អត្ថបទថ្មីៗ :

ការ​សើច គឺ​ជា​ឱសថ​ព្យាបាល​ជំងឺ​បេះ​ដូង​ដ៏​សកិ្ត​សិទ្ធិ​

Sunday, December 11, 2011

ការ​សើច​ដែល​ចេញ​ពី​ចិត្ត​
តើ​អ្នក​ជឿ​ទេ​ថា ការ​សើច​ គឺជា​ឱសថ​ដ៏​ល្អ​បំផុត​? ជា​ការ​ពិត​ណាស់ ការ​សើច​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​បេះ​ដូង​របស់​អ្នក​។ ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​ Maryland School of Medicin នៅ​រដ្ឋ​ម៉ារីលែន សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា ការ​សើច​ដោយ​ចេញ​ពី​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​បង្កើន​មុខ​ងារ​នៃ​សរសៃ​ឈាម​បាន​។
ការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា ការ​មើល​រឿង​កំប្លែង​ ឬ​កម្មវិធី​ទូរទស្សន៍​ណា​ដែល​កំប្លែង គឺពិតជា​ល្អ​ចំពោះ​សុខ​ភាព​ ហើយ​ការ​សើច​ដោយ​ចេញ​ពី​ចិត្ត (មិន​មែន​សើច​ទាំង​បង្ខំ ឬ​ធ្វើ​ជា​សើច​នោះ​ទេ) មាន​ភាព​វិជ្ជ​មាន​ចំពោះ​មុខ​ងារ​​នៃ​បេះ​ដូង ខណៈ​ដែល​អារម្មណ៍​ធុញ​ទ្រាន់ ស្រ្ដេស ឬ​ការ​មើល​រឿង​គួរ​ឲ្យ​ខ្លាច ធ្វើ​ឲ្យ​សរសៃ​ឈាម​តឹង​ណែន ដែល​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​នៃ​បេះ​ដូង​ ដែល​ជា​ទូទៅ​អាច​ឈាន​ទៅ​ដល់​មាន​បញ្ហា​បេះ​ដូង។
នៅក្នុង​ការ​សិក្សា​នេះ លោកសាស្រ្ដាចារ្យ​ Michael Miller និង​សហការី​របស់​គាត់​ បាន​ធ្វើ​ចាប់​តាំង​ពី​ជាង​១០ឆ្នាំមុន​មក​ម្លេះ ហើយ​បាន​ធ្វើ​​ការ​ស្ទង់​មតិ​ទៅ​លើ​មនុស្ស​ ៣០០នាក់ ទាំង​មាន និង​​គ្មាន​ជំងឺ​បេះ​ដូង។
ក្រោយ​ពី​ធ្វើ​ការ​សិក្សា​អស់​រយៈ​ពេល​ជា​យូរ​រួច​មក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ​បាន​រក​ឃើញថា អ្នក​ដែល​ចូល​ចិត្ត​មើល​រឿង​បែប​រន្ធត់ ឬ​រឿង​ដែល​ស្រ្ដេស​ គឺ​មាន​សុខ​ភាព​មិន​សូវ​ល្អ ដោយ​សារ​តែ​ការ​បន្ថយ​ប្រព័ន្ធ​ឈាម​រត់​។ ចំណែក​ឯ​ក្រុម​អ្នក​ដែល​មើល​រឿង​បែប​កំប្លែង​វិញ​ មាន​ភាព​ប្រសើរ​ជាង ដោយ​សារ​តែ​សរសៃ​ឈាម​បាន​ដំណើរ​ការ​បានយ៉ាង​ល្អ​។
ក្រោយ​ពី​វិភាគ​រួច​មក ក្រុម​របស់​លោក Miller បាន​រក​ឃើញ​ថាមាន​ភាព​ខុស​គ្នា​នៃ​ដំណើរ​ឈាម​រត់​រវាង អ្នក​ដែល​សើច និង​អ្នក​ដែល​មានអារម្មណ៍​ស្រ្ដេស​ចំនួន​ ៣០ ទៅ​៥០%។
មិន​ត្រឹម​តែ​មានប្រយោជន៍​ចំពោះ​បេះ​ដូង​ប៉ុណ្ណោះ​ទេ ក្រុម​អ្នកស្រាវ​ជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​សើច​គឺ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ខ្លាំង​ណាស់​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​សិក្សា​ផ្សេង​ទៀត នឹង​ត្រូវ​ធ្វើឡើង​ ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ទំនាក់​ទំនង​នៃ​ការ​សើច ជាមួយ​នឹង​សុខ​ភាព​បេះដូង​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.