ក្រុមនៃវិទ្យាល័យនៃប្រទេសអង់គ្លេស នៅក្នុងទីក្រុងទ្បុងដ៍ បានមកទស្សនាប្រទេសអូស្រ្តាលី ដើម្បីធ្វើការសិក្សាពីសែន និងលក្ខណៈជីវវិទ្យារបស់ ផ្កាថ្មនៅតាមឆ្នេររបស់ប្រទេសមួយនេះ។
ដោយធ្វើការ សិក្សាលើគំរូមួយចំនួន នៃក្រុម ផ្កាថ្ម Acropora ដែលជាផ្កាថ្មដែលកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់នះ អ្នកវិទ្យាសាស្រ្តបានធ្វើការសន្និដ្ឋានថាសារធាតុមួយចំនួននៅក្នុង ផ្កាថ្មនេះអាច ជួយការពារស្បែករបស់មនុស្សយើងកុំឲ្យខូចដោយសារតែកម្មរស្មីពន្លឺព្រះអាទិត្យ UV ព្រោះថាផ្កាថ្មវាមានសមត្ថភាពពិសេសអាចការពារខ្លួនវាពីកម្មរស្មី UV បាន។
ក្រុមសិក្សាស្រាវជ្រាវមួយនេះដែលដឹកនាំដោយលោកបណ្ឌិត Paul Long(ផល ទ្បង) មានគំរោងនឹងបង្កើតជា ថ្នាំលាបស្បែក ដែលបង្កើតពី ធាតុផ្សំដូចគ្នាដែលគេបានរកឃើញនៅក្នុងផ្កាថ្មនោះ។
ក្រុមនេះមិនមែននាំគ្នាទៅជិកផ្កាថ្មទាំងនោះមកធ្វើជា គ្រឿងផ្សំនោះទេ គឺដំបូងគេទៅសិក្សាពីធាតុផ្សំផ្សេងៗដែលមាននៅក្នុងផ្កាថ្មនេះ នៅពេលដែលសិក្សារួចហើយគេក៏ ថតចំលងធាតុផ្សំទាំងនោះ ហើយទៅរកធាតុទាំងនោះពីរបស់ផ្សេងទៀតដែលមានធាតុផ្សំស្រដៀង ឬក៏ដូចទៅនឹងធាតុផ្សំរបស់ផ្កាថ្មនេះ។ នៅពេលដែលគេមានធាតុផ្សំគ្រាប់គ្រាន់សម្រាប់ធ្វើជាទ្បេ លាបស្បែក នោះគេនឹងបង្កើតវាឲ្យមនុស្សប្រើសាកល្បងជាមុនសិន។
ដោយនៅពេលសិក្សា គេសង្កេតឃើញត្រីដែលស៊ីផ្កាថ្មនេះ អាចការពារខ្លួនវាពីពន្លឺកម្មរស្មី UV ដូចនេះគេអាចនិយាយបានថា មនុស្សយើងក៏អាចផ្ទុកជាតិនេះនៅក្នុងខ្លួនបានដែរ សម្រាប់ការពារពន្លឺកម្មរស្មី UV ។ ដូចនេះក្រុមនេះក៏គ្រោងនឹងបង្កើតជាថ្នាំសម្រាប់មនុស្សប្រើដែរ។ តែជំហានដំបូងគឺគេបង្កើតជា ទ្បេសិន ហើយជំហានបន្ទាប់ ចាំគេបង្កើតវាជាថ្នាំគ្រាប់ប្រសិនបើវាអាចការពារស្បែកយើងពីកំដៅថ្ងៃបាន។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment