លោកបណ្ឌិត Christopher W. Kuzawa រួមនិងអ្នកស្រាវជ្រាវដទៃទៀតដែលមកពីសាកលវិទ្យាល័យ Northwestern បាននិយាយថា ការសិក្សាចុងក្រោយនេះ គឺច្បាស់ណាស់ ថាបុរសបានធ្លាក់ចុះនូវកម្រិតអ័រម៉ូនសិច ក្រោយពីបានក្លាយជាឪពុក។
ក្រុមអ្នកស្រាវជ្រាវទាំងនេះបានធ្វើការត្រួតពិនិត្យទៅលើទិន្នន័យនៃបុរសវ័យក្មេងជនជាតិភីលីពីនចំនួន ៥០០នាក់ រយៈពេល៥ឆ្នាំ។ កម្រិតអ័រម៉ូនតេស្តូស្ទេរ៉ូនរបស់បុរសម្នាក់ៗ ត្រូវបានត្រួតពិនិត្យមើលនៅពេលចាប់ផ្ដើមការសិក្សា និងនៅពេលបញ្ចប់ការសិក្សាស្រាវជ្រាវនេះ។
បុរសទាំងនោះគឺសុទ្ធសឹងតែនៅលីវ ហើយមិនមានកូននោះទេ នៅរយៈពេលចាប់ផ្ដើមនៃការស្រាវជ្រាវ។ ប៉ុន្ដែប្រហែលមួយភាគបីនៃពួកគេទាំងអស់ បានក្លាយជាប្ដី និងជាឪពុកជាលើកដំបូងរបស់ពួកគេក្នុងកំឡុងពេលនៃការស្រាវជ្រាវ៥ឆ្នាំនេះ។
ជាលទ្ធផល បុរសនៅលីវដែលមានកម្រិតអ័រម៉ូនតេស្តូស្ទេរ៉ូនខ្ពស់នៅពេលចាប់ផ្ដើមនៃការស្រាវជ្រាវ បានធ្លាក់ចុះនៃអ័រម៉ូនដ៏សំខាន់នេះ នៅពេលដែលពួកគេស្វែងរកដៃគូនជីវិត ហើយក្លាយជាឪពុករបស់គេ។ ឪពុកថ្មីៗទាំងនោះ បានធ្លាក់ចុះកម្រិតនៃអ័រម៉ូនសិចនេះ ច្រើនជាងបុរេសដែលមានអាយុដូចគ្នាតែមិនទាន់មានកូន។
មិនត្រឹមតែប៉ុណ្ណោះទេ បុរសដែលជាប្ដីដ៏ល្អ ពោលគឺចំណាយពេលមើលថែរក្សាកូនរបស់ខ្លួន កាន់តែមានអ័រម៉ូននេះទាបខ្លាំង បើធៀបជាមួយបុរសដែលមិនសូវថែរក្សាកូន។
លោក Lee T. Gettler ដែលដឹកនាំការស្រាវជ្រាវនេះបានថ្លែងថា ភាពជាឪពុកទាមទារឲ្យមានតម្រូវការច្រើន ទាំងផ្នែកអារម្មណ៍ និងផ្នែកផ្លូវកាយ ហើយជីវសាស្រ្ដរបស់បុរសបានផ្លាស់ប្ដូរដើម្បីជួយតម្រូវតាមតម្រូវការទាំងអស់នេះ។
ទោះបីជាយ៉ាងណាក៏ដោយ ការមានកម្រិតអ័រម៉ូនតេស្តូស្ទេរ៉ូនខ្ពស់ពេក អាចប្រឈមមុខជាមួយនឹងមហារីកក្រពេញប្រូស្ដាត ជំងឺស្រ្ដូក ជំងឺបេះដូង និងថែមទាំងធ្វើឲ្យធ្លាក់ចុះការចងចាំទៀតផង។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment