អត្ថបទថ្មីៗ :

លំហាត់​ប្រាណ​៤ប្រភេទ ដែល​ជួយ​ឲ្យ​សិច​កាន់​តែ​ប្រសើរ​

Wednesday, December 7, 2011

yogaដូច​ដែល​បាន​ដឹង​តាម​រយៈ​ខ្មែរ​សារិកា ក៏​ដូច​ជា​សារព័ត៌មាន​ផ្សេង​ៗ​ហើយ​ថា ការ​ហាត់​ប្រាណ​ពិត​ជា​មានប្រយោជន៍​ណាស់​ចំពោះ​សុខ​ភាព​របស់​យើង​ ប៉ុន្ដែ​តើ​អ្នក​ដឹង​ទេ​ថា​ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​លោក​អ្នក​ឲ្យ​ទទួល​បាន​ជីវិត​សិច​កាន់​តែ​ប្រសើរ​ដែរ​ឬ​ទេ​?
លោក Pete McCall ដែល​ជា​អ្នក​ជំនាញ​ម្នាក់ ​បាន​អះ​អាង​ថា ការ​ហាត់​ប្រាណ​គឺ​ពិត​ជា​អាច​ ជួយ​ឲ្យ​លោក​អ្នក​កាន់​តែ​មាន​សេចក្ដី​សុខ​ផ្លូវ​ភេទ​ និយាយ​ជា​រួម​គឺ​សិច​ដែល​លោក​អ្នក​ពេញ​ចិត្ត​បំផុត​។​​ យ៉ាង​ណា​មិញ ការ​ហាត់​ប្រាណ​មាន​ច្រើន​ប្រភេទណាស់ ដូច្នេះ​តើ​ការ​ហាត់​ប្រាណ​ប្រភេទ​ណា​ខ្លះ​ដែល​​ជួយ​ឲ្យ​អ្នក​មាន​សិច​ប្រសើរ​ជា​ងមុន​?
ខាង​ក្រោម​នេះ​ គឺ​ជា​ប្រភេទ​នៃ​ការ​ហាត់​ប្រាណ​ចំនួន​៤ប្រភេទ​ដែល​អាច​ជួ​យ​លោក​អ្នក​បាន​៖
១- លើក​ទម្ងន់​
ការ​ហាត់​ដើម្បី​ពង្រឹង​ភាព​ខ្លាំង​ផ្នែក​រាយ​កាយ​ គឺ​ជា​អ្វី​ដែល​វេជ្ជ​បណ្ឌិត​ណែនាំ​សម្រាប់​ឲ្យ​លោក​អ្នក​ទទួល​បាន​ជីវិត​សិច​ដ៏​ប្រពៃ​។ ហេតុ​ផល​គឺ​ថា ការ​លើក​ទម្ងន់​ អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើងផលិ​តនូវ​អ័រម៉ូន​តេស្តូស្ទេរ៉ុន (អ័រម៉ូន​ភេទ) ដែល​អាច​ជួយ​ឲ្យ​បុរស​មាន​ថាម​ពល​សិច​ដ៏​ខ្លាំង​ក្លា​។ ការ​ហាត់​ប្រាណ​ដែល​ជួយ​បង្កើនសាច់ដុំ​នេះ អាចជួយ​នាំ​លោក​អ្នក​ឲ្យ​ទទួល​បាន​សិច​ដ៏​ល្អ​ប្រសើរ​ដោយ​ការ​ជួយ​ពង្រឹង​ស្មា​ និង​ដើមទ្រូង។ ការ​មាន​ភាព​រឹង​មាំ​ផ្នែក​ខាង​លើ​នៃ​រាង​កាយ​នេះ​ អាច​បង្កើន​នូវ​ភាព​អំណត់​ ហើយ​សាច់​ដុំ​នៅ​កន្លែង​ទាំង​នេះ គឺ​ជា​សាច់ដុំ​ដែល​ត្រូវ​ប្រើ​ នៅ​ពេល​អ្នកកំពុង​​រួម​ភេទ​។
២- Yoga  (ដូច​រូប) 
Yoga គឺ​ជា​ការ​ហាត់​ប្រាណតាម​បែប​ហិណ្ឌូ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​តាំង​សមាធិ​ដែរ​។ ការ​ហាត់​ប្រាណ​តាម​បែប Yoga នេះ​ ក៏​អាច​ជួយ​ជម្រុញ​ឲ្យ​លោក​អ្នក​ទទួល​បាន​ជីវិត​សិច​ដ៏​ល្អ​ផង​ដែរ​។ Yoga នឹង​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​សិច​ដ៏ប្រសើរ​ តាម​រយៈ​ការ​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ ទទួល​បាននូវ​អារម្មណ៍​សប្បាយ​រីក​រាយ​ដល់​កំពូល​នៅ​ពេល​ដែល​អ្នក​កំពុង​ប្រតិបត្ត​ការណ៍​។ Yoga អាច​ជួយ​ឲ្យ​លោក​អ្នក​មាន​គំនិត​បង្កើត​ថ្មី មាន​ការ​បត់​បែន​បាន​ល្អ ដែល​ទាំង​អស់​នេះ​ អាច​ធ្វើ​ឲ្យ​អ្នក​ទទួលបាន​នូវ​អារម្មណ៍​សិច​ដ៏​ប្រសើ​រក្រៃ​លែង​។ លើស​ពី​នេះ​ទៀត Yoga ក៏​អាច​ជួ​យ​ពង្រឹង​សាច់​ដុំ​របស់​អ្នក​បាន​ផង​ដែរ។
