អត្ថបទថ្មីៗ :

អត្ថ​ប្រយោជន៍​១០យ៉ាងដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នៃ​សិច​!

Wednesday, December 7, 2011

សិច​មានប្រយោជន៍​ច្រើន តែ​ត្រូវ​តែជា​សិច​ដែល​ត្រឹម​ត្រូវ​
សិច​ដែល​ត្រឹម​ត្រូវ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់ ក្រៅ​ពី​បន្កើន​ទំនាក់​ទំនង​ស្នេហា​ឲ្យ​កាន់​តែ​ជ្រាល​ជ្រៅ​នៃជីវិត​ប្ដី​ប្រពន្ធ​។ យោង​តាម​លោក​ Joy Davidson ដែល​ជា​បណ្ឌិត​ទស្សនវិទ្យា​ផ្នែក​ចិត្ត​សាស្រ្ដ និង​ជា​អ្នក​ជំនាញ​ខាង​សិចនៅរដ្ឋ​ធានី​ញូវ​យ៉ក​នៃ​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា សិច​មាន​ប្រយោជន៍ចំពោះ​សុខ​ភាព ទាំង​សុខ​ភាព​ផ្លូវ​កាយ និង​សុខ​ភាព​ផ្លូវ​ចិត្ត​។
ខាង​ក្រោម​នេះ​គឺ​ជា​អត្ថ​ប្រយោជន៍​ទាំង​១០ នៃ​សិច​៖
១- សិច​បន្ធូរ​អារម្មណ៍​ស្រ្ដេស​ន៍​
អត្ថ​ប្រយោជន៍​ដ៏​ធំ​បំផុត​នៃ​សិច​ គឺ​ការ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ និង​កាត់​បន្ថយ​ស្រ្ដេសន៍​ នេះ​បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេសស្កុត​លែន។
២- សិច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
សុខ​ភាព​សិច​ដ៏​ល្អ​ មាន​ន័យ​ថា​សុខ​ភាព​រាងកាយ​របស់​អ្នក​កាន់​តែ​ល្អ​។ ការ​រួម​ភេទម្ដង ទៅ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ គឺ​ធ្វើ​ឲ្យ​កម្រិត​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជួយ​ការពារ​ខ្លួន​អ្នក​ពីជំងឺ​ផ្សេង​ៗ​កាន់​តែ​ប្រសើ​រ​ឡើង​។
៣- សិច​ដុត​បំផ្លាញ​កាឡូរី​
ការ​រួម​ភេទរយៈ​ពេល ៣០នាទី​ អាច​ដុត​បំផ្លាញ​ ៨៥នៃ​កាឡូរី​ ឬ​ច្រើន​ជាង​នេះ​។ រឹត​អស្ចារ្យ​ជាង​នេះ​ទៀត ប្រសិន​បើ​អ្នករួម​ភេទ​ម្ដង​ ៣០នាទី រយៈ​ពេល​ ៤២​ដង នោះ​អ្នក​នឹង​អាច​ដុត​បំផ្លាញ​កាឡូរី​ដល់​ទៅ ៣៥៧០​ឯណោះ​ ដែល​ចំនួន​នេះ​វា​សម​ល្ម​ម​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ហើយ​។ អ្នក​ស្រី​បណ្ឌិត​ Patti Britton ដែលជា​សិច​វិទូមក​ពី​អាមេរិក​បាន​និយាយ​ដែរ​ថា សិច​គឺ​ជា​ការ​ហាត់​ប្រាណ​មួយ​ដ៏​ល្អ​ ទាំង​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។
៤- សិច​ជំនួយ​​សុខភាព​បេះ​ដូង
ខណៈ​ពេល​ដែល​មនុស្ស​ចាស់​មួយ​ចំនួន​ មាន​ការ​បារម្ភ​ថា ការ​ប្រឹង​ប្រែង​កំឡុង​ពេល​សិច អា​ច​ឲ្យ​ពួក​គាត់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​នោះ តាម​ពិត​ទៅ​មិន​មែន​នោះ​ទេ​ បើ​យោង​តាម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​អង់​គ្លេស​។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ជា​ប្រចាំ មិន​ទាក់​ទង​អ្វីជាមួយ​នឹង​ជំងឺ​ស្រ្ដូក ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​នោះ​ទេ​។
អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​រួមភេទ​ ពីរ​ដង​ឡើង​ទៅ​ក្នុង​មួយ​សប្ដាហ៍​ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​គាំ​ង​បេះ​ដូង​បាន​ដល់​ទៅ​ពាក់​កណ្ដាល​ឯណោះ បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​រួម​ភេទ​តិច​ជា​ង​ម្ដង​ក្នុងមួយ​ខែ​។
៥- សិច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពេញ​ចិត្ត​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​
