំរិត​នៃ​ឧស័ន្ម​ការបូនិច​មាន​ច្រើន និង​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​គាំង​បេះ​ដូងបាន មិន​តែ​ប៉ុណ្ណោះទេ ផ្សែង​នេះ​មិនល្អ​ចំពោះ​សុខភាពរបស់អ្នក​ទ្បើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្លាប់មុន​អាយុទៀត​ផង។
បរិភោគអាហារ​មិន​មាន​អាណាម័យ និង​ការជក់បារី​សុទ្ធតែ​ធ្វើ​ឲ្យអ្នក​រង​គ្រោះ​ថ្នាក់​ជំងឺ​គាំង​បេះដូង​នេះ ប៉ុន្តែ​ផ្សែង​ទ្បាន​ដែល​អ្នក​ហិត​រាល់ថ្ងៃ​នេះ​គឺ​ប្រៀប​បាន​ដូច​ជា​ប៊ឺ​ ដែល​លាប​បន្ថែមពី​លើ​អីចឹង គឺ​វាជួយ​ឲ្យ​ជំងឺ​គាំង​បេះ​ដូង​នោះ​កាន់​តែ​ងាយ​កើត​ទ្បើង​មួយ​កំរិត​ទៀត។
តើធ្វើ​ដូច​ម្តេច​ដើម្បី​ជៀស​វាង​ពី​វាបាន?
ចំណុច​ដែល​សំខាន់នោះគឺ​យើង​គួរ​ជៀស​​វាង​ការ​នៅជិត​ទ្បាន​ដែល​មាន​ផ្សែង​ជាតិពលទាំង​នោះ គឺ​នៅឲ្យ​បាន​ឆ្ងាយ​គឺ​កាន់​តែ​ល្អ។ តែ​បើ​យើង​ពិបាកជៀសវាង​ពី​វា យើង​គួរ​តែ​រក​អ្វី​មក​ការ​ពារ​ខ្លួន​យើង ដូច​ជា​ពាក់ម៉ាស់ ឬ​មាន​ក្រណាត់អ្វី​មកបិទ​មុខ​យើង​ដើម្បី​កុំ​ឲ្យ​ស្រូប​យក​ជាតិ​ផ្សែង​ច្រើន​ពេក។
ប្រសិន​បើ​អ្នក​ស្រលាញ់​សុខភាពរបស់អ្នក អ្នកគួរ​តែគិត​ពី​បញ្ហានេះផង ។

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.