ការសិក្សាថ្មីមួយបានរកឃើញថា ការស្រកទម្ងន់ អាចបង្កើនសុខភាពផ្លូវភេទសម្រាប់អ្នកដែលធាត់ជ្រុល ជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទីពីរ។
ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលីនេះ បានធ្វើការពិសោធន៍ទៅលើមនុស្សធាត់ជ្រុលដែលកើតជំងឺទឹកនោមផ្អែមប្រភេទពីរ ដោយឲ្យពួកគេទទួលទាននូវអាហារដែលមានកាឡូរីទាប ឬមានកម្រិតភាពធាត់ទាប មានប្រូតេអ៊ីនខ្ពស់ និងអាហារដែលមានជាតិកាបូហាយដ្រាតទាប និយាយជារួមគឺកាត់បន្ថយកាឡូរីដល់ទៅ៦០០កាឡូរីក្នុងមួយថ្ងៃ។
ជាលទ្ធផល ក្រោយពីស្រកទម្ងន់បាន៥ភាគរយ បាននាំឲ្យអ្នកធាត់ៗទាំងនោះ មាននូវភាពរំញោចផ្លូវភេទខ្ពស់ និងបង្កើនចំណង់ផ្លូវភេទ រយៈពេល ៨សប្ដាហ៍ ហើយការមានសិចប្រសើរជាងមុននេះ នឹងបន្តរហូតដល់ ១២ខែឯណោះ។
លោក Gary Wittert មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្ដាលីដែលដឹកនាំការស្រាវជ្រាវនេះ បានថ្លែងថា ការសិក្សារកឃើញនាពេលនេះ គឺជាភស្ដុតាងដែលបញ្ជាក់ថា ការមិនធាត់ពេក គឺអាចជួយជីវិតសិចបាន។
មិនត្រឹមតែប៉ុណ្ណោះទេ ការសិក្សាថ្មីនេះ ក៏ហាក់ដូចជាស៊ីគ្នានឹងលទ្ធផលនៃការស្រាវជ្រាវមុនមកដែរ។ ការសិក្សាមុននេះ បានបង្ហាញថា ការផ្លាស់ប្ដូរនូវទម្លាប់រស់នៅ អាចជួយឲ្យមានផលល្អចំពោះសុខភាពផ្លូវភេទបាន។
លោក Gary បានបន្ថែមដែរថា ដោយមិនចាំបាច់លេបថ្នាំដែលកំពុងមានប្រជាប្រិយភាព អ្នកគ្រាន់តែធ្វើឲ្យស្រកទម្ងន់ ក៏អាចជួយឲ្យអ្នកមានភាពល្អប្រសើរចំពោះសុខភាពផ្លូវភេទរបស់អ្នកបានដែរ។
អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
|
0 comments:
Post a Comment