តាម​រយៈការ​ស្រាវ​ជ្រាវ​របស់​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ តិច​សាស សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា សិច​ក៏​អាច​ជួយ​ជម្រុញ​ចិត្ត​មនុស្ស​ឲ្យ​ពេញ​ចិត្ត​លើ​ខ្លួន​ឯង ជឿជាក់ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។
អ្នក​ស្រីបណ្ឌិត Gina Ogden ដែល​ជា​សិច​វិទូ មក​ពី​ឃែម​ប្រ៊ីក បាន​ឲ្យ​ដឹង​ដែរ​ថា ទោះ​បី​ជា​មនុស្ស​មាន​អារម្មណ៍​ពេញ​ចិត្ត​ខ្លួន​ឯ​ង​ស្រាប់​ក៏​ដោយ ក៏​សិច​នៅ​តែ​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​កាន់​តែ​ប្រសើរ​។
៦- សិច​បង្កើន​ភាព​ស្និទ្ធ​ស្នាល
ការ​រួមភេទ ដែល​អាច​ដល់​ចំណុច​សុខ​ស្រួល​នៃ​តម្រេក អាច​បង្កើនកម្រិត​នៃ​អ័រម៉ូន អុក​ស៊ីតូស៊ីន ដែល​ជា​អ័រម៉ូន​នៃ​សេចក្ដី​ស្រឡាញ់ ដែល​អាច​ជួយ​ឲ្យ​យើង​ កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល និងមាន​ទំនុក​ចិត្ត​លើ​ដៃ​គូ។ ការ​អះ​អាង​បែប​នេះ គឺ​យោង​តាម​ការ​រក​ឃើញ​របស់​​ក្រុម​អ្នក​ស្រាវ​​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Pittsburgh នៅ​រដ្ឋ​ North Carolina នៃ​សហរដ្ឋ​អាមេរិក ។
៧- សិចកាត់​បន្ថយ​ការ​ឈឺ​ចាប់​
ដូច​ដែល​បញ្ជាក់​ក្នុង​ចំណុច​ទី ៦ខាង​លើ សិច​អាច​បង្កើន​កម្រិត​អ័រម៉ូន អុកស៊ី​តូស៊ីន ហើយ​អ្វី​ដែល​ទាក់​ទង​នឹង​អ័រម៉ូន​នេះ គឺ​នៅ​ពេល​ដែល​អ័រម៉ូន​ស្នេហា​នេះ​កើន​ឡើង កម្រិត​នៃ​ការ​ឈឺ​ចាប់​ក៏​ធ្លាក់​ចុះ​ដែរ​។ ដូច្នេះ​ប្រសិន​បើ​អ្នក​ឈឺ​ក្បាល ឈឺ​សន្លាក់​ដៃ​ជើង អ្នក​នឹង​អាច​បាន​ធូរ​ស្បើយ​ខ្លះ​ ក្រោយ​ពេល​រួមភេទ​ហើយ​។
៨- សិច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​
អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​របស់​ប្រទេស​អូស្រ្ដាលី​ បាន​រក​ឃើញ​ថា បុរស​ដែល​រួមភេទ​៥ដង ឬ​លើ​សពី​នេះ ក្នុង​មួយ​សប្ដាហ៍​ នៅ​ក្នុង​អាយុ​ខ្ទង់​២០ឆ្នាំ (២០ទៅ២៩) អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ការ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​បាន​នៅ​ពេល​ដែល​ពួកគេ​ឈាន​ចូល​ដល់​វ័យ​ខ្ទង់​៣០ឆ្នាំ​ឡើង​ទៅ​។
៩- សិច​ ល្អ​សម្រាប់​ត្រកៀក​របស់​ស្រ្ដី​
ការ​រួមភេទ​ ដោយ​ដាក់​ត្រកៀក​របស់​អ្នក​រៀប​ជាប់​នឹង​កម្រាល​ គឺ​ដូច​ជា​ការ​ហាត់​ប្រាណ​ជំនួយ​ត្រកៀក​របស់​អ្នក​ដែរ។ វា​មិន​ត្រឹម​តែធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សុខ​ស្រួល​ខ្លាំង​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ល្អ​សម្រាប់​តំបន់​ត្រកៀក​របស់​អ្នក​ផង​ដែរ​។ ដូច្នេះ​បើ​អ្នក​គ្មាន​ពេល​ហាត់​ប្រាណ​បែប​នេះទេ អ្នក​គួរ​តែ​ឆ្លៀត​ធ្វើ​វា​​ នៅ​ពេល​អ្នក​រួមភេទ​ក៏​បាន​ដែរ​។
១០- សិច ជួយ​ឲ្យ​លោក​អ្នក​គេង​លក់​ស្រួល
ការ​ឈាន​ទៅ​ដល់​ចំណុចកំពូល​នៃ​សិច​ ក៏​អាច​ជួយ​ឲ្យ​លោក​អ្នក​គេង​លក់​ស្រួល​បាន​ដែរ។ ការ​គេង​គ្រប់​គ្រាន់​ ក៏​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​សុខ​ភាព​ផ្សេង​ៗ​ទៀត​ ដូចជា រក្សា​ទម្ងន់​ឲ្យ​នៅ​ស្ថេរ និង​ការពារ​ជំងឺ​លើស​ឈាម​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.