សត្វកន្លាត
សត្វកន្លាត គឺជាសត្វល្អិតដែលមានក្លិនគួរអោយស្អប់ខ្ពើមជាទីបំផុត និងជាសត្វចម្លងនូវមេរោគ។ សម្រាប់សត្វកន្លាតនេះ យើងខ្ញុំជឿជាក់ថា វាជាក្តីកង្វល់របស់ស្រ្តីមេផ្ទះទាំងឡាយដែលជួបប្រទះនឹងសត្វនេះជារៀងរាល់ថ្ងៃ។ វាច្រើនលាក់ខ្លួននៅតាមថតតុ ថតទូ ទូចាន ឬពេលខ្លះលាក់ខ្លួននៅជ្រុងណាមួយក្នុងទីងងឹត។ ប្រសិនបើកន្លងមក ស្រ្តីមេផ្ទះទាំងឡាយធ្លាប់សាកល្បងប្រើថ្នាំកំចាត់សត្វកន្លាត ហើយនៅ តែមិនទទួលបានផលនោះ
ខ្មែរសារិកា មានគន្លឹះជួយស្រ្តីមេផ្ទះបាន ហើយមានប្រសិទ្ធភាព ថែមទៀតផង។ គ្មានអ្វីពិបាកទេ ស្ត្រីមេផ្ទះទាំងឡាយ គ្រាន់តែយកម្រេចម៉ត់សម្រាប់ផ្សំគ្រឿងម្ហូបអាហាររបស់អ្នក ទៅរោយអោយចំទីតាំងដែលកន្លាតតែងតែស្ថិតនៅ ឬយកគ្រាប់ម្រេចមូលប្រមាណ ៤ ទៅ ៦ គ្រាប់ ទៅដាក់ក្នុងថតតុ ថតទូជាការស្រេច។ វិធីនេះនាំអ្នកអោយទទួលបានលទ្ធផលដ៏គាប់ប្រសើរ មិនប៉ះពាល់ដល់សុខភាព ឬគ្រោះថ្នាក់ដល់សុខភាព ហើយមិនចាំបាច់ចំណាយថវិកាដើម្បីទិញថ្នាំកំចាត់សត្វកន្លាតឡើយ៕
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment