ចំនួននៃអ្នកកើតជំងឺមហារីកថ្មីនៅទូទាំងពិភពលោកបានកើនឡើងដល់ទៅ ២០ភាគរយនៅទូទាំងពិភពលោកបើប្រៀបធៀបជាមួយរយៈពេលមួយទសវត្សមុន ពោលគឺមួយឆ្នាំមាន១២លានករណី។
ចំនួននេះ គឺច្រើនជាងដល់ទៅបួនដង នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មីៗប្រចាំឆ្នាំ ហើយ ២,៨លានករណីនៃជំងឺមហារីក គឺទាក់ទងទៅនឹងការញ៉ាំអាហារមិនសមស្រប ការខ្វះលំហាត់ប្រាណ និងការធាត់លើសទម្ងន់។
ចំនួនអ្នកកើតជំងឺមហារីកដ៏ច្រើននេះ មិនទាន់ចប់នៅឡើយទេ គឺត្រូវបានអ្នកជំនាញរំពឹងថានឹងកើនឡើងយ៉ាងគំហុគបន្តទៅទៀត ដោយសារតែមនុស្សកាន់តែច្រើនបានចាប់ផ្ដើមធាត់ ហើយរបៀបរស់នៅរបស់មនុស្សក៏មានការប្រែប្រួលដែរ។
ទិន្នន័យទាំងនេះ គឺត្រូវបានចេញផ្សាយដោយមូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោក (WCRF) ដែលជាអង្គការសប្បុរសធម៌មិនគិតប្រាក់កម្រៃ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមអ្នកជំនាញក៏បានធ្វើការព្រមានឲ្យមានការរួមចំណែកពីក្រុមហ៊ុនផលិតចំណីរអាហារ និងភេសជ្ជៈក្នុងការបង្កើតនូវគោលនយោបាលសុខភាព។ រដ្ឋាភិបាលនៃប្រទេសនានា ក៏ត្រូវចូលរួមទទួលខុសត្រូវផងដែរ។
មានក្រុមហ៊ុនធំៗជាច្រើន បានចូលរួមក្នុងយុទ្ធនាការនេះ ដែលមានដូចជា Coca-Cola, Nestle, PepsiCo, Kellogg's Kraft, Unilever, Cadbury ជាដើម ដោយក្រុមហ៊ុនទាំងនោះខ្លះ បានធ្វើការកែរូបមន្តផលិតផលរបស់ខ្លួន ដោយកាត់បន្ថយជាតិស្ក។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment