អត្ថបទថ្មីៗ :

បុរស​ពូកែ​ស្ដាប់​ មាន​សិច​ល្អ​ប្រសើ​រ

Wednesday, December 7, 2011

បុរស​ដែល​ពូកែ​ស្ដាប់​ដៃ​គូ​
ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដៃ​គូ​ជា​ស្រ្ដី​របស់​លោក​អ្នក​ គឺ​ជា​រឿង​ដែល​ចម្បង​​ ប្រសិន​បើ​អ្នក​ចង់​បាន​នូវ​សេចក្ដី​សុខ​នៃ​ជីវិត​សិចរបស់​អ្នក​។​ បុរស​ដែល​យល់​ពី​អារម្មណ៍​របស់​ដៃ​គូ​ ធ្វើ​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជា​មួយ​ដៃ​គូ ហើយ​និង​ពូកែ​ស្ដាប់​នូវ​អ្វី​ដែល​នាង​និយាយ​ដោយ​ភាព​យក​ចិត្ត​ទុក​ដាក់ គឺ​នឹង​ទទួល​បាន​នូវ​ជីវិត​សិច​ដ៏​គាប់​ប្រសើរ និង​ធ្វើ​ឲ្យ​ដៃ​គូ​ទទួល​បាន​នូវ​សេចក្ដី​សុខ​ដល់​កំពូល​​។ ការ​អះ​អាង​បែប​នេះ​ គឺ​យោងតាម​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាលា​វេជ្ជ​សាស្រ្ដ​សាធារណៈ Johns Hopkins Bloomberg សហរដ្ឋ​អាមេរិក​។
អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ បាន​រក​ឃើញថា ការ​រីក​រាយ​ផ្នែក​អារម្មណ៍​សិចរបស់​ស្រ្ដី ​គឺ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ដៃ​គូ​នាង​យ៉ាង​ខ្លាំង​។ នាង​នឹង​ទទួល​បាន​នូវ​សេចក្ដី​សុខ​កាន់​តែ​ប្រសើ​រ ​ប្រសិន​បើ​ ដៃ​គូ​របស់​នាង​ចេះ​យល់​ពី​នាង ដឹង​ពី​អ្វី​ដែល​នាង​ត្រូវ​ការ​នោះ​។
លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​អាមេរិក ដែល​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្ត​បត្រ​សុខ​ភាព​របស់​អាមេរិក​នេះ បាន​កើត​ឡើង​ចេញ​ពី​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​ប្រមូល​ពី​ក្រុម​សិស្ស​និស្សិត​ប្រមាណ ៣២០០នាក់​ អាយុ​១៨ ទៅ​២៦​ឆ្នាំ​ ដែល​ត្រូវ​បាន​គេ​ស្ទង់​មតិ​កាល​ពី​ឆ្នាំ​២០០១ ដល់​២០០៣​។​ អ្នក​ចូល​រួម​ទាំង​អស់​ ត្រូ​វបាន​ស្នើរ​ឲ្យ​ឆ្លើយ​នូវ​សំណួរ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ​ជា​ច្រើន មុន​នឹង​ទទួល​បាន​នូវ​លទ្ធផល​នា​ពេល​នេះ​។
ការ​ស្រាវ​ជ្រាវ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា បុរស​ចំនួន​ ៨៧​ភាគ​រយ​ បាន​ឈាន​ដល់​ចំណុច​កំពូល​នៃ​តម្រេកគ្រប់​ពេល​នៃ​ការ​រួម​ភេទ ឬ​ក៏​ស្ទើរ​តែ​គ្រប់​ពេល​​ ខណៈ​ដែល​ស្រ្ដី​វិញ មាន​តែ​៤៧ភាគ​រយ​ប៉ុណ្ណោះ​។ ទន្ទឹម​គ្នា​នោះ​ដែរ គេ​ក៏​បាន​រក​ឃើញ​​ផង​ដែរ​ថា បុរស​មាន​ការ​ពេញ​ចិត្ត​នឹង​ការ​ប្រើ​មាត់​ដើម្បី​ផ្ដល់​សេចក្ដី​ដល់​ដៃ​គូ​ ច្រើន​ជាង​ស្រ្ដី​ ដែល​មិន​សូវ​ពេញ​ចិត្ត​រឿង​នេះ​ប៉ុន្មាន​នោះ​ទេ​។
អ្នក​ស្រី​ Adena Galinsky ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​ផ្នែក​សិច​នេះ បាន​និយាយ​ថា​ សុខ​ភាព​ផ្លូវ​ភេទ គឺ​រួម​មាន​ភាព​គ្មាន​ជំងឺ ហើយ​នឹង​សេចក្ដី​សុខ​នៃ​សិច​។ អ្នក​ស្រី​ក៏​បាន​បន្ដ​ទៀត​ថា រាល់ដៃ​គូ​​ដែល​មាន​សមត្ថភាព​ស្ដាប់​​ពីគ្នា​​ទៅ​វិញ​ទៅមក​ ហើយ​និង​ចេះ​យក​ចិត្ត​ទុក​ដាក់​គ្នា នោះ​ជីវិត​សិច​របស់​ពួក​គេ​នឹង​ល្អ​ប្រពៃ​។
នៅ​ចុង​បញ្ចប់​អ្នក​ស្រី​ជំនាញ​ខាង​សិច​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ជីវិត​សិច​ដែល​ល្អ គឺ​ជា​សិច​ដែល​មាន​សុវត្ថិភាព (មិន​ចម្លង​មេរោគ) សិច​ដែល​មិន​ធ្វើ​ឲ្យ​មាន​កូន​មិន​តាម​បំណង​ (ដោយ​ចៃ​ដន្យ​) និង​សិច​ដែល​គ្មាន​អំពើ​ហិង្សា​ បង្ខិត​បង្ខំ​ ឬ​ក៏​បញ្ហា​ផ្សេង​ទៀត​។​ ប្រសិន​បើ​អ្នក​អាច​ធ្វើ​បែប​នេះ​បាន​ រួម​ទាំង​ការ​ចេះ​ស្ដាប់​ពី​អារម្មណ៍​ចង់​បាន​របស់​គ្នា​ទៅ​វិញទៅ​មក នោះចំណង​ស្នេហា​របស់​លោក​អ្នក​ពិត​ជា​ស្ថិត​ស្ថេរ​ចិរកាល​ជា​មិន​ខាន​ឡើយ​។


អស់លោកអ្នក ដែលកំពុងទស្សនាគេហទំព័រនេះជាទីគោរព:
អាន ខ្មែរជាគេហទំព័រដែលផ្តល់ពហុអត្ថប្រយោជន៍ និងលើកស្ទួយ ការប្រើប្រាស់អក្សរសាស្រ្តខ្មែរតាមប្រព័ន្ធអ៊ិនធើណែត។ យើងខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យគេហទំព័រនេះកាន់តែមានប្រយោជន៍សម្រាប់មនុស្សទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ សូមចូលរួមបរិច្ឆាគធនធានទៅតាមកំលាំងសទ្ធាជ្រះថ្លា ដោយចុចលើប៊ូតុងDonateនៅខាងឆ្វេងដៃ ដើម្បីទ្រទ្រង់គេហទំព័រនេះឲ្យមានដំណើរការជារៀងរហូត។ សូមអរព្រះគុណ និងសូមអរគុណ៕

ចែករំលែកអត្ថបទនេះតាមរយៈ

0 comments:

Post a Comment

 
រក្សាសិទ្ធិគ្រប់យ៉ាង©2011. គេហទំព័រ អាន ខ្មែរ. រចនាដោយ អាន ខ្មែរ.