យោងតាមអ្នកជំនាញ ឱកាសដែលធ្វើឲ្យស្រ្ដីប្រឈមមុខនឹងជំងឺច្រើន គឺនៅពេលដែលស្រ្ដីឈានចូលដល់វ័យ៧០ឆ្នាំឡើងទៅ ប៉ុន្ដែការសិក្សានេះបានរកឃើញថា ស្រ្ដីដែលញ៉ាំស្រាក្នុងកម្រិតតិចល្មមក្នុងវ័យកណ្ដាល នឹងអាចកាត់បន្ថយហានីភ័យនៃជំងឺនាពេលចាស់នោះ ដូចជាជំងឺខួរក្បាល ការធ្លាក់ទ្រុធទ្រោមផ្នែករាងកាយជាដើម។
លោកវេជ្ជបណ្ឌិត Qi Sun ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ រួមនឹងអ្នកស្រាវជ្រាវផ្សេងទៀត ដែលមកពីសាលាពេទ្យដ៏ល្បី គឺ Harvard School of Public Health នៅ Boston បានបញ្ជាក់ថា ក្រសួងកសិកម្មរបស់អាមេរិកក៏បានណែនាំឲ្យប្រជាជនញ៉ាំស្រាក្នុងកម្រិតមួយតិចល្មមដែរ មិនមែនអត់សោះនោះទេ ជាក់ស្ដែងគឺមួយកែវសម្រាប់ស្រ្ដី និងពីរកែវសម្រាប់បុរស ព្រោះវាអាចជួយដល់សុខភាពបាន។ ចំណែកឯការសិក្សានាពេលនេះ គឺរឹតតែច្បាស់ថែមទៀតថា ការញ៉ាំស្រាពេលវ័យកណ្ដាល នឹងមានប្រយោជន៍នៅពេលចាស់ទៅ ជាពិសេសគឺស្រ្ដី។
ការស្រាវជ្រាវនេះបានធ្វើឡើងទៅលើស្រ្ដីចំនួន ១៤០០០នាក់ ហើយអ្នកទាំងអស់នោះ ត្រូវបានគេសួរអំពីបរិមាណញ៉ាំស្រារបស់ពួកគេ។ ជាលទ្ធផលបានបង្ហាញថា ស្រ្ដីដែលញ៉ាំស្រាក្នុងកម្រិតសមល្មម អាចរីករាយនឹងជីវិតដ៏ល្អប្រសើរនៅពេលដែលពួកគេចាស់ទៅ (មិនរួមបញ្ចូលទាំងអ្នកជក់បារី អ្នកមានប្រវត្ដិគ្រួសារធ្លាប់កើតជំងឺបេះដូង និងអ្នកធាត់ខ្លាំងនោះទេ)។
ឱកាសនៃការទទួលបានសុខភាពល្អ បានកើនឡើងចំនួន ២៨ភាគរយ ចំពោះស្រ្ដីដែលញ៉ាំស្រាតែមួយ ទៅពីរកែវជារៀងរាល់ថ្ងៃ ខណៈដែល ១៩ភាគរយសម្រាប់អ្នកដែលផឹកពីកន្លះកែវ ទៅមួយកែវពេញក្នុងមួយថ្ងៃ។
ការសិក្សានេះក៏បានរកឃើញដែរថា ស្រ្ដីដែលញ៉ាំស្រាចាប់ពី៥កែវ ទៅ៧កែវក្នុងមួយសប្ដាហ៍ ក៏ទទួលបានប្រយោជន៍សុខភាពស្រដៀងគ្នានោះដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment