computer
កុំព្យូទ័ររបស់ខ្ញុំរករឿងទៀតហើយ ដោយសារតែខ្ញុំមិនសូវពួកែខាង IT ខ្ញុំក៏ទៅពឹង ក្មេងនៅជិតផ្ទះដែលជំនាញខាងកុំព្យូទ័រឲ្យមកជួយជួសជុល។ ខ្ញុំក៏ទៅហៅ អាចូច ក្មេងជិតផ្ទះឲ្យមកមើលអាកុំព្យូទ័រដ៏កញ្ចាស់មួយនេះ។ អាចូច ចុច ២ ៣ ប៉ូក ទាញអាកូនកណ្តុល ទៅឆ្វេង ទៅស្តាំ រូចហើយកុំព្យូទ័រក៏បាត់ខូច មានដំណើរការស្រួលវិញ។
នៅពេលដែលអាចួច រកត្រលប់ទៅផ្ទះវាវិញខ្ញុំក៏សួរវាថា៖ កុំព្យូទ័រខូចអីគេ?
អាចូចឆ្លើយៈ វាមានមេរោគ ID ten T
ខ្ញុំមិនចង់ឲ្យវាថាខ្ញុំល្ងង់នោះទេ ប៉ុន្តែដោយចង់ដឹង ទុកថ្ងៃក្រោយអាចជួសជុល ខ្លួនឯងបាន ក៏សំរេចសួរវា៖ មេរោគ ID ten Tហ្នឹង ស្អីគេទៅ?
អាចូច៖ អត់ដែលលឺទេអី?
ខ្ញុំប្រាប់វាថាអត់ដែរលឺទេ។ វាក៏បា្រប់ខ្ញុំវិញថា សរសេរវាលើក្រដាសទៅដឹងហើយ។
ដូចនេះ ខ្ញុំក៏សរសេរវា៖ I D 10 T
ក្នុងភាសាអង់គ្លេស idiot ប្រែថា មនុស្សលីលា
|
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕
|
0 comments:
Post a Comment