អត្ថបទថ្មីៗ :

ដំឡូង​ ជា​អាហារ​បញ្ចុះ​សម្ពាធ​ឈាម​ដ៏​ល្អ​​

Sunday, December 11, 2011


ដំឡូង​នៅកម្ពុជា​
តាំង​ពី​យូរ​ណាស់​មក​ហើយ​ដំឡូង​ ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​អ្នក​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ធាត់​ជា​ច្រើន​នៅ​អាមេរិក​ និង​នៅ​ប្រទេស​ផ្សេង​ទៀត​។ ពេល​នេះ​ការ​ស្រាវ​ជ្រាវ​ថ្មី មួយ​ បាន​រក​ឃើញ​ផ្ទុយ​ពី​ការ​អះ​អាង​ដែល​ថា ដំឡូង​ធ្វើ​ឲ្យ​ធាត់​ ឬ​ទឹក​នោម​ផ្អែម ដោយ​បាន​រក​ឃើញ​ថា ការ​បរិភោគ​ដំឡូង​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ដោយ​មិន​មាន​ការ​ឡើង​ទម្ងន់​នោះ​ទេ​។
ការ​ស្រាវ​ជ្រាវ​ដែល​ដឹក​នាំ​ដោយ​លោក Joe Vinson សាស្រ្ដាចារ្យ​មក​ពី​សាកល​វិទ្យាល័យ​ Scranton នៅ​ Pennsylvania សហរដ្ឋ​អាមេរិក​នេះ បាន​បង្ហាញ​ថា ការ​ញ៉ាំ​ដំឡូងជា​រៀង​រាល់​ថ្ងៃ អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែលឡើង បាន​យ៉ាង​សក្ដិសិទ្ធិ​ ព្រម​ទាំង​គ្មាន​ការ​ឡើង​ទម្ងន់​ទៀត​ផង​។
ទោះ​បី​ជា​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​បាន​ប្រើ​ប្រាស់​ដំឡូង​ពណ៌ស្វាយ​ ដើម្បី​ធ្វើ​ការ​សិក្សា​ក៏​ដោយ ក៏ពួកគាត់​បាន​អះ​អាង​ថា ដំឡូង​ប្រភេទ​ផ្សេង​ទៀត ក៏​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា​ដែរ​។
នៅក្នុង​ការ​សិក្សា​នេះ គេ​បាន​យក​ដំឡូង​ទៅ​ចម្អិន​ដោយ​គ្មាន​ប្រើ​ប្រេង​ ឬ​គ្រឿ​ង​អ្វី​ផ្សេង​លាយ​ជាមួយ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​គេ​រក​ឃើញ​ថា តាម​ពិត​ទៅ​ដំឡូង​មិនមែន​ជា​អាហារ​ដែល​មាន​កាឡូរីខ្ពស់​នោះ​ទេ គឺ​ប្រសិន​បើ​យើង​មិន​យក​ទៅ​បំពង​ក្នុង​ខ្លាញ់នោះ​ទេ ដំឡូង​មួយ​មាន​តែ​ ១១០​កាឡូរី​ប៉ុណ្ណោះ ព្រម​ទាំង​មាន​សារធាតុ​សំខាន់​ៗ​ចំពោះ​សុខ​ភាព​ជា​ច្រើន រួម​ទាំង​វីតាមីនផង​ដែរ​។
លោក​វេជ្ជបណ្ឌិត Vinson បាន​បន្ត​ទៀត​ថា ដំឡូង​បាន​បាត់​បង់​នូវ​សារជាតិ​ដ៏ល្អ​របស់​វា នៅ​ពេល​ដែល​គេ​យក​ទៅ​ចម្អិន​ដោយ​កម្ដៅ​ខ្ពស់ ដូច​ជា​ការ​បំពង ឬ​ចៀន​ជា​ដើម​។
លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ ដោយ​សារ​តែ​អ្នក​ដែល​ចូល​រួម​ក្នុង​ការស្រាវ​ជ្រាវ​ទាំង​អស់​ មិនមាន​អ្នក​ណា​ម្នាក់​ឡើងទម្ងន់​ដោយ​សារ​ញ៉ាំ​ដំឡូង​នោះ​ទេ។ ដូច្នេះ​ក្រោយ​ពី​មាន​ការ​ស្រាវ​ជ្រាវ​នេះ ដំឡូង​អាច​នឹង​កើន​ប្រជា​ប្រិយ​ភាព​របស់​ខ្លួនជាក់​ជា​មិន​ខាន​នោះ​ទេ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.