អត្ថបទថ្មីៗ :

រៀប​ការ​ ធ្វើ​ឲ្យ​ធាត់​មែន​ទេ?

Wednesday, December 7, 2011

គូ​ស្វាមី​ភរិយា​
តើ​ការ​រៀប​ការ​ អាច​ធ្វើ​ឲ្យ​ធាត់​មែន​ទេ? ចុះ​ចំណែក​ការ​លែង​លះវិញ យ៉ាង​ម៉េច​ដែរ?
ចម្លើយ​គឺ​ថា ទាំង​ការ​រៀប​ការ​ និង​ការ​លែង​លះ​ សុទ្ធ​តែ​ធ្វើ​ឲ្យ​យើង​ធាត់​បាន​ដូ​ច​គ្នា ប៉ុន្ដែ​ខុស​គ្នា​ត្រង់​ថា ស្រ្ដី​គឺ​ជា​អ្នក​ដែល​ប្រឈម​នឹង​ការ​ធាត់​នៅ​ពេល​រៀប​ការ ខណៈ​ពេល​ដែល​បុរស​នឹង​ធាត់​នៅ​ពេល​លែង​លះ។
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ឡើង​ទម្ងន់​ គឺ​មិន​កើត​ឡើង​ច្រើន​ចំពោះមនុស្ស​ក្មេងៗ​នោះ​ទេ ប៉ុន្ដែ​ក្មេង​ៗ​ដែល​ធាត់​ គឺ​ដោយ​សារ​តែ​ពួក​គេ​ ខ្វះ​សកម្មភាព​ផ្នែក​រាង​កាយ និង​ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ​។ ចំណែក​ឯ​ចាស់​ៗ​វិញ គឺ​​​អាច​ប្រឈម​នឹង​ភាព​ធាត់​ មិន​​មែន​ដោយ​សារ​តែ​ពីរ​មូល​ហេតុ​ខាងលើ​នេះ​ទេ ប៉ុន្ដែ​ការ​រៀប​ការ និង​ការ​លែង​លះ​ ក៏​បង្កើន​ហានីភ័យ​នៃ​ការ​ឡើង​ទម្ងន់​ផង​ដែរ ពោល​គឺ​សម្រាប់​អ្នក​មាន​វ័យ​ពី ៣០​ ទៅ ៥០ឆ្នាំ​ ហើយ​ផល​ប៉ះ​ពាល់ (ធាត់​ជ្រុល) នឹង​កាន់​តែ​មាន​ខ្លាំង​នៅ​ពេល​វ័យ​កាន់​តែ​ចាស់​។
លោក Dmitry Tumin ដែល​ជា​អ្នកស្រាវ​ជ្រាវ​ម្នាក់​ ដែល​មក​ពី​សាកល​វិទ្យាល័យ Ohio State University បាន​និយាយ​នៅក្នុង​សន្និសិទកាសែត​ថា នៅ​ពេល​ដែល​មនុស្ស​ឈាន​ដល់​វ័យ​ចាស់​ ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត ដែល​មាន​ដូច​ជា ការ​រៀប​ការ ឬ​ការ​លែង​លះ គឺ​ជា​ការ​ប៉ះ​ពាល់​ចំពោះ​ទម្ងន់​ធំ​បំផុត​។
នៅ​ក្នុងការ​សិក្សា​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ត្រួ​ត​ពិនិត្យ​ទៅ​លើ​ក្រុម​មនុស្ស​ ជាង​១ម៉ឺ​ន​នាក់ ដែល​មាន​អាយុ ១៤ ទៅ​២២​ឆ្នាំ​ ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​​តាំង​ពី​ឆ្នាំ ១៩៨៦ ដល់​ឆ្នាំ ២០០៨។​
ក្រោយ​ពី​បាន​សិក្សា​រួច​រាល់ លទ្ធ​ផល​បាន​បង្ហាញ​ថា ការ​រៀប​ការ និងការលែង​លះ​ គឺ​សុទ្ធ​តែ​ជះ​ឥទ្ធិ​ពល​ដល់​ការ​ប្រែ​ប្រួល​ទម្ងន់​ ពោល​គឺ​នឹង​ឡើង​ទម្ងន់​ ៧ ទៅ​២០​ផោន លើស​អ្នក​ដែល​មិន​ធ្លាប់​រៀប​ការ​។​ 
ប៉ុន្ដែ​ ការ​រៀប​ការ និង​ការ​លែង​លះ​ គឺ​មាន​ផល​ប៉ះ​ពាល់​ខុស​គ្នា​ឆ្ងាយ​ណាស់​ រវាង​បុរស​ និង​ស្រ្ដី​។ សម្រាប់​ស្រ្ដី ការ​ឡើង​ទម្ងន់​ខ្លាំងបំផុត​ គឺ​រយៈ​ពេល ២ឆ្នាំ​ក្រោយ​រៀប​ការ ខណៈ​ដែល​បុរស​វិញ អាច​នឹង​ឡើង​ទម្ងន់​ខ្លាំង ក្រោយ​ពី​បែក​ដំណេក​ជាមួយ​ភរិយា (លែង​លះ)។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់​ថា មូល​ហេតុ​ដែល​ស្រ្ដី​ឡើង​ទម្ងន់​ក្រោយ​ពេល​រៀប​ការ គឺ​អា​ច​បណ្ដាល​មក​ពី​ស្រ្ដី​មាន​កិច្ច​ការ​ត្រូវ​ធ្វើ​ច្រើន​ (កិច្ច​ការ​ផ្ទះ) ដូច្នេះ​ស្រ្ដីគ្មាន​ពេល​វេលា​ច្រើន​ដើម្បី​ធ្វើ​ការ​ហាត់​ប្រាណ​នោះ​ទេ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ  មូល​ហេតុ​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ មូលហេតុ​ផ្សេង​ទៀត​ នឹងត្រូវ​បង្ហាញ​នៅ​ពេល​មា​​ន​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​។​


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.