អត្ថបទថ្មីៗ :

គេង​តិច​ពេក ប្រឈម​នឹង​ជំងឺ​លើស​ឈាម

Sunday, December 11, 2011

គ្រូ​ពេទ្យ​កំពុង​វាស់​សម្ពាធ​ឈាម​
បុរស​វ័យ​ចំណាស់​ ដែល​បាន​ចំណាយ​ពេល​តិច​តួច​ក្នុង​ការ​គេង​លក់​ស្កប់​ស្កល់​ អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​អភិវឌ្ឍ​ទៅ​រក​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​របស់​ក្រុ​ម​អ្នកវិទ្យាសាស្រ្ដសហរដ្ឋ​អាមេរិក​។
ការ​សិក្សា​ដែល​ធ្វើ​ឡើង​លើ​អ្នក​ជំ​ងឺ ៧៨៤នាក់​នេះ បានបង្ហាញ​ថា ការ​គេង​លក់​ស្កប់​ស្កល់​តិច​តួច​ពេក មាន​ហានីភ័យ​ខ្ពស់​ជាង​អ្នក​ដែល​គេង​ស្កប់ស្កល់​បាន​យូរ​ដល់​ទៅ ៨៣ភាគរ​យ​ឯ​ណោះ ។ ទោះ​បី​ជា​ធ្វើ​ឡើង​តែ​ចំពោះ​មនុស្ស​ប្រុស​ក៏​ដោយ ក៏​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ​ បាន​និយាយ​ដែរ​ថា ផល​ប៉ះពាល់​អាច​នឹង​ស្រដៀ​ង​គ្នា​ចំពោះ​ស្រ្ដី​ផង​ដែរ​។
ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ជា​ជំងឺមួយ​ដ៏​សាហាវ ដែល​វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គាំ​ង​បេះ​ដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល (ស្រ្ដូក) និង​បញ្ហា​សុខ​ភាព​ដទៃ​ទៀត​។
ក្រោយ​ពី​បាន​ធ្វើ​ការ​វិភាព​ទៅ​លើ​ គុណ​ភាព​នៃ​ការ​គេង​របស់​ក្រុម​អ្នក​ជំងឺ​ជា​បុរស​ដែល​មាន​អាយុ​លើស​ ៦៥​ឆ្នាំ​ ចំនួន​ ៧៨៤នាក់​នោះ​រួច​មក លទ្ធ​ផល​បាន​បង្ហាញ​ថា ក្រុម​អ្នក​ដែល​គេង​លក់​ស្កប់ស្កល់​តិច​តួច​ មាន​អត្រា​កើត​ជំងឺ​លើស​ឈាម​ខ្ពស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​ដែល​គេ​ង​លក់​ស្កប់​ស្កល់​នា​ពេលយប់​បាន​យូរ​។
លោក​សាស្រ្ដា​ចារ្យ​ Susan Redline ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​មក​ពី​សាកល​វិទ្យាល័យ​ Harvard Medical School បាន​និយាយ​ថា ទោះ​បី​ជា​ស្រ្ដី​មិន​បាន​ចូល​រួម​ក្នុង​ការសិក្សា​នេះ ក៏​ប្រហែលជា​អាច​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ការ​គេង​បាន​តិច​នេះ​ដែរ​ ពោល​គឺ​នឹង​ប្រឈម​នឹង​ការ​លើស​ឈាម​។
របាយការណ៍​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ក៏​មាន​បញ្ជាក់​ដែរ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​ នឹង​ចាំ​បាច់​ត្រូវតែ​ធ្វើ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា តើ​ការ​គេង​លក់​បាន​ស្កប់ស្កល់​ក្នុង​រយៈ​ពេល​យូរ​ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​លើស​ឈាម​បាន​ឬ​ក៏​យ៉ាង​ណា​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.