អត្ថបទថ្មីៗ :

ក្មេង​រស់​នៅ​ជា​មួយ​អ្នក​ជក់​បារី​ មាន​បញ្ហា​ត្រចៀក

Sunday, December 11, 2011

កូន​ក្មេងស្រូប​ផ្សែង​បារី
លទ្ធ​ផល​នៃ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា កូនក្មេង​ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ជក់​បារី គឺ​នឹង​ប្រឈម​ជាមួយ​នឹង​​ជំងឺ​​ត្រចៀក​ និង​បញ្ហា​ស្ដាប់​មិន​លឺ​។
ការ​រកឃើញនេះ​ គឺជា​ការ​រួម​បញ្ចូលគ្នានូវ​ការ​សិក្សា​មុន​ៗ​ចំនួន​៦១​ផ្សេង​គ្នា ហើយ​ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា មាន​ករណី​បញ្ហា​ត្រចៀក​រាប់​រយពាន់​នាក់ជា​រៀង​រាល់​ឆ្នាំ គឺ​អាច​បណ្ដាល​មក​ពី​ការ​ជក់​បារី​របស់​ឪពុក​ម្ដាយ ដែលជា​ពិសេស​គឺ​ម្ដាយ​​។
មិន​មែន​ទើប​​តែ​មាន​ការ​សិក្សា​នេះ​មួយ​ទេ ដែល​រក​ឃើញ​ថា កុមារ​រស់​នៅ​ជាមួយ​អ្នកជក់​បារី អាច​បណ្ដាលឲ្យ​មាន​បញ្ហា​ត្រចៀក​នោះ ការ​សិក្សា​ផ្សេង​ទៀត ក៏​បាន​រក​ឃើញ​ដែរ​ថា កុមារ​ទាំង​នោះ​មាន​ ហានីភ័យ​ខ្ពស់​ជាងកុមារ​ដទៃ​ចំនួន​ ៣៧ភាគ​រយ​ ក្នុង​ការ​កើត​ជំងឺ​ត្រចៀក​ ដែល​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ស្ដាប់​ ស្រប​ពេល​ដែល​ហានីភ័យ​នឹង​កើន​ដល់ ៦២ភាគ​រយ ប្រសិន​បើ​អ្នកជក់​បារី​នោះ​ជា​ម្ដាយ​របស់​កុមារ​។
ប្រសិន​បើ​ម្ដាយ​ជា​អ្នក​ជក់​បារី កុមារ​ក៏មាន ៨៦​ភាគ​រយ​ផង​ដែរ ក្នុង​ការ​ប្រឈម​នឹង​ការ​វះ​កាត់​ត្រចៀក បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​គ្មានម្ដាយ​ជា​អ្នក​ជក់បារី​។ កុមារ​ប្រហែល បីភាគ​បួន​ មាន​បញ្ហា​ត្រចៀក​ នៅ​ពេល​ពួកគេ​មាន​អាយុ​៣ឆ្នាំ​។
លោក​វេជ្ជ​បណ្ឌិត Joseph DiFranza ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ថ្នាំ​ជក់​មក​ពី​សាកល​វិទ្យា​ Massachusetts Medical School បាន​និយាយ​ថា ការ​កើន​ឡើង​ហានីភ័យ​នៃ​ការ​វះ​កាត់​ត្រចៀក គឺ​ជា​ក្ដី​ព្រួយ​បារម្ភមួយ​។ ប្រសិន​បើ​ឈឺ​ត្រចៀក​ធម្មតា​ គឺជា​រឿង​សាមញ្ញ ប៉ុន្ដែ​ការ​វះ​កាត់​ គឺ​មិន​មែន​ជា​រឿង​សាមញ្ញ​នោះ​ទេ​។
ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់ស្មាន​ថា ការ​ស្រូប​ផ្សែង​បារី​ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បំពង់​ត្រចៀក ហើយ​ទឹក​នឹង​អាច​ហូរ​ចូល​ទៅ​ក្នុង​ប្រហោង​ទំនេរ​ ដែល​នៅខាង​ក្រោមក្រដាស​ត្រចៀក​​ ដែល​នឹង​បណ្ដាលឲ្យ​បាក់​តេរី​អាច​កកើត​ និង​រីកធំ​ធាត់​ បង្ក​ទៅ​ជា​ជំងឺ​ត្រចៀក​។
Laura Jones ដែលជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ មក​ពី​សាកល​វិទ្យាល័យ Notthingham នៃ​ប្រទេស​អង់​គ្លេស​ បាន​ប៉ាន់​ប្រមាណ​ផង​ដែរ​ថា អ្នក​ស្រូប​ផ្សែង​បារី​ពិត​ជា​ប៉ះពាល់​ដល់​ត្រចៀក ខណៈ​ដែល​អ្នក​កើត​ជំងឺ​ត្រចៀក​ ១៣០០០០ករណី ក្នុង​ចំណោម ២លាន​ករណី របស់​ទារក​អង់​គ្លេស គឺ​អាច​បណ្ដាល​មក​ពី​ឪពុកម្ដាយ​ជក់បារី​។
បន្ថែម​លើ​នេះ​ទៀត ២៩៣០០០ករណី​នៃ​ជំងឺ​ត្រចៀក នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​ចំណោម ៤,៥លាន​ករណីប្រចាំឆ្នាំ គឺ​អាច​បណ្ដាលមក​ពី​ផ្សេង​បារី​នៅ​ក្នុង​ផ្ទះ​ពួក​គេ​ផង​ដែរ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.