តើលោកអ្នកធ្លាប់ស្គាល់ស្ដេចកណ្ដៀរ ឬរាជនីកណ្ដៀរដែរឬទេ? វាជាសត្វកណ្ដៀរដែលធំជាងគេនៅក្នុងដំបូក ប៉ុន្ដែមិនមែនមាននៅគ្រប់ដំបូកកណ្ដៀរទាំងអស់នោះទេ ពោលគឺជាសត្វដែលកម្រនឹងរកបាន។
យោងតាម លោក Abdul Rahim Abu Bakar ដែលជាអ្នកដែលជំនាញខាងសត្វល្អិតរបស់ក្រុមហ៊ុន Metro Ahad ប្រទេសម៉ាឡេស៊ី បានថ្លែងឲ្យដឹងថា ការទទួលទានស្ដេចកណ្ដៀរ មុនពេលរួមភេទ អាចជួយឲ្យបុរសមានថាមពលសិច និងចំណង់សិចខ្លាំងដូចក្របីឡើង ក ដូច្នេះដែរ។ បុរសជនជាតិម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា ស្ដេចកណ្ដៀរ មាននូវសារធាតុពិសេស ស្រដៀងនឹងថ្នាំសម្រើបដ៏ល្បី វីយ៉ាក្រា (Viagra) ដែរ។
លោក Bakar បានប្រាប់ទៀតថា បុរសត្រូវលេបស្ដេចកណ្ដៀរនេះទាំងរស់រយៈពេល ១៥នាទី មុនពេលចាប់ផ្ដើមរួមភេទ ដែលវានឹងធ្វើឲ្យយុទ្ធនាការប្រយុទ្ធលើគ្រែរបស់អ្នកទទួលបាននូវប្រសិទ្ធភាព និងភាពពេញចិត្តយ៉ាងខ្ពស់។
បុរសវ័យ ៤៥ឆ្នាំ ដែលចាប់ផ្ដើមទទួលទានស្ដេចកណ្ដៀរតាំងពី៧ឆ្នាំមុននេះ បានបន្ថែមទៀតថា ប្រសិទ្ធភាពរបស់វា គឺប្រៀបបាននឹងការរត់ម៉ារ៉ាតុងចម្ងាយ៤០គីឡូម៉ែត្រមិនឈប់អញ្ចឹង។
នៅស្រុកខ្មែរយើងប្រហែលជាគ្មានការដាក់លក់ស្ដេចកណ្ដៀរនោះទេ ដូច្នេះអ្នកអាចរកវាដោយខ្លួនឯង។ ចំពោះនៅប្រទេសម៉ាឡេស៊ីវិញ លោក Bakar បានបញ្ជាក់ថា ស្ដេចកណ្ដៀរមួយ អាចលក់បានដល់ទៅ ២៥០០រីងហ្គីត (ប្រហែល៨៤១ដុល្លារអាមេរិក) ទៅ៥០០០រីងហ្គីត ទៅតាមទំហំ និងពណ៌របស់វា(កាន់តែធំ កាន់តែថ្លៃ)។ គាត់ក៏បានប្រាប់ដែរថា គាត់អាចរកលុយដាក់ហោប៉ៅបានដល់ទៅ ៧០០០រីងហ្គីត ដោយគ្រាន់តែលក់ស្ដេចកណ្ដៀរបីបណ្ណោះ។
ទោះបីជាមានការ អះអាងបែបនេះក៏ដោយ ក៏អ្នកជំនាញខាងសុខភាពផ្លូវភេទម្នាក់ដ៏ល្បីនៅម៉ាឡេស៊ី គឺលោក Datuk Ismail Thamby បានបដិសេធចំពោះការអះអាងនេះ ដោយគាត់បានប្រាប់ថា នេះគឺគ្រាន់តែជាជំនឿតគ្នាពីបុរាណប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ប្រសិនបើវាមានប្រសិទ្ធភាពមែននោះ គឺវាគ្រាន់តែជាចិត្តសាស្រ្ដរបស់ធម្មជាតិប៉ុណ្ណោះ ព្រោះអ្នកដែលទទួលទានវា បានជឿថាវាមានប្រសិទ្ធភាពរួចបាត់ទៅហើយ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment