អត្ថបទថ្មីៗ :

កំប្លែង​ខ្លីៈ ឆ្កែ​ចេះ​និយាយ​សំរាប់​លក់

Tuesday, December 13, 2011

dog
បរុស​ម្នាក់​ឃើញ​គេ​ដាក់​ផ្លាក​នៅ​ខាង​មុខ​ផ្ទះថា (ឆ្កែ​ចេះ​និយាយ​សំរាប់​លក់)។ គាត់​ក៏​ចុច​កណ្តឹង ​ម្ចាស់​ផ្ទះ​ក៏​បើក​ទ្វារ ហើយ​ប្រាប់​ថា​ឆ្កែ​នោះ​នៅ​ឯ​ក្រោយ​ផ្ទះ។
បុរស​ដែល​រក​ទិញ​ឆ្កែ​នោះ​ក៏​ដើរ​ទៅ ខាង​ក្រោយ​ផ្ទះ​ទៅ​មើល​ឆ្កែ​ដែល​ថា​ចេះ​និយាយ។គាត់​ក៏​និយាយ​ជាមួយ​ឆ្កែ​នោះ៖
បុរស​ទិញ​ឆ្កែៈ តើ​ឯង​ចេះ​និយាយ?
ឆ្កែចេះ​និយាយៈ ប្រា​កដ​ហើយ​ ខ្ញុំ​ចេះ​និយាយ។
បុរស​ទិញ​ឆ្កែៈ អី​ចឹង​ឯង​ប្រាប់​ពី​ប្រ​វត្ត​ឯង​ឲ្យ​យើង​ស្តាប់​បន្តិច​មើល។
ឆ្កែ​ចេះ​និយាយៈ ខ្ញុំ​ចេះ​និយាយ​តាំងតែ​ពី​ក្មេង​មក​ម្លេះ។​ ដោយ​សារ​តែ​​ខ្ញុំ​មាន​លក្ខណៈពិ​សេស​បែប​នេះ ហើយ​ ទើប​ រដ្ឋា​ភិ​បាល​ បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ជា អ្នក​សើប​ការ​សំងាត់លំដាប់​កំពូល។ ខ្ញុំ​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រ​ទេស​មួយ​ទៀត​ដើម្បី​យក​ការណ៍​សំងាត់​។ ធ្វើដំណើរ​យូរ​ទៅ​ខ្ញុំ​នឿយ​ហត់​ណាស់​ ឥ​ទ្បូវ​ខ្ញុំ​ចង់​សំរាក​ ម្តង​។ លះ​បង់​ការ​ងារ​ជាមួយ​រដ្ឋាភិបាល មក​ធ្វើ​ជា​ឆ្កែ​ដ៏​សាមញ្ញ​ម្នាក់។
បុរស​ទិញ​ឆ្កែ​លឺ​ដូច​នេះ ដើរ​ទៅ​ជួប​​ម្ចាស់​ឆ្កែ​វិញ ហើយ​សួរ​ថា​៖ លោក​ចង់​លក់​ឆ្កែ​នេះ​ក្នុង​តំ​លៃ​ប៉ុន្មាន?
ម្ចាស់​ឆ្កែ​តបវិញ៖ ១០ ដុល្លារ។
បុរសទិញ​ឆ្កែៈ ឆ្កែ​នោះ​វា​អស្ចារ្យ​ណាស់ ម៉េច​ក៏​លក់​វា​ថោក​ម្លេះ?
ម្ចាស់​ឆ្កែៈ វា​គឺ​កំពូលឆ្កែ​ ពូកែ​ខាង​កុហក វាគ្មាន​បាន​ធ្វើ​ស្អី​បន្តិច​ទេ ក្រៅ​ពី ស៊ី​ ​ដេក ហើយ​និង​ ជុះ។ ​​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.