និយមន័យនៃពាក្យ "អ្នកធ្វើការក្រៅម៉ោង ដោយយោងទៅតាមការិយាល័យសិ្ថតិការងារសហរដ្ឋអាមេរិក គឺសំដៅទៅលើអ្នកធ្វើការងាររវាង 1 ម៉ោង ៣៤ ម៉ោងក្នុងមួយសបា្តហ៏ សូម្បីតែឧស្សាហកម្ម ក៏បានជួលអ្នកធ្វើការងារក្រៅម៉ោងទៅតាមសមត្ថភាពមួយចំនួន វិជ្ជាជីវៈមួយចំនួនដូចជា អ្នកគ្រប់គ្រង អ្នកលក់រាយ និងបុគ្គលិកបំរើសេវាកម្មអតិថិជន ក៏ត្រូវបានគេយកមក ពិភាក្សាការងារក្រៅម៉ោងផងដែរ ក្នុងខណៈពេលដែលតំណែងការងារក្រៅម៉ោងទាំងនោះ គឺជាតំណែងការងារដ៏ពេញនិយម អ្នកព្យាបាលជំងឺ ទន្តពេទ្យ និងឱសថការី ក៏ជ្រើសរើសធ្វើការងារតិចជាង ៣៥ម៉ោងក្នុងមួយសបា្តហ៏ អ្នកដែលធ្វើការក្រៅម៉ោងយល់ឃើញថា ការងារក្រៅម៉ោង គឺមិនមែនសម្រាប់តែកេ្មងជំទង់ដែលធ្វើការក្រៅម៉ោងដើម្បីសន្សំលុយទិញឡាន សិស្ស និសិ្សតដែលពុំអាចធ្វើការបាន៤០ម៉ោងក្នុងមួយសបា្តហ៍ប៉ុណ្ណោះទេ ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមនេះ ការងារក្រៅម៉ោង គឺជាដំណោះស្រាយដ៏ល្អសម្រាប់អ្នក យោងទៅតាមការិយាល័យសិ្ថតិការងារ ចំនួនមនុស្សច្រើនជាង ២៧ លាននាក់នៃជនជាតិអាមេរិកធ្វើការក្រៅម៉ោង អ្នកធ្វើការងារសិ្ថតនៅអាយុចន្លោះពី ២៥ ដល់ ៥៤ ឆ្នាំ គឺជាចំនួនយ៉ាងច្រើននៃអ្នកធ្វើការក្រៅម៉ោង (១៣ លាននាក់) ចំនួនស្រ្តីធ្វើការក្រៅម៉ោងមានចំនួនជិតពីរដងនៃចំនួនបុរស ចំនួនបុរសធ្វើការក្រៅ ម៉ោងមានត្រឹមតែ ៩.៧ លាននាក់ រីឯស្រ្តីមានរហូតដល់ទៅ ១៧.៥ លាននាក់
វាជាការពិត ការងារក្រៅម៉ោងផ្តល់អោយអ្នកនូវគុណប្រយោជន៏មួយចំនួន ដែលអ្នកអាចយកទៅពិចារណាបានដូចជាៈ
- ម៉ោងធ្វើការអាចបត់បែនបាន
- ឱកាសមួយដ៏ល្អសម្រាប់អ្នក ក្នុងការសែ្វងយល់ពីឧស្សាហកម្ម ក្រុមហ៊ុន មុនពេលធើ្វការជ្រើសរើសធ្វើការពេញម៉ោង
- ឱកាសរកប្រាក់ចំណូលបនែ្ថមសម្រាប់អ្នកដែលមានការងារមួយកនែ្លងហើយ
- ជារឿយៗ តំណែងការងារក្រៅម៉ោងមានច្រើនជាងតំណែងការងារពេញម៉ោង (ដំណឹងជ្រើសរើសបុគ្គលិក)
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment