អត្ថបទថ្មីៗ :

ក្រោ​ក​ពី​ព្រលឹម​ ជួយ​ឲ្យ​មាន​​សុខភាព​ល្អ

Sunday, December 11, 2011

ក្រោក​ពី​ព្រលឹម​ល្អ​ចំពោះ​សុខ​ភាព
កាល​ពី​មុន​ អ្នក​ធ្លាប់​ដឹង​ហើយ​ថា​ ការ​ឆាប់​ចូល​គេង និង​ក្រោក​ពី​គេង​ពី​ព្រលឹម​ អាច​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ ប៉ុន្ដែ​ការ​សិក្សាថ្មីមួយ​ចុង​ក្រោយ​នេះ បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​សុខ​ភាព​ផ្សេង​ទៀត ពោល​គឺ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​សុខភាព​ល្អប៉ុណ្ណោះ​ទេ គឺថែម​ទាំង​អាច​ជួយ​ឲ្យ​យើង​មាន​រាង​ស្វ៊ែល​ស្អាត និង​មាន​អារម្មណ៍​ស្រស់​ថ្លា​ទៀត​ផង​។
ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកលវិទ្យាល័យ​ Roehampton នៃ​ចក្រភព​អង់​គ្លេស​នេះ បាន​រក​ឃើញ​ថា មនុស្ស​ដែល​ក្រោក​ពី​ដំណេក​បាន​លឿន និយាយ​ឲ្យ​ចំគឺ​អ្នក​ដែល​មិន​គេង​ទ្រមក់ គឺ​នឹង​អាច​ទទួល​បាន​នូវ​សុខភាព​ល្អ អារម្មណ៍​សប្បាយ​រីក​រាយ​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ជីវិត​ ជាង​អ្នក​ដែល​គេង​ទ្រមក់ ឬ​គេង​ពឹង​តែ​លើ​នាឡិកា​រោទិ៍​។
ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​ក្រោក​ពី​ដំណេក​បាន​លឿន គឺ​អាច​បំពេញ​កិច្ចការ​ពេលព្រឹក​បាន​ល្អ​ប្រសើរ​ និង​មាន​ផលិត​​ភាព​ការ​ងារ​នៅ​កន្លែង​ធ្វើ​ការ​ប្រសើរ​ ខណៈ​ដែល​អ្នក​ដែល​គេង​ស្ពឹក នឹង​ទទួល​បាន​នូវ​អារម្មណ៍​ម៉ួម៉ៅ ធុញ​ថប់​ តប់​ប្រម៉ល់ ស្រ្ដេស និង​ប្រឈម​មុខ​នឹង​ការ​ធាត់​លើស​ទម្ងន់​ទៀត​ផង​។
ដើម្បី​ទទួល​បាន​លទ្ធផល​បែប​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​លើ​មនុស្ស​ពេញ​វ័យ​ចំនួន ១០៦៨នាក់ ទាំង​បុរស​ និង​ស្រ្ដី ទៅ​តាម​កម្រង​សំណួរ​អន​ឡាញ ដោយ​សួរ​អំពីជីវិត​ប្រចាំ​ថ្ងៃ​ រួម​ទាំង​ទម្លាប់​នៃ​ការ​គេង​ផង​ដែរ​។
ជា​លទ្ធ​ផល​ក្រុម​អ្នកស្រាវ​ជ្រាវ​នេះ​បាន​រក​ឃើញ​ថា មនុស្ស​ចំនួន ១៣ភាគ​រយ​ បាន​ភ្ជាក់​ពីដំណេក​នា​ពេល​​​ព្រលឹម (យូរ​បំផុត​ត្រឹម​​ម៉ោង ៦:៥៨ព្រឹក ពី​ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ) ខណៈ​ដែល​មួយ​ភាគ​ធំ​ទៀត កំពុង​លង់​លក់ ឬ​ដឹង​ខ្លួន​ហើយ​តែ​កំពុង​សម្ងំ​នៅ​លើ​គ្រែ​។
ក្រោយ​ពី​វិភាគ​ទៅ​លើ​ទន្នន័យ​នៃ​ការ​ស្ទង់​មតិ​នេះ គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​ភ្ជាក់​ពី​ព្រលឹម​ទាំង​ប៉ុន្មាន មាន​សញ្ញា​នៃ​ការ​តប់​ប្រម៉ល់ ឬ​ស្រ្ដេស​តិច​បំផុត ហើយ​ថែម​ទាំង​មាន​សុខភាព​ល្អ មាន​លទ្ធផល​ការងារ​ល្អ និង​មាន​កម្រិត​នៃ​សុភ​មង្គល​ខ្ពស់​ជាង​អ្នក​គេង​ទ្រមក់​។ ដូច​ដែល​ធ្លាប់​បាន​ដឹង​ហើយ​ថា អាហារ​ពេល​ព្រឹក​គឺ​សំខាន់​ជាង​គេ ហើយ​អ្នក​ដែល​ភ្ជាក់​ពី​ព្រលឹម​ក៏មិន​សូវ​រំលង​អាហារ​ដ៏​សំខាន់​នេះ​ដែរ​ (អាច​រួម​ចំណែក​ឲ្យ​មាន​សុខ​ភាព​ល្អ)។
មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​សុខភាពល្អ​ប៉ុណ្ណោះ​ទេ ការ​ភ្ញាក់​ពី​ព្រលឹម​ក៏​អាច​ជួយ​ឲ្យ​យើង​ បញ្ចប់​​កិច្ច​ការ​ពេល​ព្រឹក​បាន​លឿន ដូច​ជា​ការ​រៀប​ចំ​ខ្លួន​ឲ្យ​កូន​ៗ​ទៅ​សាលា ធ្វើម្ហូប​អាហារ​ ឬ​រៀប​ចំ​ខ្លួន​ទៅធ្វើ​ការ​ជា​ដើម​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.