អត្ថបទថ្មីៗ :

អ្នក​ពន្លត់​អគ្គីភ័យ​នៅ​ថ្ងៃ១១ កញ្ញា​ កើត​មហារីកខ្ពស់​

Sunday, December 11, 2011

អគារ​ពាណិជ្ជ​កម្មពិភព​លោក​នៅ​ថ្ងៃ ១១ កញ្ញា​ ២០០១
សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​ដល់​ថ្ងៃ​ខួប​គម្រប់​១០ឆ្នាំ​ នៃ​ព្រឹត្តការណ៍​វាយ​ប្រហារលើ​អគារ​ពាណិជ្ជកម្ម ពោល​គឺ​ថ្ងៃ​ទី ១១ ខែ​កញ្ញា​។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ របាយការ​ណ៍​នៃ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហា​ញថា​ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​នៅ​អគារភ្លោះ​ ដែល​ទទួល​រង​នូវ​ជាតិ​ពុល និង​ផ្សែង​ជា​ច្រើន​នា​ពេល​នោះ អាច​​​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​គ្រប់​ប្រភេទ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​អាមេរិក​នេះ បាន​បង្ហាញ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ពន្លត់​អគ្គីភ័យ​ដូច​គ្នា​ដែល​មិន​ស្ថិត​នៅ​ក្នុង​ព្រឹត្តការណ៍​នោះ អ្នក​ដែល​ចូល​រួម​ពន្លត់​ មានហានីភ័យ​ខ្ពស់​ជាង​ចំនួន​ ១៩ភាគ​រយ​ ក្នុង​ការ​កើត​ជំងឺមហារីក​។
ការ​សិក្សា​នេះ​ គឺ​ជា​លើក​ទីមួ​យ​ហើយ ដែល​ធ្វើ​ឡើង​ដើម្បី​ដឹង​ពី​អត្រា​នៃ​ជំងឺ​មហារីក​ទៅ​លើ​អ្នក​ពន្លត់​អគ្គីភ័យ​គ្រប់​រូប​ ដើម្បី​ទទួល​បាន​នូវ​ការ​គាំពារ​ពី​រដ្ឋា​ភិបាល ចំពោះ​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​តែជំងឺ​មហារីក​ក្នុង​ការ​វាយ​ប្រហារ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ទសវត្ស​នេះ​។
លោក​វេជ្ជ​បណ្ឌិត​ David Prezant ដែល​មក​ពី​នាយក​ដ្ឋាន​អគ្គីភ័យ​ប្រចាំ​ទីក្រុង​ញូវយ៉ក បាន​និយាយ​ថា ការ​សិក្សា​នេះ​បានបង្ហាញ​យ៉ាង​ច្បាស់​​ថា ការ​​ផ្ទុះ​​ឆេះ​អគារ​ពា​ណិជ្ជ​កម្ម​ពិភព​លោក​នា​ពេល​នោះ​ បាន​ធ្វើ​ឲ្យ​អ្នក​ពន្លត់​អគ្គីភ័យ​​មាន​ការ​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​។
ទោះ​បី​ជា​យ៉ាង​ណាក្ដី ការ​សិក្សា​នេះ​មិន​បាន​បង្ហាញ​ថា មាន​ការ​កើន​ឡើង​ហានីភ័យ​នៃជំងឺ​សួត​នោះ​ទេ ព្រោះ​ថា​ជំងឺ​នេះ​ ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​អភិវឌ្ឍ​ខ្លួន​។
សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​នាក់​ បាន​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ជួយ​សង្រ្គោះ​អគារ​ពាណិជ្ជ​កម្ម​ពិភព​លោក ដែល​ត្រូវ​បាន​យន្ត​ហោះ​ពីរ​គ្រឿង​​ហោះ​បុក​កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​២០០១។ សារធាតុ​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​មហារីក ដែល​ចេញ​ពី​ការ​ផ្ទុះ​ឆេះ​នេះ រួម​មាន polycyclic aromatic hydrocarbons, polychlorinated biphenyls និង​ dioxins។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.