អត្ថបទថ្មីៗ :

សិច​នៅ​វ័យ​ក្មេង​ពេក លែង​លះ​ក៏នៅ​វ័យ​ក្មេង​ដែរ​

Wednesday, December 7, 2011


ដៃ​គូ​រួម​ភេទ​
ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ​ Iowa របស់​អាមេរិក​បាន​បង្ហាញ​​ថា ស្រ្ដី​ដែល​បាន​ស្គាល់​ជាតិ​សិច​តាំង​ពី​នៅ​វ័យ​ក្មេង​ គឺ​មាន​អត្រា​លែង​លះ​ខ្ពស់ ជា​ពិសេស​ប្រសិន​បើ​សិច​លើក​ដំបូង​នោះ​គឺ​ជា​សិច​ដែល​មិន​ពេញ​ចិត្ត​។
លទ្ធ​ផល​នៃ​ការ​សិក្សា​ដែល​បាន​បោះ​ពុម្ភ​ក្នុង​ព្រឹត្ត​បត្រ​ Journal of Marriage and Family នេះ​​ បាន​រកឃើញ​ថា ស្រ្ដីដែល​ចាប់ផ្ដើម​រួម​ភេទ​ជា​លើក​ដំបូង​នៅ​វ័យ​ក្មេង​ បាន​លែង​លះ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​នៃ​ការ​រៀប​ការមាន​ចំនួន ៣១​% ខណៈ​ដែល ៤៧%​ផ្សេង​ទៀត​ លែង​លះ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។ ចំណែក​ឯ​អត្រា​លែង​លះ​របស់​ស្រ្ដី​ដែល​ពន្យា​រ​ការ​រួម​ភេទ រហូត​ដល់​ពេញ​វ័យ​ គឺ​មាន​ទាប​ជាង​នេះ​ ពោល​គឺមាន​តែ ១៥% ប៉ុណ្ណោះ​ដែល​លែង​លះ​ក្នុង​រយៈ​ពេល ៥ឆ្នាំ និង​២៧% ក្នុង​រយៈ​ពេល ១០ឆ្នាំ​។
លោក​សាស្រ្ដា​ចារ្យ​ Anthony Paik ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​លើ​បញ្ហា​នេះ​​ បាន​ធ្វើ​ការ​វិភាគ​លើ​ការ​ឆ្លើយ​សំនួរ​ស្ទង់​មតិ​របស់​ ស្រ្ដី​ដែល​ធ្លាប់​រៀប​ការ​រួច​ ចំនួន ៣៧៩៣នាក់។ ជា​លទ្ធផល​ បាន​បង្ហាញ​ថា ការ​រួម​ភេទ​លើក​ទី​មួយ​ដែល​ធ្វើ​ឡើង​ទាំង​មិន​ចង់ ឬ​ចង់​ដែរ​​​តែ​មិន​សូវ​ជា​ខ្លាំង មាន​ការ​ទាក់​ទង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​លែង​លះ​។ ប្រសិន​បើ​ស្រ្ដី​ទាំង​នោះ បាន​ជ្រើ​ស​រើស​ដោយ​ខ្លួន​ឯង​ថា​នឹង​បាត់​បង់​ព្រហ្ម​ចារី​នៅ​វ័យ​ក្មេង ការ​លែង​លះ​ក៏​ខ្ពស់​ដូច​គ្នា​។ 
អាយុ​ដែល​សំដៅ​លើការ​រួម​ភេទ​ទាំង​វ័យ​ក្មេង​ គឺ​សំដៅ​លើ​ក្មេង​ស្រី​ដែល​រួម​ភេទ​ជា​លើក​ដំបូង​នៅ​ក្រោម​អាយុ ១៦ឆ្នាំ​ ដែល​ក្មេង​ស្រី​ទាំង​នោះ​ នឹង​ប្រឈម​មុខ​នឹង​ការ​លែង​លះ​ខ្ពស់​បំផុត។
ការ​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា ៣១​ភាគ​រយ​នៃ​ស្រ្ដី​ដែល​មាន​បទពិសោធន៍​រួម​ភេទ​នៅ​វ័យ​ក្មេង​ ច្រើន​តែ​មាន​ដៃ​គូ​ច្រើនមុន​រៀប​ការ​ ខណៈ​ដែល​ស្រ្ដី​ដែល​រង់​ចាំ​ដល់​ពេញ​វ័យ​មាន​តែ ២៤​ភាគ​រយ​ប៉ុណ្ណោះ​ដែល​មាន​ដៃគូ​លើ​ស​ពី​មួយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ស្រ្ដី​ប្រមាណ​ មួយ​ភាគ​បួន​ ដែល​ស្គាល់​ជាតិ​សិច​នៅ​វ័យ​ក្មេង​ គឺ​មាន​កូន​មុន​ពេល​រៀប​ការ​ ច្រើន​ជាង​ស្រ្ដី​ដែល​រង់​ចាំ​ដល់​ពេញ​វ័យ​ ដែល​មាន​តែ​ ១ក្នុង​​ចំណោម​១០នាក់​ប៉ុណ្ណោះ​។
ក្រៅ​ពី​លទ្ធ​ផល​ខាង​លើនេះ ក៏​មាន​ការ​រក​ឃើញ​ដែរ​ថា ស្រ្ដីដែល​រួម​ភេទ​នៅ​ក្រោមអាយុ ១៨ឆ្នាំ​ស្ទើ​តែ​ទាំង​អស់ គឺ​មិន​មែន​ធ្វើ​តាម​ចិត្ត​របស់​ខ្លួន​នោះ​ទេ ដែល​នេះ​អាច​មក​ពី​បង្ខំ ឬ​លួង​លោម​ផ្សេង​ៗ​។ លទ្ធ​ផល​ដដែល​នេះ​បាន​បង្ហាញ​ទៀត​ថា មាន​តែ​១%​ប៉ុណ្ណោះ​ដែល​បាន​សម្រេច​ចិត្ត​រួម​ភេទ​នៅ​អាយុ​១៣​ឆ្នាំ ឬ​ក្មេង​ជាង​នេះ, ៥% នៅ​អាយុ​ ១៤ ​ឬ​១៥​ឆ្នាំ, ១០% នៅ​អាយុ ១៦ឬ ១៧ឆ្នាំ ខណៈ​ដែល ៤២​%​ បាន​ឆ្លើយ​ថា រួម​ភេទ​លើក​ដំបូងនៅ​អាយុ ១៨ឆ្នាំ​ ហើយ​សល់​ពី​នេះ​គឺ​ជា​អ្នក​ដែល​មាន​អាយុ​លើស​១៨ឆ្នាំ​។
សរុប​មក​វិញ អ្វី​ដែល​ជា​ការ​លើក​ឡើង​នេះ គឺ​គ្រាន់​តែជា​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​ចិត្ត​រួម​ភេទ​មុន​ពេល​រៀប​ការ​ គឺ​មិន​ត្រូវ​បាន​ឲ្យ​តម្លៃ​នៅ​ក្នុង​សង្គម​ខ្មែរ​នោះ​ទេ ហើយ​ក៏​ប៉ះពាល់​ទាំង​សុខ​ភាព​ និង​វប្ប​ធម៌​ប្រពៃ​ណី​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.