៣- ដើរ​ (ដើរ​ឲ្យ​បាន​លឿន)
នៅ​ក្នុង​ការ​សិក្សា​មួយទៅ​លើ​បុរស​ ៣១០០០នាក់ ដែល​មាន​អាយុ​លើស​ ៥០ឆ្នាំ ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ដោយ​ការ​ដើរ​លឿន នឹង​ជួយ​កាត់​បន្ថយ​អត្រា​អសមត្ថ​ភាព​ផ្លូវ​ភេទ​បាន​៣០ភាគ​រយ​។ ពិសេស​ជាង​នេះ​ទៅទៀត យោង​តាម​ការ​សិក្សា​មួយ​ផ្សេង​ទៀត ក៏​បាន​បញ្ជាក់​ដែរ​ថា សកម្មភាព​នៃ​ការ​ដើរ​ឲ្យ​បាន​លឿន អាច​ដុត​បំផ្លាញ​កាឡូរី​បាន​យ៉ាង​តិច​ ៣០០កាឡូរី​ក្នុង​មួយ​ថ្ងៃ​ (ស្មើ​នឹងការ​ដើរ​លឿន​ចម្ងាយ ២ម៉ាយល៍) ដែល​អាច​ជួយ​បន្ថយ​ហានីភ័​យ​នៃ​ការ​អសមត្ថ​ភាព​នៃ​លឹង្គ​ផង​ដែរ​។ ហេតុ​ផល​គឺ​ដោយ​សារ​តែការ​ដើរ​លឿន បាន​ជួយ​ជម្រុញ​ចលនាឈាម​រត់​ ឈាម​ហូរ​បាន​ល្អ ដែល​ជា​លទ្ធផល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ថាម​ពល​សិច​កាន់​តែ​ខ្លាំង​ និង​អាច​ប្រតិបត្តការសិច​បាន​យូរ​ផង​ដែរ​។
៤- ការ​ហែល​ទឹក​
នៅ​ក្នុង​ការ​សិក្សា​មួយ​ផ្សេង​ទៀត​របស់​សាកល​វិទ្យាល័យ​ Harvard ទៅលើ​បុរស​ និង​ស្រ្ដី​ ដែល​ជា​អ្នក​ហែល​ទឹក​ចំនួន ១៦០នាក់ ហើយ​យក​អ្នក​ដែល​​មាន​អាយុ​លើស​ពី​៦០ឆ្នាំ ប្រៀប​ធៀប​ជាមួយ​អ្នកមាន​អាយុ​ខ្ទង់​៤០ឆ្នាំ​។ ជា​លទ្ធផល​ អ្នក​ដែល​ហែល​ទឹក​យ៉ាង​ហោច​ណាស់​ ៣០នាទី​ រយៈ​ពេល​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ នឹង​ជួយ​បង្កើន​នូវ​សន្ទុះ​សិច​បាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​ហែល​ទឹក​ក៏​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់ ហើយ​ការ​ស្រក​ទម្ងន់​នេះ​ ក៏​ជួយ​ឲ្យ​លោក​អ្នក​មាន​សិច​កាន់​តែ​ប្រសើរ​ដែរ​។
សរុប​មក​វិញ អ្នក​មាន​ចាំ​បាច់​ធ្វើ​ការ​ហាត់​តាម​ខាង​លើ​ទាំង​អស់​នោះ​ទេ ពោល​គឺ​អ្នក​អាច​ហាត់​មួយ​ណា​ក៏​បាន​ដែរ ដើម្បី​ជួយ​ឲ្យ​ជួប​ប្រទះ​នឹង​ជីវិត​សិច​ដ៏​ប្រសើរ​ និង​ធ្វើ​ឲ្យដៃ​គូ​រ​របស់​អ្នក​ មិន​អាច​បំភ្លេច​អ្នក​បាន​នោះ​ទេ​។



អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.