ក្រុមអ្នកស្រាវជ្រាវរបស់កាណាដាបានរកឃើញថា ជិត ៥២០០០នាក់ នៃស្រ្ដីដែលរស់នៅទីក្រុងគូបិច នៃប្រទេសកាណាដា ដែលមានផ្ទៃពោះ ហើយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ មានច្រើនជាងពាក់កណ្ដាលឯណោះ ដែលបានរងគ្រោះដោយការរលូតកូន។
ការសិក្សាបានធ្វើការអង្កេតទៅលើថ្នាំបំបាត់ការឈឺចាប់ប្រភេទ ibuprofen (ដូចជាថ្នាំ Advil និង Motrin) naprofen (ដូចជាថ្នាំ Aleve, Naprosyn) តែមិនបានធ្វើការសិក្សាលើថ្នាំអាស្ពីរីននោះទេ។
ពួកគេបានរកឃើញថា ស្រ្ដី ៤៧០៥នាក់ ដែលរលូតកូន មាន ៧,៥ភាគរយ បានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ក្នុងកំឡុងពេលណាមួយនៃការមានផ្ទៃពោះ។ ជាសរុបរួម ថ្នាំបំបាត់ការឈឺចាប់ អាចបង្កើនហានីភ័យក្នុងការរលូតកូនចំនួន ២,៤ដង។
ការសិក្សានេះត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ Canadian Medical Association Journal។ ទោះបីជាយ៉ាងណាក្ដី មិនមានការបញ្ជាក់ណាមួយ ថាថ្នាំបំបាត់ការឈឺចាប់ គឺជាមូលហេតុចម្បងដែលធ្វើឲ្យរលូតកូននោះទេ។ លោក Berard ដែលជាអ្នកស្រាវជ្រាវមួយរូប បាននិយាយថា គាត់មិនបានអះអាងថា ១០០ភាគរយ ដូច្នេះនោះទេ ប៉ុន្ដែវាអាចមានភាគរយខ្ពស់ ក្នុងការដែលថ្នាំបំបាត់ការឈឺចាប់គឺជាដើមចមនោះ។
ការសិក្សាមុនៗខ្លះ ក៏បានរកឃើញថា ថ្នាំបំបាត់ការឈឺចាប់ អាចធ្វើឲ្យមានហានីភ័យក្នុងការរលូតកូននោះដែរ។
ជាទូទៅ ស្រ្ដីមានផ្ទៃពោះត្រូវបានគ្រូពេទ្យផ្ដល់ដំបូន្មាន មិនឲ្យប្រើប្រាស់ថ្នាំនោះទេ ប្រសិនបើអាចជៀសបាននោះ។ សម្រាប់ស្រ្ដីដែលត្រូវការថ្នាំបំបាត់ការឈឺចាប់រយៈពេលខ្លី ដូចជាពេលឈឺក្បាលជាដើមនោះ គឺមិនអីនោះទេ។ ដំបូន្មានទាំងនេះ ក៏ត្រូវបានប្រាប់ដល់ស្រ្ដីដែលមានគម្រោងថានឹងមានផ្ទៃពោះ (មិនទាន់មានផ្ទៃពោះ) ព្រោះថា ភាគច្រើនការរលូតកូនកើតឡើងនៅពេលដែលស្រ្ដីមិនទាំងទាំងដឹងថាខ្លួនឯងមានផ្ទៃពោះផងនោះ ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment