អត្ថបទថ្មីៗ :

ទម្លាប់​ល្អ​បី​យ៉ាង​ដើម្បី​សិច​កាន់​តែ​ប្រសើរ​!

Wednesday, December 7, 2011

aaក្រៅពីវិធី​សាស្រ្ដដែល​ធ្វើ​ឲ្យ​ជីវិត​សិច​កាន់​តែ​មានសេច​ក្ដី​សុខ ដែល​ខ្មែរ​សារិកា​នាំ​មក​ជូន​លោក​អ្នក​កាល​ពី​ពេល​មុន​នោះ នៅមាន​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​បីយ៉ាង​ទៀត​ ដែល​អាច​ជួយ​បង្កើតសេចក្ដី​សុខ​ផ្លូវ​ភេទ​របស់​អ្នក​បាន​។ មិន​ជា​ពិបាក​អ្វី​នោះ​ទេ ហើយ​ក៏​ប្រហែល​ជាមាន​ប្រិយ​មិត្ត​ជាច្រើន​បាន​នឹង​កំពុង​ធ្វើ​វា​ដែរ​។ ទម្លាប់​ទាំង​បី​នោះ​មាន​ដូច​ជា​៖
១- ឆ្លៀត​ពេល​ហាត់​ប្រាណ​​​ពេល​ទំនេរ​ពី​ការងារ​
ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ខ្លាំង​ក្លា​ និង​អាច​ដុត​រោល​អារម្មណ៍​បាន​ល្អ​នោះ អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​អាចបង្កើន​ចលនា​ឈាម​រត់​នៅ​ក្នុង​ខ្លួន​អ្នក​។ ការ​ហាត់ប្រាណ​ គឺ​ពិត​ជា​អាច​បង្កើន​ចលនា​ឈាម​រត់​នេះ​បាន ដែល​វា​អាច​ជួយ​ធ្វើ​ឲ្យជីវិត​សិច​របស់​អ្នក​ កាន់​តែ​រីក​រាយ ហើយ​ដៃ​គូ​របស់​អ្នក​ក៏​រីក​រាយ​ផង​ដែរ​។​ ការ​មាន​អារម្មណ៍​ពេញ​ចិត្ត​ខ្លួន​ឯង និង​អារម្មណ៍​ពេញ​ចិត្ត​ពី​ដៃ​គូ គឺ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មាន​អារម្មណ៍នឿយ​ណាយ ហើយ​ដៃ​គូ​របស់​អ្នក​ក៏​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​រង្វង់ដៃ​របស់​អ្នកនោះ​ដែរ ពោល​គឺ​ចង់​ធ្វើ​វា​ម្ដង​ម្ដង​ទៀត​​។​ មិន​ត្រឹម​តែជួយ​បង្កើន​ចលនា​ឈាម​រត់​នៅ​ក្នុង​ខ្លួន​លោក​អ្នក​ប៉ុណ្ណោះ​ទេ ការ​ហាត់​ប្រាណ​ថែម​ទាំង​អាច​ជួយ​បង្កើន​ថាមពល​ និង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ភាព​ទាក់​ទាញ​ថែម​ទៀត​ផង​។
២- ទទួល​ទាន​អាហារដែលល្អ​ចំពោះសុខភាព​
ការ​ធាត់​ពេក​ ដោយ​សារ​តែការញ៉ាំ​អាហារ​មិនត្រឹម​ត្រូវ​ គឺ​មិនល្អ​ចំពោះ​សុខភាពផ្លូវភេទ​នោះ​ទេ ដោយ​សារ​តែ​ការ​ធាត់​ពេក​នេះ បាន​ធ្វើឲ្យ​ឈាម​មិនអាច​រត់​ទៅ​កាន់តំបន់​ដែល​ធ្វើ​ឲ្យ​អ្នក​សុខ​ស្រួល​បាន​គ្រប់​គ្រាន់​នោះ​ទេ​។ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ភាព​សម្រើប​នៃ​អារម្មណ៍​ភេទ​នោះ​ទេ ការ​ធាត់​ក៏​មិន​ល្អ​ចំពោះ​បេះ​ដូងរបស់​អ្នក​ដែរ​។
ប៉ុន្ដែមិនមាន​ន័យ​ថា អ្នក​ចាំ​បាច់​ត្រូ​វ​តែបញ្ចុះ​ទម្ងន់​រហូត​ដល់​ស្គមជ្រុល​នោះ​ដែរ ព្រោះ​ការ​ស្រក​ទម្ងន់​ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​អ័រម៉ូន​របស់​អ្នក​ផង​ដែរ​។ លោក​វេជ្ជ​បណ្ឌិត Michael Krychman ដែលជា​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវ​ភេទ​នៃ​មជ្ឈមណ្ឌល​ Southern California បាន​និយាយ​ថា ការ​ធាត់​ក៏​ល្អ​ដែរ ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​មានសមតុល្យ​រវាង​អ័រម៉ូន អេស្រ្តូហ្សែន និង​តេស្តូស្ទេរ៉ូន។ ហើយ​បើ​អ័រម៉ូន​តេស្តូស្ទេរ៉ូន​ធ្លាក់​ចុះ មាន​ន័យ​ថា​ ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ក៏​ធ្លាក់​ចុះ​ដែរ​។
ដូច្នេះ​សរុប​មក​វិញ​ អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យធាត់​ពេក ឬ​ស្គម​ពេក ដោយ​ញ៉ាំអាហារ​ដែល​ល្អ​ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ​លោក​អ្នក​ (ចុច​ត្រង់​នេះ​ ដើម្បី​ដឹង​ពី​អាហារ​ដែល​អាច​ជួយ​បង្កើន​ថាម​ពេល​ភេទ​របស់​អ្នក​បាន)។
៣- គ្រប់​គ្រង​អារម្មណ៍ស្រ្ដេស​
ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​តប់​ប្រមល់ ស្រ្ដេស​នឹង​ការងារ​នោះ អ្នក​ចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ​វា ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ជីវិត​សិច​របស់​អ្នក​ ចុះ​អន់​ថយ​បាន​។ ការ​និយាយ​ផ្ដោះ​ផ្ដង​សារសង​ជាមួយ​នឹង​ដៃគូ ឬ​ការ​នាំគ្នា​ទៅ​លំហែ​វិសមកាល​ គឺ​ជា​វិធី​ដែល​ល្អ​បំផុត ដើម្បី​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង តប់​ប្រមល់​ទាំង​នោះ​​។ ដូច្នេះ​ កុំ​បណ្ដោយ​ឲ្យ​ការងារ​ដ៏​សែន​មមាញឹក​របស់​អ្នក​ និង​អារម្មណ៍​ស្រ្ដេស​របស់​អ្នក​ បំផ្លាញ​សុភមង្គល​របស់អ្នក​ឲ្យ​សោះ។
aa

អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.